ផ្សេងៗ

Mbappe ផ្លាស់​ទៅ​កាន់​ Real Madrid ជា​ផ្លូវ​ការ​

ខ្សែប្រយុទ្ធ​ Kylian Mbappe បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Real Madrid ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

កីឡាករ​នេះ​ និង​ Real បាន​ធ្វើ​ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា​ដោយ​ចុះ​កុងត្រា​ក្នុង​រយៈពេល​៥ឆ្នាំ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២៤/២៥ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៩។

ខាង​ Real Madrid បាន​ធ្វើ​ការ​ផ្ដល់​ឲ្យ​ Mbappe នូវ​ប្រាក់​ពលកម្ម​ក្នុង​មួយ​ឆ្នាំ​រហូត​ទៅ​ដល់​ ១៥លាន​អ៊ឺរ៉ូ​ ជា​មួយ​នឹង​ប្រាក់​ឧបត្ថម្ភ​មក​ក្លឹប​នេះ​ (Sign On Bonus) រហូត​ទៅ​ដល់​ ១៥០លាន​អ៊ឺរ៉ូ​ ហើយ​គេ​អាច​យក​កម្រៃ​ពី​សិទ្ធិ​លក់​រូបភាព​របស់​គេ​ពេញ​សិទ្ធិ​។​

ប្រាក់​ពលកម្ម​ទំហំ​នេះ​បាន​ធ្វើ​ឲ្យ​ Mbappe បាន​ក្លាយ​ជា​កីឡាករ​ទី​៧ ដែល​ទទួល​បាន​ប្រាក់​ពលកម្ម​ខ្ពស់​ជាង​គេ​នៅ​ Real Madrid។

យ៉ាង​ណា​បើ​ប្រៀប​ធៀប​នឹង​ប្រាក់​ពលកម្ម​ និង​ប្រាក់​នានា​នៅ​ PSG ខ្សែប្រយុទ្ធ​រូប​នេះ​ទទួល​បាន​ប្រាក់​កម្រៃ​ទាប​ជាង​ច្រើន​។ បើ​យោង​តាម​ Fabrizio Romano បន្ទាប់​ពី​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ PSG កាល​ពី​ឆ្នាំ​២០២២ កីឡាករ​នេះ​បាន​ទទួល​បាន​ប្រាក់​ពី​ PSG ប្រមាណ​ ២០០លាន​អ៊ឺរ៉ូ​ក្នុង​ឆ្នាំ​។

ទោះ​ជា​បាន​ប្រាក់​ទាប​ជាង​យ៉ាង​ណា​ក៏​ដោយ​ប៉ុន្តែ​ Mbappe នឹង​តែ​សម្រេច​ចិត្ត​ផ្លាស់​មក​កាន់​ Real ដោយ​ក្លឹប​ Real Madrid នេះ​ជា​ក្លឹប​មួយ​ដែល​ Mbappe ចង់​មក​លេង​ឲ្យ​រហូត​មក​តាំង​ពី​កុមារភាព​។

Real បាន​យក​ Mbappe ពី​ PSG ដោយ​ Free Transfer ព្រោះ​តែ​កីឡាករ​នេះ​មិន​ព្រម​ត​កុងត្រា​ជា​មួយ​ក្លឹប​បារាំង​នេះ​។

Mbappe បាន​មក​លេង​ឲ្យ​ PSG តាំង​ពី​ឆ្នាំ​២០១៧មក​ ដោយ​ចូល​លេង​បាន​ ៣០៨ប្រកួត​ និង​ស៊ុត​ចូល​ ២៥៦គ្រាប់​៕

ប្រភព៖ sabay

Most Popular

To Top