ផ្សេងៗ

គ្រាអាសន្នជាតិ ខណៈការព្រមាន អំពីកម្ដៅខ្លាំង ពណ៌ក្រហម បានចេញជាលើកដំបូង នៅទូទាំង អង់គ្លេស

អង់គ្លេស ៖ អ្នកព្យាករណ៍ Met Office បាននិយាយថា មានឱកាស ៨០ភាគរយ នៃសីតុណ្ហភាពលើស ពីកំណត់ត្រា ៣៨.៧អង្សាសេ ដោយនកំណត់នៅ Cambridge University Botanic Garden នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ភាពអាសន្នជាតិ ត្រូវបានប្រកាសជាមួយនឹង ការព្រមានពណ៌ក្រហម សម្រាប់កម្ដៅខ្លាំង បានចេញជាលើកដំបូង សម្រាប់ចក្រភពអង់គ្លេស កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ នៅពេលសីតុណ្ហភាព អាចឡើងដល់ ៤០អង្សាសេ ដែលមិនធ្លាប់មានពីមុនមក ។ ឥឡូវនេះក្រុមអ្នកព្យាករណ៍ និយាយថា មានឱកាស ៨០ភាគរយ នៃបារតឡើងលើសីតុណ្ហភាព កំណត់ត្រារបស់ចក្រភពអង់គ្លេស គឺ ៣៨.៧អង្សាសេ កំណត់នៅសាស្ត្រ សាកលវិទ្យាល័យ Cambridge Botanic Garden នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ ។

Met Office បាននិយាយថា មានឱកាស ៥០ ភាគរយ នៃសីតុណ្ហភាពឡើងដល់ ៤០អង្សាសេ នៅកន្លែងណាមួយក្នុង ចក្រភពអង់គ្លេស ហើយបច្ចុប្បន្នភាព អាកាសធាតុចក្រភពអង់គ្លេស មានសីតុណ្ហភាពនឹងកើនឡើងដល់ ១០ អង្សាសេ ។ នេះទំនងជានៅ តាមបណ្តោយច្រករបៀង A1 ភាគខាងជើង នៃទីក្រុងឡុងដ៍ រហូតដល់ទីក្រុង Lincolnshire ក្នុងតំបន់រួមមាន Peterborough, Grantham, Sandy និង Stevenage ។
ទីភ្នាក់ងារសន្តិសុខសុខភាព ចក្រភពអង់គ្លេស (UKHSA) បានបង្កើនការព្រមាន អំពីសុខភាពកម្ដៅរបស់ខ្លួន ដល់កម្រិតទី ៤ ដែលជាភាពអាសន្នជាតិ កាលពីថ្ងៃសុក្រ ។ កម្រិតទី៤ ត្រូវបានឈានដល់នៅពេល រលកកម្ដៅខ្លាំង និងអូសបន្លាយដែលឥទ្ធិពល របស់វាលាតសន្ធឹងនៅខាងក្រៅ ប្រព័ន្ធថែទាំសុខភាព និង សង្គម៕ដោយ៖លី ភីលីព

Most Popular

To Top