សិល្បៈ និង កម្សាន្ត

នាង Lee Hae Ri សមាជិក Davichi ស្រក់ទឹកភ្នែកពេលស្តាប់នាង Kang Min Kyung ថ្លែងក្នុងពិធីមង្គលការរបស់ខ្លួន

កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១០ ខែកក្កដា នាង Kang Min Kyung បានបង្ហាញថ្ងៃរៀបការរបស់នាង Lee Hae Ri តាមរយៈ vlog នៅលើ Channel YouTube របស់នាង បង្កឲ្យមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីនាងនាង Lee Hae Ri ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

តារាកំប្លែង Jang Do Yeon បានរៀបចំពិធីមង្គលការ ហើយតារាចម្រៀង នាង Lee បានច្រៀងចម្រៀងអបអរសាទរ។ Kang Min Kyung បានអានសំបុត្ររបស់នាង សម្រាប់សុន្ទរកថារបស់នាង បន្ទាប់មកបានធ្វើឲ្យមានចំណងជើង បានការលាតត្រដាង។ តារាចម្រៀងកូរ៉េខាងត្បូងនាង Lee Hae Ri សមាជិក Davichi ស្រក់ទឹកភ្នែកពេលស្ដាប់សម្ដីនាង Kang Min Kyung ក្នុងពិធីមង្គលការរបស់នាង។

នាង Lee Hae Ri ចាប់ផ្តើមស្រក់ទឹកភ្នែកនៅពេល Kang Min Kyung បាននិយាយថា ឥឡូវនេះខ្ញុំមិនមែន ជាលេខមួយរបស់អ្នកទេ ប៉ុន្តែសម្រាប់ខ្ញុំ អ្នកនៅតែជាលេខមួយរបស់ខ្ញុំ ដូច្នេះសូមកុំស្ទាក់ស្ទើរ ក្នុងការមកសម្រាក នៅពេលណាអ្នកនឿយហត់ ឬមាន។
ពេលវេលាដ៏លំបាក ខ្ញុំនឹងនៅក្បែរអ្នកក្នុងនាមជាដុងសាំង ដែលគួរឥ្យទុកចិត្តបំផុតរបស់អ្នក។ សូមអបអរសាទរ ចំពោះគូស្នេហ៍ដ៏ស្រស់ស្អាតបំផុត ដែលខ្ញុំស្គាល់។ ខ្ញុំសង្ឃឹមថាអ្នកនឹងរស់នៅ ប្រកបដោយសុភមង្គល។ លាហើយ Lee Hae Ri” ។
អ្នកនិយមលេងអ៊ីនធើណេតជាច្រើន បានអបអរសាទរចំពោះនាង Lee Hae Ri ក្នុងពិធីមង្គលការរបស់នាង ហើយបាននិយាយថា ពួកគេច្រណែននឹងភាពជាបងប្អូន និងមិត្តភាពរវាងសមាជិក Davichi ៕ ដោយ៖លី ភីលីព

Most Popular

To Top