ផ្សេងៗ

តារាវិទូ ផ្តិតបានរូបភាពផ្កាយ ស្ថិតនៅកន្លែងឆ្ងាយបំផុត ជាច្រើនដែលមិនធ្លាប់មាន

អាមេរិក៖ អ្នកវិទ្យាសាស្ត្របានប្រើប្រាស់តេឡេស្កុបអវកាស Hubble ដើម្បីមើល Earendel ជាលើកដំបូងក្នុងឆ្នាំ ២០២២ នៅពេលពួកគេបានណែនាំថា ផ្កាយដ៏ធំនេះមានចម្ងាយយ៉ាងហោចណាស់ក៏មានចម្ងាយ ១២.៩ លានឆ្នាំពន្លឺពីភពផែនដីរបស់យើង យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។

តេឡេស្កុបអវកាស James Webb របស់អង្គការអវកាសអាមេរិក ណាសា “NASA” បានផ្តិតបានរូបភាពថ្មីរបស់ Earendel ដែលជាផ្កាយឆ្ងាយបំផុត មិនធ្លាប់មានដោយតារាវិទូ។ រូបថតត្រូវបានគេរំពឹងថា នឹងជួយអ្នកស្រាវជ្រាវឲ្យយល់កាន់តែច្បាស់អំពីរូបកាយសេឡេស្ទាល ដែលយកឈ្មោះរបស់វាមកពីពាក្យអង់គ្លេស ចាស់ មានន័យថា “ផ្កាយព្រឹក” ឬ “ពន្លឺឡើង”។ ផ្កាយប្រភេទ B ដ៏ធំត្រូវបានរកឃើញកាលពីឆ្នាំមុន ត្រូវបានគេគិតថា មានម៉ាស់យ៉ាងហោចណាស់ ៥០ ដង នៃព្រះអាទិត្យ ប្រហែលមួយលានដងភ្លឺជាង និងក្តៅជាង ២ ដង។

មន្ត្រីអង្គការ NASA បានពន្យល់ក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ុន្តែសូម្បីតែផ្កាយដ៏អស្ចារ្យ និងដ៏ធំសម្បើមបែបនេះ នឹងមិនអាចមើលឃើញនៅចម្ងាយដ៏អស្ចារ្យបែបនេះបានទេ ប្រសិនបើគ្មានជំនួយពីការពង្រីកធម្មជាតិ ដោយចង្កោមកាឡាក់ស៊ីដ៏ធំ WHL0137-08 ដែលវាស្ថិតនៅរវាងយើង និង Earendel។

ពួកគេបានកត់សម្គាល់មុននេះថា ការរកឃើញផ្កាយព្រឹកអាច នឹងបន្ថែមដល់ការបើកអាណាចក្រថ្មី នៃចក្រវាឡ ដល់រូបវិទ្យាតារា និងប្រធានបទថ្មីសម្រាប់អ្នកវិទ្យាសាស្ត្រ ដែលកំពុងសិក្សាពីចក្រវាឡដំបូង កាលណាកាឡាក់ស៊ី គឺជាវត្ថុលោហធាតុតូចបំផុត ដែលអាចរកឃើញ៕ ដោយ៖លី ភីលីព

Most Popular

To Top