ផ្សេងៗ

Man UTD បញ្ចូលកីឡាករ Branthwaite និង Olise ក្នុងបញ្ជីកីឡាករសម្រាប់រដូវក្តៅ

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានដាក់ផែនការរួចហើយក្នុងការនាំយកីឡាករខ្សែប្រយុទ្ធស្លាបនិងកីឡាករខ្សែការពារម្នាក់របស់ក្លឹប Crystal Palace និង Everton នៅរដូវក្តៅនេះ។

កីឡាករ Michael Olise ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Crystal Palace និងកីឡាករខ្សែការពារ Jarrad Branthwaite ដែលលេងឲ្យក្លឹប Everton បានក្លាយទៅជាបញ្ជីកីឡាករគោលដៅរបស់ក្លឹប Man UTD សម្រាប់ត្រៀមរដូវក្តៅ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះទំរង់លេងរបស់ក្លឹប Man UTD ហាក់មិនសូវទទួលបានលទ្ធផលល្អប្រសើរឡើយដោយអាចទទួលបានត្រឹមលេខរៀងទី៦បណ្តោះអាសន្ននៅឡើយក្នុងកំពូលតារាងមាន៣៨ពិន្ទុខណៈដែលក្រុមកំពូលតារាង Liverpool មានដល់ទៅ៥១ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top