ផ្សេងៗ

បន្ទះស្រូបពន្លឺព្រះអាទិត្យ ដាំស្ពៃខ្មៅ ប្រើចំហាយទឹកពីខ្យល់ ជាយុទ្ធសាស្រ្តតម្លៃទាប នៃការផលិត ដំណាំនៅវាលខ្សាច់

អារ៉ាប៊ីសាអូឌីត ៖ ការសិក្សាថ្មីមួយ បាននិយាយថា បន្ទះស្រូបពន្លឺព្រះអាទិត្យ ដ៏អស្ចារ្យមិនគួរឲ្យជឿ សម្រាប់ដាំស្ពៃខ្មៅ ទទួលបានលូតលាស់ ដោយជោគជ័យ ដោយការទាញចំហាយទឹក សម្រាប់ផលិតថាមពល អគ្គិសនី ហើយអាចផ្តល់ នូវយុទ្ធសាស្រ្តតម្លៃទាប ក្នុងការផលិតដំណាំនៅវាលខ្សាច់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវនៅប្រទេស អារ៉ាប៊ីសាអូឌីត រាយការណ៍ ប្រព័ន្ធថ្មីមួយ ដែលមានឈ្មោះថា WEC2P មានបន្ទះ ស្រូបពន្លឺព្រះអាទិត្យ ស្រោបដោយអ៊ីដ្រូហ្គេល ជា ប្រភេទវត្ថុធាតុផ្សំ នឹងទឹក ។ បន្ទះស្រូបពន្លឺព្រះអាទិត្យ មានស្រទាប់អ៊ីដ្រូជែល ត្រូវបានម៉ោន នៅលើកំពូលប្រអប់ដែក ដ៏ធំមួយ ដែលបម្លែង ចំហាយទឹកពីខ្យល់ ទៅជាទឹករាវសម្រាប់ដំណាំដាំដុះ ។ ក្នុងរយៈពេល២សប្តាហ៍ នៃអាកាសធាតុក្តៅ កាលពីរដូវក្តៅមុន អ្នកស្រាវជ្រាវអាចដាំស្ពៃ ជាមួយនឹងអត្រារស់រាន របស់ដំណាំដល់ទៅ ៩៥ ភាគរយ ។

យោងតាមអ្នកជំនាញថា បច្ចេកវិទ្យានេះផ្តល់នូវយុទ្ធសាស្រ្ត ប្រកបដោយនិរន្តរភាព និងចំណាយតិច ដើម្បីកែលម្អសន្តិសុខស្បៀង និងទឹក។ វាត្រូវបានពិពណ៌នាថា ជាតម្លៃទាបដោយសារអ៊ីដ្រូហ្គេល ប្រើសម្ភារៈមានតម្លៃថោក ត្រឹម ១ដុល្លារ ក្នុងមួយគីឡូក្រាម បើទោះបីជាតម្លៃរួមបញ្ចូលគ្នា នៃការសាងសង់ និងការដាក់ពង្រាយប្រព័ន្ធបែបនេះ នឹងមានច្រើនជាងនេះក៏ដោយ ។ ក៏ដូចជាផ្តល់ថាមពលដល់ការលូតលាស់របស់ដំណាំ ការប្រមូលផលចំហាយទឹកពីខ្យល់ក៏អាចផ្តល់ទឹកស្អាតផងដែរ ។

អ្នកស្រាវជ្រាវជាន់ខ្ពស់ Peng Wang Peng Wang សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្របរិស្ថាន និង វិស្វកម្មនៅសាកលវិទ្យាល័យ King Abdullah University of Science and Technology (KAUST) ក្នុងទីក្រុង Thuwal ប្រទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា ប្រភាគនៃចំនួនប្រជាជន ពិភពលោក នៅតែមិនមានទឹកស្អាត ឬថាមពលបៃតង ហើយពួកគេភាគច្រើនរស់នៅ ក្នុងតំបន់ជនបទមាន អាកាសធាតុស្ងួត ឬពាក់កណ្តាលស្ងួត៕ ដោយ៖លី ភីលីព

Most Popular

To Top