ផ្សេងៗ

លោក Elon Musk បាត់បង់ទ្រព្សសម្បត្តិភ្លាមៗ២០ពាន់លានដុល្លារ

រូបភាពពី៖​ XINHUA

បរទេស៖ ទ្រព្យសម្បត្តិរបស់បុរសកំពូលមហាសេដ្ឋីលោក Elon Musk បានធ្លាក់ចុះភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ដល់ទៅ២០,៣ពាន់លានដុល្លារបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Telsa បានធ្លាក់ចុះខ្លាំងក្នុងកំណត់ត្រាដ៏អាក្រក់បំផុតមួយ។

យោងតាមការចេញផ្សាយរបស់ RT ភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះ៩,៧ភាគរយមកត្រឹមតែ២៦២,៩០ដុល្លារក្នុងមួយហ៊ុនគិតនៅក្នុងម៉ោងធ្វើការជួញដូរនៅក្នុងទីក្រុងញូវយ៉ក ថ្ងៃព្រហស្បតិ៍គឺជាអត្រាធ្លាក់ចុះច្រើនបំផុត មិនធ្លាប់មានតាំងតែពីថ្ងៃទី២០ខែមេសាមកម្ល៉េះ។

គួរឲ្យដឹងដែរថាភាគហ៊ុនរបស់ Telsa បានធ្លាក់ចុះបន្ទាប់ពីមានការប្រកាសដោយប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនថា Telsa នឹងបន្តទំលាក់តម្លៃលក់របស់រថយន្តប្រសិន បើអត្រាការប្រាក់នៅអាមេរិក នៅតែបន្តកើនឡើងដូចពេលបច្ចុប្បន្នននេះ។

នេះមានន័យថាលោក Musk បច្ចុប្បន្ននៅសល់ទ្រព្យសម្បត្តិមកត្រឹមតែ២៣៤,៤ពាន់លានដុល្លារប៉ុណ្ណោះខណៈដែលកំពុងបន្តកាន់កាប់ក្រុមហ៊ុនយក្សជាច្រើនដូចជា SpaceX, Tesla, Twitter និងក្រុមហ៊ុនថាមពលកកើតឡើងវិញជាច្រើនផ្សេងទៀត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top