តៃប៉ិ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សតៃវ៉ាន់ Foxconn បាននិយាយ កាលពីថ្ងៃអង្គារថា ខ្លួនកំពុងសាងសង់ រោងចក្រផលិតគ្រឿង អេឡិចត្រូនិចដ៏ធំបំផុត របស់ពិភពលោក សម្រាប់សហរដ្ឋអាមេរិក សម្រាប់ផ្នែករឹង “hardware ” របស់ Nvidia’s GB200 “superchips” ដែលផ្តល់ថាមពលដល់ម៉ាស៊ីន មេឆ្លាតវៃសិប្បនិម្មិត ។
ក្រុមហ៊ុន Foxconn ដែលមានឈ្មោះផ្លូវការ របស់ខ្លួនថា Hon Hai Precision Industry គឺជាក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិច តាមកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក និងដំឡើងឧបករណ៍ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ផងដែរ។
ក្រុមហ៊ុននេះមានមហិច្ឆតាក្នុងការពង្រីកលើសពីការផ្គុំគ្រឿង អេឡិចត្រូនិច វាបាននឹងកំពុងជំរុញទៅក្នុងផ្នែកជាច្រើនចាប់ពីរថយន្តអគ្គិសនី រហូតដល់ឧបករណ៍អេឡិចត្រូនិក និងម៉ាស៊ីនមេ ។
នាយកប្រតិបត្តិជាន់ខ្ពស់លោក Benjamin Ting បាននិយាយនៅ “Hon Hai Tech Day” ប្រចាំឆ្នាំរបស់ក្រុមហ៊ុនថា យើងកំពុងសាងសង់រោងចក្រផលិត GB200 ដ៏ធំបំផុតនៅលើភពផែនដី។ លោក Ting អនុប្រធានជាន់ខ្ពស់របស់ Foxconn សម្រាប់អាជីវកម្មដំណោះស្រាយសហគ្រាសលើ cloudបាននិយាយថា ខ្ញុំមិនគិតថាខ្ញុំអាចនិយាយបានថានៅទីណាទេឥឡូវនេះ ប៉ុន្តែវាធំជាងគេបំផុតនៅលើភពផែនដី។
ប្រធាន លោក Young Liu បាននិយាយនៅពេលបើកព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃថា Foxconn នឹងក្លាយជា ដំបូងគេដែលដឹកជញ្ជូន superchips ទាំងនេះ ។ ក្រោយមក Liu បានប្រាប់អ្នកសារព័ត៌មានថា រោងចក្រថ្មីនេះស្ថិតនៅក្នុងប្រទេសម៉ិកស៊ិក។ មិនដូចគូប្រជែងរបស់ខ្លួន Intel, Micron និង Texas Instruments, Nvidia មិនផលិតបន្ទះឈីបផ្ទាល់ខ្លួនទេ ប៉ុន្តែប្រើអ្នកម៉ៅការបន្ត។
ក្រុមហ៊ុន Foxconn ក៏បានបង្ហាញគំរូរថយន្តអគ្គិសនីថ្មីក្នុងកម្មវិធី “Hon Hai Tech Day” ជារថយន្តប្រើប្រាស់ច្រើនរបៀបរស់នៅ ៧ កៅអី និងរថយន្តក្រុង ២១ កៅអី។
Foxconn បានប្រកាសកាលពីឆ្នាំមុនថា ខ្លួននឹងសហការ ជាមួយ Nvidia ដើម្បីបង្កើត “រោងចក្រ AI” ជាមជ្ឈមណ្ឌលដំណើរ ការទិន្នន័យដ៏មានឥទ្ធិពល ដែលនឹងជំរុញការផលិតផលិតផលជំនាន់ក្រោយ ៕