ផ្សេងៗ

នាង Kirsten Dunst និងលោក Jesse Plemons រៀបការ នៅប្រទេសហ្សាម៉ាអ៊ីក បន្ទាប់ពីរស់នៅជាមួយគ្នា អស់រយៈពេល៦ឆ្នាំ

Kirsten Dunst ៖ តារាសម្ដែង និងតារាម៉ូដែលអាមេរិក Kirsten Dunst និងតារាសម្ដែង លោក Jesse Plemons បានជួបគ្នាក្នុងការសម្តែងជាប្តីប្រពន្ធនៅ Fargo ហើយថ្មីៗនេះបានឈ្នះពាន់រង្វាន់ Oscar សម្រាប់តួនាទីរបស់ពួកគេជា George និង Rose ក្នុងរឿង The Power Of The Dog ឥឡូវនេះពួកគេប្រកាសនឹងរៀបការពិតប្រាកដហើយ យោងតាមការ ចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

ពួកគេបានដើរតួជាប្តី ប្រពន្ធនៅក្នុងផលិតកម្មជាច្រើន រួមទាំងខ្សែភាពយន្តឈ្នះពានរង្វាន់អូស្ការ The Power Of The Dog ប៉ុន្តែឥឡូវនេះនាង Kirsten Dunst និងនាង Jesse Plemons ធ្វើឲ្យការសម្តែងក្លាយជាពិត ក្នុងជីវិតតែម្តង ។ គូស្នេហ៍ដែលបានភ្ជាប់ពាក្យ កាលពីឆ្នាំ ២០១៧ បានរួមរស់ជាមួយគ្នា អស់រយៈពេល ៦ ឆ្នាំ ហើយមានកូន ប្រុស២នាក់អាយុ ៤ ឆ្នាំ និងម្នាក់ ។

នេះបើយោងតាមគេហទំព័រ កម្សាន្តរបស់សហរដ្ឋអាមេរិក Page Six ថា ពួកគេបានរៀបការ នៅប្រទេសហ្សាម៉ាអ៊ីក នៅរមណីយដ្ឋាន GoldenEye ដ៏ប្រណិតនាទីក្រុង Ocho Rios។ អ្នកនិពន្ធ James Bond លោក Ian Fleming ដ៏ល្បីល្បាញបានសរសេរសៀវភៅ 007 របស់លោក ទាំងអស់ពីរមណីយដ្ឋាន ដែលពោរពេញដោយឆ្នេរឯកជន និងវាលស្មៅដ៏ស្ងប់ស្ងាត់ ជាមួយខ្សាច់ពណ៌ស ។

អ្នកតំណាងម្នាក់សម្រាប់ Dunst អាយុ ៤០ ឆ្នាំបានអះអាងថា ពួកគេបានរៀបការ ហើយប៉ុន្តែមិនផ្តល់ព័ត៌មាន លម្អិតបន្ថែមទេ។ គូស្នេហ៍មួយគូនេះជួបគ្នាដំបូង ក្នុងឆ្នាំ ២០១៥ នៅពេលសម្តែងទល់មុខគ្នា ក្នុងរឿងភាគទី២ទទួលបានការ រិះគន់យ៉ាងខ្លាំងរបស់ Fargo ដោយដើរតួជាគូស្នេហ៍ ។

ក្រោយមកពួកគេបានសម្តែងក្នុងរឿង Netflix Windfall វគ្គ USS Callister នៃរឿង Black Mirror របស់ Charlie Brooker និងវគ្គ Drunk History ដែល Dunst ដើរតួជា Agatha Christie ៕ដោយ៖លី ភីលីព

Most Popular

To Top