សិល្បៈ និង កម្សាន្ត

លោក G-Dragon ទាក់ទាញចំណាប់អារម្មណ៍ លើអ៊ីនធើណេត បន្ទាប់ពីការ like វីដេអូរបស់លោកនិងនាង Jennie 

កូរ៉េ៖នេះ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក G-Dragon សមាជិកក្រុមតារាចម្រៀងបុរស Big Bang ទទួលបានការចាប់អារម្មណ៍ លើប្រព័ន្ធអ៊ីនធើណេត បន្ទាប់ពីវីដេអូរបស់លោក និងនាង Jennie សមាជិក BLACKPINK នៅលើ Instagram ទទួលការ like យ៉ាងច្រើន។

កាលពីថ្ងៃទី ៩ ខែកក្កដា ការបង្ហោះបង្ហាញថា លោក G-Dragon ទទួលការ like វីដេអូរបស់លោក និង Jennie នៅលើបណ្តាញសង្គម Instagram បានទាក់ទាញការចាប់អារម្មណ៍ របស់អ្នកលេងអ៊ីនធើណេត នៅលើសហគមន៍អនឡាញដ៏ពេញនិយមមួយ។ ផ្ទាំងរូបភាពដើមបានសរសេរថា លោក G-Dragon ការ like វីដេអូនេះត្រឹមតែ ១៧ម៉ោង បន្ទាប់ពីការបង្ហោះដូចបាន បង្ហាញនៅក្នុងរូបថតអេក្រង់ខាងក្រោម។

ការបង្ហោះនោះភ្លាមៗទទួលបាន ការចូលមើលច្រើនជាង ១២០K ហើយអ្នកនិយមលេងអ៊ីនធើណេត បានចែករម្លែកប្រតិកម្មរបស់ពួកគេ នៅក្នុងមតិយោបល់រួមមាន៖ “ហេតុអី GD ធ្វើបែបនេះ” ។

ខ្ញុំអាណិតលោក Jennie ណាស់ GD ahjussi ត្រូវតែចាកចេញពីបណ្តាញសង្គម lol Jennie ប្រឈមមុខនឹងការរិះគន់ដោយសារតែលោក។ ” Idk ហេតុអ្វី ប៉ុន្តែលោកក៏ like វីដេអូរបស់លោក និងDara។ ប្រហែលជាលោកមិនយល់ពីវីដេអូដឹកជញ្ជូនមែនទេ? លោកប្រហែលជាគិតថា វាគ្រាន់តែជាវីដេអូ ដែលផ្តល់តម្លៃដល់មិត្តភាព៕

Most Popular

To Top