ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃតំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងគណៈកម្មការ រៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ បានអញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការ នៃប្រភេទកីឡាវាយសី ឆ្នាំ២០២២ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ទីលានកីឡាវាយសី របស់សហព័ន្ធរាជធានីភ្នំពេញ។
លោក អាំង សិរីពិសីដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ការប្រកួតកីឡាបាល់ទះ ឆ្នេរខ្សាច់នេះអ្វីៗមានលក្ខណៈល្អប្រសើរ និងបង្ហាញពីភាពចាស់ទុំ នៃការគ្រប់គ្រងព្រឹត្តិការណ៍ធំៗ របស់ជាតិយើងដែរ។
ការប្រកួតនេះជាឱកាសមួយ សម្រាប់ពង្រឹងសមត្ថភាព មន្ត្រីអាជ្ញាកណ្តាល ចៅក្រម ជាពិសេសគណៈកម្មការរៀបចំ ការប្រកួតរបស់សហព័ន្ធកីឡាបាល់ទះ ហើយក៏ជាតេស្តិ៍សាកល្បរកចំណុចខ្សោយ។
លោកអគ្គបានបន្តថា ការប្រកួតកីឡាជាតិលើកឆ្នាំនេះ សហព័ន្ធផ្តល់ឱកាសមន្ត្រីអាជ្ញាកណ្តាល ចៅក្រមក្មេងៗជាច្រើន ដើម្បីឲ្យមានបទសោធន៍ សម្រាប់ការប្រកួត ប៉ុន្តែព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជាយើង មន្ត្រីអាជ្ញាកណ្តាល ចៅក្រមឡាយសិន (សញ្ញាប័ណ្ណកម្រិតអន្តរជាតិ) ទើបអាចធ្វើឲ្យមន្ត្រីអាជ្ញាកណ្តាល ចៅក្រមកាត់ក្តីការប្រកួតបាន។
ចំពោះការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់ នៃការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការ២០២២ ម្ចាស់មេដាយមាស បានទៅលើខេត្តកំពុងសោម ម្ចាស់មេដាយប្រាក់ បានទៅលើក្រសួងការពារជាតិ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើខេត្តពោធិ៍សាត់៕ដោយ៖លី ភីលីព



