ផ្សេងៗ

Telegram ទាញអ្នកប្រើប្រាស់ចំណូលថ្មីដល់ទៅ២,៥លានគណនេយ្យ ជារៀងរាល់ថ្ងៃ

រូបភាពពី៖​ AFP

បរទេស៖​ ស្ថាបនិកជនជាតិរុស្សីលោក Pavel Durov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងថា វេទិកាទំនាក់ទំនងតាមរយៈឆាតអេឡិកត្រូនិកដដ៏ពេញនិយមរបស់លោកគឺ Telegram មកដល់ពេលនេះមានចំនួនអ្នកប្រើប្រាស់សរុប លើ៨០០លានគណនេយ្យរួចមកហើយនិងជាមធ្យមមានគណនេយ្យថ្មីដល់ទៅ២,៥លានជារៀងរាល់ថ្ងៃផងដែរ។

សេចក្តីប្រកាសរបស់លោក Durov ដែលត្រូវបានយកមកចេញផ្សាយដោយ RT ដោយក្នុងនោះលោកបាននិយាយទៀតថា ៖ យើងមានក្តីរីករាយនិងសប្បាយចិត្ត ព្រមតាំងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអ្នកប្រើប្រាស់ទាំងអស់ ទោះបីជាកំណើនដ៏ធំនេះក៏មានន័យថា ការចំណាយខ្ពស់លើការផ្ទុក និងចរាចរណ៍ដើម្បីបម្រើអ្នកប្រើប្រាស់របស់យើងក៏កើនឡើងដូចគ្នាក្តី។

ទោះបីជាយ៉ាងណាលោក Durov បាននិយាយថា ៖ ជាសំណាងល្អ Telegram មានប្រសិទ្ធភាពខ្ពស់នៅពេលនិយាយអំពីការចំណាយទាំងនោះហើយក៏ដោយសារតែ យើងមានការចាប់ផ្តើមដ៏ល្អជាមួយការរកប្រាក់កាលពីឆ្នាំមុនមកម្ល៉េះ។

គួរឲ្យដឹងដែរថាមកទល់ពេលនេះ Telegram នៅមិនទាន់អាចទទួលនិងរកបានផលចំណេញនៅឡើយទេច្រើននៅឡើយ ប៉ុន្តែលោក Durov បាននិយាយថា វាខិតទៅជិតគោលដៅនោះ ជាចំនួនអ្នកប្រើប្រាស់ដែលអាចលើសបណ្តាញសង្គម Twitter ឬ Snapchatទៀតផងនៅពេលអនាគត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top