លោក ហ្ស៊ីអូណា ចាណា (Ziona Chana) បុរសជនជាតិឥណ្ឌា និង ត្រូវបានគេស្គាល់ថា ជាបុរសដែលមានគ្រួសារធំ ជាងគេបំផុត នៅលើពិភពលោក ពោលគឺលោកមាន ប្រពន្ធសរុបរហូតទៅដល់ ៣៩ នាក់ កូន៩៤ នាក់ ជាមួយនឹងចៅៗចំនួន ៣៣នាក់ផ្សេងទៀត។

លោក Ziona Chana រស់នៅភូមិ Baktawang ក្នុងរដ្ឋ Mizoramភាគឦសាន នៃប្រទេសឥណ្ឌា លោកគឺជាអ្នកបន្តដឹកនាំ នៃនិកាយសាសនាមួយ ពីឪពុករបស់លោក ដែលបង្កើតឡើងដំបូងបង្អស់នៅឆ្នាំ១៩៤២ មានឈ្មោះថា Chana Pâwl។

សមាជិកនៅក្នុងគ្រួសារ របស់គាត់ទាំងមូល គឺមានសរុបជាង១០០នាក់ រស់នៅលើផ្ទះមួយខ្នងធំ ជុំគ្នា កម្ពស់ចំនួន៤ជាន់ និងសរុបចំនួន ១០០ បន្ទប់ ។លើសពីនេះ លោក Ziona Chana មានបន្ទប់ធំៗ២ នៅជាន់ផ្ទាល់ដី ដោយបន្ទប់មួយជារបស់ លោកបន្ទប់១ទៀតជាភរិយាក្មេងៗរបស់លោក ខណ:ប្រពន្ធដែលមាន វ័យរៀងចំណាំស់ ស្នាក់នៅក្នុង dormitories នៅជាន់ទៅ១ ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ជាងនេះទៀតនោះគឺ ប្រពន្ធ លោក Ziona Chanaមាន កាលវិភាគជារៀងរាល់ថ្ងៃយ៉ាង ត្រឹមត្រូវថា ឲ្យប្រពន្ធម្នាក់ណា ចូលមកគេងជាមួយគាត់ ក្នុងមួយថ្ងៃពី៧ទៅ៨នាក់ ។ប្រពន្ធរបស់គាត់គ្រប់គ្នា បាននិយាយថា ពួកគេមិនដែលច្រណែនគ្នា ម្តងណានោះឡើយ ដោយហេតុថាស្រឡាញ់ ប្តីរបស់គាត់ខ្លាំង ។

ប្រភពដដែលបានឲ្យដឹងថា Ziona Chana បានរៀបការ លើកដំបូងបង្អស់ ពេលលោកមានត្រឹមតែ ១៧ ឆ្នាំប៉ុណ្ណោះ ហើយប្រពន្ធរបស់គាត់ មានអាយុលើសពីគាត់ ចំនួន៣ឆ្នាំ គឺអ្នកស្រីZaṭhiangi ជាអ្នកមើលថែខុស ត្រូវកិច្ចការនៅក្នុងផ្ទះទាំងមូល ជាមួយច្បាប់ទម្លាប់ដ៏តឹងរឹងមួយ។

ប៉ុន្តែជារឿងគួរឲ្យសោស្តាយលោក Ziona Chana បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី ១៣ ខែមិថុនា ឆ្នាំ២០២១ ដោយសារតែជំងឺប្រចាំកាយ គឺ ទឹកនោមផ្អែម និងជំងឺលើសឈាម។




