ផ្សេងៗ

ចិន លេង​មួយក្បាច់ ធ្វើឱ្យ Apple ខាតបង់​ដល់ ២០០ពាន់លានដុល្លារ ​ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ

បន្ទាប់ពីមាន​ព័ត៌មាន​ជាច្រើន​បានផ្សព្វផ្សាយ​ថា រដ្ឋាភិបាល​ចិន​គ្រោង​ពង្រីក​ការហាមឃាត់​បន្ថែម​មិនឱ្យ​មន្រ្តី និង​ភ្នាក់ងាររដ្ឋាភិបាល​ ប្រើប្រាស់​ iPhone ត្រឹម​តែរយៈពេល ២ថ្ងៃប៉ុណ្ណោះ គឺ​បាន​បណ្តាល​ឱ្យ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន Apple ធ្លាក់ចុះ ២,៩% ប្រហែល ២០០ពាន់លានដុល្លារ​ឯណោះ គិតត្រឹមថ្ងៃទី៧ ខែកញ្ញា។

វិធានការ​រឹតត្បិត​របស់​ក្រុងប៉េកាំង​នេះ ជាសញ្ញា​នៃការធ្លាក់ចុះ​ដ៏សម្បើម​របស់​ក្រុមហ៊ុន​អាមេរិក Apple នេះ ក៏​ព្រោះតែ​ចិន គឺជាទីផ្សារ​ដ៏ធំបំផុតមួយ​របស់ខ្លួន។ កាលពីឆ្នាំមុន ការលក់ផលិតផល​ Apple នៅ​ចិន គឺស្មើនឹង​ប្រហែល ១ ភាគ ៥ នៃ​ចំណូល​សរុប​របស់ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សមួយនេះ។

គួរ​ដឹងថា ចិន​បាន​នឹង​កំពុង​ព្យាយាមដកចេញ និងបញ្ចៀស​នូវ​ផលិតផលបច្ចេកវិទ្យាបរទេស ក្នុងវិស័យ​សំខាន់ៗរបស់ខ្លួន ជាពិសេស​ក្នុងហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ IT ដោយ​ជំរុញ​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យាក្នុងស្រុក។

គួរ​កត់សម្គាល់ដែរថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនបច្ចកវិទ្យាយក្ស២​របស់ចិនគឺក្រុមហ៊ុន Huawei Technologies និង​ក្រុមហ៊ុនឈីប SMIC បាន​សម្រេច​នូវការផលិត​បន្ទះឈីប​ដ៏ខ្លាំង 7-nanometer ដែល​បាន​បំពាក់​លើ​ស្មាតហ្វូន​ស៊េរីថ្មី​ Huawei Mate 60 Pro។ ឈីបនេះ គឺ​ជាបច្ចេកវិទ្យា 7nm ជំនាន់ក្រោយបំផុត​របស់ SMIC ហើយ​បាន​បញ្ជាក់ឱ្យឃើញថា រដ្ឋាភិបាល​ចិន ​កំពុងត្រួសត្រាយផ្លូវ​ ដើម្បី​បង្កើត​ប្រព័ន្ធអេកូឈីបក្នុងស្រុក។

បន្ថែមលើសនេះ ន​បាន​ចាប់ផ្តើម​ដំណើរការ​មូលនិធិ​វិនិយោគ​មួយដើម្បីបង្កើន​ទឹកប្រាក់ឱ្យបានដល់ ៤០ពាន់លានដុល្លារ សម្រាប់​អភិវឌ្ឍ​ក្នុង​ឧស្សាហកម្មឈីប៕ មូលនិធិនេះ គឺ​មានទំហំ​ទឹកប្រាក់​ច្រើនបំផុត​ សម្រាប់​បច្ចេកវិទ្យាឈីប​របស់ចិន បន្ទាប់ពី​ទទួលរងទណ្ឌកម្មឈីប​ពី​សហរដ្ឋអាមេរិក នាពេល​កន្លងមក៕

ប្រភព៖sabay

Most Popular

To Top