ប៉ារីស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា អឺរ៉ុប អាចប្រឈមនឹងការខ្វះខាត ឧស្ម័នធម្មជាតិរហូតដល់ ៣០ ពាន់លានម៉ែត្រគូប (bcm) ក្នុងអំឡុងពេលរដូវក្តៅដ៏សំខាន់ សម្រាប់ការបំពេញកន្លែង ស្តុកឧស្ម័នរបស់ខ្លួននៅឆ្នាំ 2023 ។
ប្រភពពី IEA បានឲ្យដឹងថា “អឺរ៉ុប ចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីជៀសវាងហានិភ័យនៃ កង្វះឧស្ម័នធម្មជាតិនៅឆ្នាំក្រោយ” ដែលមានន័យថា វិធានការបន្ទាន់ត្រូវបាន ទាមទារដោយរដ្ឋាភិបាល ដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ចំពេលមានវិបត្តិថាមពលពិភពលោក។

IEA បានកត់សម្គាល់ថា ទីតាំងស្ដុកឧស្ម័នៅក្នុងសហភាពអឺរ៉ុប ឥឡូវនេះមាន ៩៥ ភាគរយពេញហើយ។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបានព្រមានថា ខ្នើយដែលផ្តល់ដោយកម្រិតផ្ទុកបច្ចុប្បន្ន ក៏ដូចជាតម្លៃឧស្ម័ទាបថ្មីៗ និងសីតុណ្ហភាពត្រជាក់ខុសពីធម្មតា មិនគួរនាំឱ្យមានការសន្និដ្ឋានសុទិដ្ឋិនិយម ហួសហេតុអំពីអនាគតនោះទេ។
យោងតាម IEA ដំណើរការនៃការបំពេញកន្លែង ស្តុកឧស្ម័នរបស់សហភាពអឺរ៉ុប នៅឆ្នាំនេះទទួលបាន អត្ថប្រយោជន៍ពីកត្តាសំខាន់ៗ ដែលអាចនឹងមិនកើតឡើងម្តងទៀត ឡើយនៅឆ្នាំ២០២៣ ។
នៅក្នុងនោះដែរ IEA បានបន្ថែមថា អឺរ៉ុប “អាចប្រឈមមុខនឹងគម្លាត នៃតម្រូវការផ្គត់ផ្គង់ដ៏លំបាក” នៅក្នុងព្រឹត្តិការណ៍នៃការបញ្ឈប់ ទាំងស្រុងនៃការផ្គត់ផ្គង់ឧស្ម័ន តាមបំពង់របស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុប ៕
ប្រែសម្រួល ឈូក បូរ៉ា
