ផ្សេងៗ

ក្រសួងយុវជន និងកីឡាម៉ាឡេស៊ី គ្រោងផ្លាស់ពហុកីឡដ្ឋាន ជាតិ Bukit Jalil ទៅ Sepang?

គូឡាឡាំពួរ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានចំណាយប្រាក់ ១,៦ ពាន់លានរីងហ្គីត ដើម្បីកែលម្អពហុកីឡដ្ឋានជាតិ Bukit Jalil ឥឡូវនេះ ក្រសួងយុវជន និងកីឡាប្រទេសនេះ ចង់ចំណាយប្រាក់រាប់ពាន់ លានបន្ថែមទៀត ដើម្បីផ្លាស់ប្តូរទីតាំងកីឡាទៅកាន់ទីក្រុង Sepang ។

រដ្ឋមន្ត្រី Datuk Seri Ahmad Faizal Azumu ត្រូវបានគេរំពឹងថា នឹងបង្ហាញផែនការ របស់លោកទៅកាន់ គណៈរដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំប្រចាំ សប្តាហ៍របស់ខ្លួន ។ វាមិនច្បាស់ទេថា ហេតុអ្វីបានជាក្រសួងចង់ផ្លាស់ប្តូរ ទីតាំងអគារ ត្រូវបានគេស្គាល់ថា KL Sports City បន្ទាប់ពីបើកដំណើរ ការឡើងវិញនៅឆ្នាំ ២០១៧ បន្ទាប់ពីគម្រោងធ្វើឲ្យប្រសើរឡើងរយៈពេល២ឆ្នាំ ដ៏ធំសម្រាប់ព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ (SEA GAMES)។

ទោះយ៉ាងណាក៏ដោយ វាត្រូវបានគេយល់ថា អ្នកអភិវឌ្ឍន៍បានកំណត់គោលដៅ របស់ខ្លួន នៅលើដីកាន់កាប់ដោយអគារកីឡា សម្រាប់គម្រោង អភិវឌ្ឍន៍ចម្រុះ ។ លោក Faizal នឹងស្នើសុំទីតាំងថ្មី នៅជិតអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur (KLIA) មានដីជាកម្មសិទ្ធិរបស់ Malaysia Airports Bhd (MAHB) ជាជម្រើសជំនួស ។ ទោះជាយ៉ាងណាក៏ដោយ ប្រធាន MAHB លោក Datuk Seri Zambry Abd Kadir បានសម្តែងការភ្ញាក់ផ្អើល ចំពោះព័ត៌មាននេះ ។

ការផ្លាស់ប្តូរទីតាំងកីឡាក៏នឹងមានន័យថា ផ្លាស់ប្តូរទីតាំងសាលាកីឡា Bukit Jalil ក្រុមប្រឹក្សាកីឡាជាតិ និងវិទ្យាស្ថានកីឡាជាតិផងដែរ។ ផ្ទៃដីសរុបចំនួន ៧៣០ ហិចតាដែលធ្លាប់ជា Bukit Jalil Estate ត្រូវបានបង្កើតឡើងដើម្បីសាងសង់អគារ Bukit Jalil Sports Complex ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួត Commonwealth Games ឆ្នាំ ១៩៩៨។

គម្រោងទាំងមូលបានចំណាយថវិកា ដល់រដ្ឋាភិបាលជិត២ពាន់លានរីងហ្គីត រួមមានពហុកីឡដ្ឋានជាតិ កីឡាហុកគី មជ្ឈមណ្ឌលជាតិ Squash និងពហុកីឡដ្ឋាន Putra Indoor Stadium (ឥឡូវហៅថា Axiata Arena) ។ ដើម្បីបំពេញបន្ថែមអគារកីឡា រដ្ឋាភិបាលបានសាងសង់ស្ថានីយ៍ Bukit Jalil LRT ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន ក្នុងការចូលរួមព្រឹត្តិការណ៍កីឡា និងការប្រគុំតន្ត្រីណាមួយ ។

ក្រៅពីព្រឹត្តិការណ៍ Commonwealth Games ឆ្នាំ ១៩៩៨ វាក៏ធ្វើជាម្ចាស់ផ្ទះ 2001 SEA Games, the 2007 Asian Cup, 2007 BWF World Championships, 1999 Hockey Asian Cup, 2002 Hockey World Cup និងក្រុមបាល់ទាត់ធ្វើជាម្ចាស់ផ្ទះដូចជាក្រុមជម្រើសជាតិប្រេស៊ីលឆ្នាំ ២០០២, Manchester United ឆ្នាំ២០០៩, Arsenal, Chelsea ព្រមទំាង Liverpool ឆ្នាំ២០១១៕ ដោយ៖លី ភីលីព

Most Popular

To Top