ផ្សេងៗ

ម្ចាស់ភាគហ៊ុន Toyota អំពាវនាវឲ្យបោះឆ្នោតប្រឆាំងលោក Toyoda ខណៈក្រុមហ៊ុនជាប់ពាក់ព័ន្ធរឿងអាស្រូវក្លែងបន្លំការធ្វើតេស្ត

Afp

តូក្យូ៖ ប្រធានក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន លោក Akio Toyoda នឹងត្រូវប្រឈមមុខនឹងម្ចាស់ភាគហ៊ុនដែលមិនពេញចិត្តមួយចំនួននៅសប្តាហ៍នេះ ខណៈ Proxy Groups ធំៗចំនួនទាមទារឲ្យមានការបោះឆ្នោតប្រឆាំងនឹងការរក្សាចៅប្រុសរបស់ស្ថាបនិកនៅលើក្រុមប្រឹក្សាភិបាលរបស់ខ្លួន។

ការបោះឆ្នោត្រូវរំពឹងទុកនៅកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំនៅថ្ងៃអង្គារនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុន Toyota បានសុំទោសកាលពីពេលថ្មីៗនេះ ជុំវិញការក្លែងបន្លំការធ្វើតេស្តវិញ្ញាបនប័ត្រសម្រាប់យានយន្ត ជាការអាម៉ាស់ដ៏ធំមួយសម្រាប់ក្រុមហ៊ុនដែលមានមោទនភាពចំពោះកេរ្តិ៍ឈ្មោះសម្រាប់គុណភាពល្អឥតខ្ចោះ។ បញ្ហានៅក្រុមហ៊ុនផលិតរថយន្តជប៉ុន រួមទាំង Toyota ត្រូវបានគេនិយាយថា មិនពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពណាមួយឡើយ ហើយមិនមានការប្រកាសប្រមូលមកវិញទេ ប៉ុន្តែ Toyota បានផ្អាកការផលិតរថយន្តចំនួន ៣ ម៉ូដែលដែលផលិតដោយក្រុមហ៊ុនក្នុងប្រទេសជប៉ុន។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Toyota បានកើនឡើង៣ដងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះដល់ជិត ៣,៨០០យ៉េន មុនពេលធ្លាក់ចុះចំពេលមានបញ្ហាចុងក្រោយរបស់ខ្លួន។ ភាគហ៊ុនរបស់ខ្លួន ឥឡូវនេះកំពុងជួញដូរនៅខាងលើ ៣,០០០ យ៉េន ជាការខាតបង់ប្រហែល ៣ ពាន់ពាន់លានយ៉េនជប៉ុននៅលើតម្លៃទីផ្សារ។

Institutional Shareholder Services ដែលភាគច្រើនគ្រប់គ្រងដោយក្រុមហ៊ុនទីផ្សារមូលធនអាល្លឺម៉ង់ Deutsche Borse Group ផ្តល់ប្រឹក្សាដល់វិនិយោគិនបាននិយាយលើរបាយការណ៍ Proxy របស់ខ្លួនថា Toyoda គួរតែត្រូវបានចាត់ទុកថាជាការទទួលខុសត្រូវចុងក្រោយ។

ISS បាននិយាយថា យើងបានកត់សម្គាល់ថា ការសន្យារបស់លោកសម្រាប់ការផ្លាស់ប្តូរមិនពាក់ព័ន្ធនឹងការរុះរើក្រុមប្រឹក្សាភិបាលនោះទេ។ នៅពេលក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនមានផែនការក្នុងការប្រាស្រ័យទាក់ទងកាន់តែប្រសើរជាមួយកម្មករនៅលើដីនោះ ទំនងជាមិនគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការកើតឡើងវិញនៃបញ្ហាជាមួយនឹងការបន្លំការធ្វើតេស្តនោះទេ។

ទំនោររបស់ក្រុមហ៊ុនក្នុងការរក្សាវប្បធម៌សាជីវកម្មរបស់ខ្លួនគឺពិតជាត្រូវបានសង្ស័យ ហើយ Toyoda គួរតែទទួលខុសត្រូវចំពោះរឿងនោះ ។ ISS មិនប្រឆាំងនឹងការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលផ្សេងទៀត រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Toyota លោក Koji Sato បានឡើងកាន់តំណែងរបស់លោកនៅឆ្នាំ ២០២៣៕ ដោយ៖លី ភីលីព

Most Popular

To Top