បរទេស៖ យោងតាមការចេញផ្សាយរបស់ The Fichajes បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងព្យាយាមធ្វើការដើម្បីអាចពង្រឹងសមត្ថភាពក្នុងតំបន់ប្រយុទ្ធរបស់ខ្លួននៅរដូវកាលក្រោយ។
កីឡាករ Serhon Guirassy ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Stuttgartអាចរកគ្រាប់បានដល់ទៅ២៧គ្រាប់នៅរដូវកាលនេះគ្រប់ការប្រកួតទាំងអស់ជូនក្លឹបនិងកំពុងក្លាយទៅជាគោលដៅរបស់ក្លឹប ជាច្រើននៅអឺរ៉ុបបូករួមទាំង Arsenal ផងដែរ។
ទោះបីជាមិនទាន់មានដំណឹងវិវត្តបន្ថែមអំពីការចរចាគ្នាណាមួយប៉ុន្តែគេជឿជាក់ថាកីឡាកររូបនេះអាចមានតម្លៃប្រហែលជា១៧លានផោននិងគឺជាតម្លៃដ៏ល្អបំផុតមួយសម្រាប់ Arsenal ក្នុងការបន្ថែមបញ្ជី កីឡាករខ្សែប្រយុទ្ធវ័យក្មេងទៀតចូលក្នុងក្រុម។
ក្នុងនោះផងដែរ Arsenal ក៏កំពុងមានទំនាក់ទំនងជាមួយនឹងកីឡាករខ្សែប្រយុទ្ធផ្សេងទៀតផងដែរជាជម្រើសរបស់ខ្លួនដូចជាកីឡាករ Isak នៅ Newcastle ជាដើម៕ ប្រែសម្រួល៖ស៊ុនលី