ផ្សេងៗ

Dortmund អះអាងថា កំពុងរៀបចំការងារ ដើម្បីចរចាកុងត្រា Sancho ពី Man UTD

Afp

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Borussia Dortmund បានបង្ហាញអំពីបំណងចង់រក្សាទុកកីឡាករ Jadon Sancho នៅជាមួយនឹងក្លឹបបន្ទាប់ពីបានឃើញទំរង់លេងដ៏អស្ចារ្យមួយរយៈកាលនៃកិច្ចព្រមព្រៀង
ខ្ចីជើងកន្លងមកនេះ។

តារាឆ្នើមអង់គ្លេសរូបនេះបានវិលត្រឡប់មកទឹកដីអាល្លឺម៉ង់វិញកាលពិខែមករាបន្ទាប់ពីបានអង្គុយកៅអីបម្រុងនៅ Man UTD អស់រយៈពេលជាយូរហើយអាចរកគ្រាប់បាល់បានជាបន្តបន្ទាប់ក្នុងការបង្ហាញខ្លួនជាមួយនឹង Dortmund ហើយជាពិសេស ជួយក្រុមឡើងទៅដល់វគ្គ១ភាគ៤នៃពានរង្វាន់ Champions League ផង។

ទោះបីជាយ៉ាងណាក្តីសុពលភាពនៃកុងត្រារបស់កីឡាករជិតចូលមកដល់បានធ្វើឲ្យទាំងកីឡាករនិងក្លឹបកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការរៀបចំការងារនិងឯកសារដើម្បីចរចាជាមួយនឹងក្លឹប Man UTD ដោយអាចរំពឹងទុកថាកីឡាករវ័យ២៤ឆ្នាំរូបនេះនឹងអាច បន្តនៅអាល្លឺម៉ង់បន្ថែមទៀតក្នុងជម្រើសទិញដាច់ឬបន្តកុងត្រាខ្ចីជើង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top