ផ្សេងៗ

អាមេរិក ពិចារណាដកបម្រាមនាំចូលអាវុធ របស់ប្រទេសអារ៉ាប៊ីសាអូឌីត

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថារដ្ឋាភិបាលរបស់លោក Joe Biden កំពុងបានតែធ្វើការពិចារណាទៅលើការដកបម្រាមនាំចូលអាវុធនិងការលក់ អាវុធទៅឲ្យរដ្ឋាភិបាល ទីក្រុង Riyahd ដោយសង្ឃឹមថានឹងអាចនាំចូលប្រេងកាន់តែច្រើនត្រឡប់មកវិញ។

ប្រភពដែលគួរឲ្យទុកចិត្តចំនួន៤ បានបញ្ជាក់ដែរថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន កំពុងចាប់ផ្តើមធ្វើការសិក្សាទៅលើលទ្ធភាពក្នុងការដកបម្រាមនេះ ចេញពីអារ៉ាប៊ីសាអូឌីតពោលគឺនៅមុនដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden នៅក្នុងទីក្រុង Riyadh នៅក្នុងសប្តាហ៍នេះ។

គួរឲ្យដឹងដែរថាអស់រយៈពេលជាច្រើនខែ មកហើយដែលមន្ត្រីអារ៉ាប៊ីសាអូឌីត បានព្យាយាមខិតខំក្នុងការដកបម្រាមទាំងនេះចេញពីប្រទេស របស់ខ្លួនព្រមទាំងបានព្យាយាមដាកសំពាធទៅលើអាមេរិក ផងដែរចំពោះការងារនេះប៉ុន្តែ វាមិនទទួលបានជោគជ័យឡើយរហូត មកទល់នឹងពេលដែលហ្គាសចាប់ផ្តើម ឡើងថ្លៃហើយវិធីសាស្ត្រមួយក្នុងការដោះស្រាយគឺការបង្កើនការនាំ ចូលប្រេងដែលអាចជួយធ្វើឲ្យស្ថានភាព ល្អប្រសើរឡើងវិញបាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top