Kim Kardashian បានបាត់បង់ចំនួនអ្នកតាមដានប្រមាណជាង ១០០,០០០ នាក់បន្ទាប់ពី Taylor Swift ទម្លាក់បទចម្រៀងក្នុងអាល់ប៊ុមថ្មីរបស់នាង។

យោងតាមសារព័ត៌មានបរទេសបានឱ្យដឹងថាមុនពេល Taylor ចេញផ្សាយ The Tortured Poets Department នៅថ្ងៃទី១៩ មេសា គណនី Instagram ផ្លូវការរបស់ Kim Kardashian មានអ្នកតាមដាន ចំនួន ៣៦៤.៣លាននាក់ បន្ទាប់មកគិតត្រឹមថ្ងៃទី២៣ មេសា នេះស្រាប់តែធ្លាក់ចុះគួរឱ្យកត់សម្គាល់មកត្រឹម ៣៦៤ ហើយអាចនឹងបន្តធ្លាក់ច្រើនបន្តទៀត។

យ៉ាងណាមិញចំពោះមូលហេតុនៃការធ្លាក់ចុះតួលេខអ្នកតាមដានរបស់ Kim គឺត្រូវបានគេលើកឡើងថាដោយសារតែបទ ThanK you aIMee ដែលជាបទចម្រៀងរួមបញ្ជូលក្នុង ១៥ បទបន្ថែមសម្រាប់អាល់ប៊ុមទី១១របស់ Taylor។
នៅក្នុងបទនេះផ្ទាល់ Taylor មិនបានបង្ហាញនៃចំៗ ឬបង្ហាញពីឈ្មោះរបស់ Kim នោះទេ គ្រាន់តែនាងបានរៀបពីរឿងអតីតកាលដែលនាងឈឺចាប់ខ្លាំងបំផុត និងមិនអាចលើកលែងបាន ទាំងនេះអាចឱ្យអ្នកគាំទ្រមានភាពវ័យឆ្លាត គិតន័យបានថាមួយបទនេះ Taylor រៀបរាប់ពីបញ្ហាជាមួយនិងបុគ្គលរូបនេះក្នុងចំណោមអ្នកសិល្បៈដូចគ្នា។

បញ្ជាក់ផងដែរថា Taylor និង Kim ធ្លាប់មានជម្លោះរវាងគ្នាកាលឆ្នាំ២០២១៦ ដោយពាក់ព័ន្ធជាមួយអតីតស្វាមីរបស់ Kim Kanye West៕
ប្រភព៖ sabay
