ផ្សេងៗ

លោក ម៉ារ៉ា សុជាតិអំពាវនាវឲ្យកីឡាករ មានទេពកោសល្យស្នូកឃ័រ ទាំងអស់ចូលរួមការប្រកួតកីឡាស្នូកឃ័រពាន់រង្វាន់ king Snooker Cup 2022 

ភ្នំពេញ៖នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាតំណាងឲ្យលោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា លោក ហ៊ុល សារ៉ាវុធ ម្ចាស់ក្លិបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB កីឡាករ ម៉ែន សុផានិត និងកីឡាករ សួន ឆាយបានប្រកាសសន្និសីទកាសែតស្ដីអំពីរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស្នូកឃ័រពាន់រង្វាន់ king Snooker Cup 2022 នៅក្លិបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB។

លោក ម៉ារ៉ា សុជាតិ បានមានប្រសាសន៍ថា បើទោះបីជាបញ្ហានៃការឆ្លងCOVOD-19 បានថមថយនៅកម្ពុជាយើងដោយការទទួលបានវ៉ាក់សាំង ការពារភាគច្រើនក៏ដោយ សម្រាប់វិស័យកីឡាហាក់នៅមិនទាន់មានសកម្មភាពខ្លាំងនៅឡើយ ដោយយើងកំពុងតែប្រឹងប្រែងរៀបចំបង្កើតសកម្មភាពប្រកួតផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ស្របពេលដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ SEA GAMES ២០២៣ ក្នុងនោះក៏មានកីឡាប៊ីយ៉ា និង ស្នូកយ័រជាវិញ្ញាសាកីឡាបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ហើយមុនទៅដល់ SEA GAMES ២០២៣ខាងមុខ ក្រសួងអប់រំយុវជន និងកីឡាក៏កំពុងបាននឹងរៀបចំព្រឹត្តិការណ៍កីឡាជាតិនៅខែវិច្ឆិការ ឆ្នាំ២០២២នេះដែរ ដោយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាក៏បានត្រៀម៦វីញ្ញាសា សម្រាប់ចូលរួម។

លោកបានបន្តថា ការប្រកួតការប្រកួតកីឡាស្នូកឃ័រពាន់រង្វាន់ king Snooker Cup 2022 នេះធ្វើឡើងដើម្បីសម្រិម្សំរាំងធនធានកីឡាករស្នូកឃ័រសម្រាប់ពេលខាងមុខ ដែលជាផែនការមេរបស់ប្រធានសហព័ន្ធលោក ជុំ កុសល បានណែនាំ និងដាក់ផែនការបង្កើតការប្រកួតឥ្យបានច្រើនបំផុតតាមអាចធ្វើទៅបាន ក្នុងការត្រៀមលក្ខណៈគាប់ប្រសើរមួយសម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ទាំងអស់ ទើបថ្ងៃនេះយើងនឹងជ្រើសរើសកីឡាករដោយឆ្លងកាត់ការប្រកួតមួយក្នុងវិញ្ញាសាស្នូកយ័របុរស គឺកម្មវិធីប្រកួតកីឡាស្គូកហ្គ័រ KING SNOOKER CUP រួមសហការ ជាមួយក្លឹបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB។

លោក ម៉ារ៉ា សុជាតិបានបន្ថែមទៀតថា ការប្រកួតនឹងចាប់ផ្ដើមបើកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ខាងមុខ និងចាប់ទទួលពាក្យចូលរួមប្រកួតពីយុវជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែក ក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។ ការប្រកួតនេះដែរយើងក៏មានរៀបចំជាពានរង្វាន់ និងប្រាក់រង្វាន់ដល់កីឡាករដែលមានចំណាត់ ថ្នាក់ពីលេខ១ដល់លេខ៣ និងរង្វាន់លើកទឹកចិត្តផ្សេងៗដល់កីឡាករដែលមានទេពកោសល្យជាដើម។

ការប្រកួតមានគណៈកម្មការ និងអជ្ញារកណ្ដាលរៀបចំដោយសហព័ន្ធ និងក្លិប ហើយបទ បញ្ហារ និងច្បាប់ការប្រកួតគឺយកតាមសហព័ន្ធជាតិ និងសហព័ន្ធអាស៊ី។ ថ្ងៃនេះយើងក៏មានការប្រកួតមិត្តភាពគូពិសេសជើងខ្លាំង ធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍ SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម គឺកីឡាករ ម៉ែន សុផានិត និងកីឡាករ សួន ឆាយ ដើម្បីបង្ហាញ បច្ចេកទេស និងចែករម្លែកបទពិសោធន៍ ក៏ដូចជាបើកទទួលពាក្យចូលរួមប្រកួតផងដែរ៕

Most Popular

To Top