ផ្សេងៗ

បណ្ឌិត ឥន សុផល ៖ ក្មួយស្រីទាំង២ ធ្វើបានល្អ តែខ្វះខាតខាងពិធីការ

ភ្នំពេញ ៖ កម្មវិធីបវរកញ្ញា Miss Grand International 2024 ដែលដំបូង ឡើយកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ត្រូវបានរង្គោះរង្គើ ដោយភាពចម្រូងចម្រាស ជាបន្តបន្ទាប់ ដែលនាំឱ្យព្រឹត្តិការណ៍នេះ ផ្លាស់ប្តូរទីតាំងទៅប្រទេសថៃ ។ អ្នករៀបចំកម្មវិធីកម្ពុជា និង Miss Grand International (MGI) មានការទម្លាយជាសាធារណៈ ដោយភាគីទាំងពីរបានចេញ សេចក្តីថ្លែងការណ៍ ចោទប្រកាន់ភាគីម្ខាងទៀតថា គ្មានវិជ្ជាជីវៈ។

ភាព តានតឹង បាន ផ្ទុះឡើង ដោយសារ ការ ខ្វែងគំនិត គ្នា ជុំវិញ ព្រឹត្តិការណ៍ ដឹកជញ្ជូន ។ ឧប្បត្តិហេតុ គួរឱ្យកត់សម្គាល់មួយទាក់ទង នឹងអាហារពេលល្ងាច នៅលើទូកមួយ ដែលត្រូវបានគេរាយការណ៍ថា ខ្វះការរៀបចំត្រឹមត្រូវ ដែលបណ្តាល ឱ្យមានការត្អូញត្អែរពីបេក្ខជន ។ ក្រុមការងារកម្ពុជា បានលើកឡើង ពីការផ្លាស់ប្តូរនៅនាទីចុងក្រោយ ដែលទាមទារដោយប្រធាន MGI លោក Nawat Itsaragrisil ជាមូលហេតុចម្បង នៃការលំបាក ខណៈដែល MGI បានរិះគន់កម្ពុជា ចំពោះការខកខាន មិនបានបំពេញតាមស្តង់ដារ សេវាកម្មដែលត្រូវការ ។

លោកបណ្ឌិត ឥន សុផល បានលើកឡើង ជាទស្សនទាន ក្នុងគណីហ្វេសបុក របស់លោកថា ក្មួយស្រី ទាំង២ ធ្វើបានល្អហើយ តែខ្វះខាតខាងពិធីការ ។

នេះជាខ្លឹមសារទាំងស្រុង៖

“ប្រសិនបើត្រូវការចំណេះ ដឹងផ្នែកពិធីការ ខ្ញុំសុខចិត្តទៅបង្រៀន ដល់ក្រុមហ៊ុននេះ Free ដោយឥតគិតថ្លៃ ! ខ្មែរជួយខ្មែរ! ខ្មែរ ស្រឡាញ់ខ្មែរ !

ជាទូទៅខ្ញុំមិនសូវនិយាយពាក់ព័ន្ធខាងសិល្បៈទេ តែឃើញអាអន្ទង់លេខ២ វាក្រឡុកក្មួយៗ ខ្លាំងពេកទើបចេញអត្ថបទ ចែករំលែកចំណេះដឹង ខាងពិធីការនេះ !
-តាមខ្ញុំមើលសន្និសីទ ការសែតរបស់ក្មួយៗ ឃើញថា នៅខ្វះខាតខាងពិធីការច្រើន ទើបធ្វើឱ្យភាគីម្ខាងទៀត ក្រឡុកបានស្រេចចិត្ត !

១.បើមានកម្មវិធីតូចក្តី ធំក្តី ត្រូវបង្កើតក្រុមការងារមួយ ក្រុមហៅថា ក្រុមនាំមុខ (Advance Team) ដើម្បីប្រជុំពិភាក្សាលម្អិត លើដំណើរការ កម្មវិធីទាំងមូល ដែលភាគីម្ចាស់ផ្ទះទទួលខុសត្រូវទាំងស្រុង មិនឱ្យភាគីម្ខាងទៀតលូកដៃទេ !
២.Hospitality & Accommodations: ពិធីទទួលបដិសណ្ឋារកិច្ច និងការរៀបចំកន្លែងស្នាក់នៅ មធ្យោបាយដឹកជញ្ជូន ឆាកសម្តែង ទីកន្លែងដែលត្រូវសម្តែង…។ ល ។
៣.កំណត់កម្មវិធី និងពេលវេលាច្បាស់លាស់ រួចភាគីទាំងពីរ ត្រូវចុះហត្ថលេខាលើរបាយការណ៍នៃកិច្ចប្រជុំពិភាក្សានេះ បើមានសំណើពីភាគីណាមួយចង់ផ្លាស់ប្តូរ ត្រូវធ្វើលិខិតជាលាយលាក់អក្សរត្រឹមត្រូវ ច្បាស់លាស់ឱ្យបានមុនថ្ងៃបើកកម្មវិធី។
៤.នៅពេលគណៈប្រតិភូមកដល់ យើងត្រូវអនុវត្ត ទៅតាមកម្មវិធី និងពេលវេលារបស់យើង មិនអាចផ្លាស់ប្តូរ តាមចិត្តបាននោះទេ បើមានភាគីណាមួយរំលោភលើកិច្ចព្រមព្រៀងនេះ ត្រូវទទួលសំណងការខូចខាត និងជម្ងឺចិត្ត ដល់ភាគីម្ខាងទៀត ។

សូមសិក្សាឈ្វេងយល់ បន្ថែមពីសៀវភៅពិធីការជាតិ និងអន្តរជាតិ ដើម្បីជាជំនួយស្មារតី ក្នុងការរៀបចំកម្មវិធីជាតិ និងអន្តរជាតិ !”

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរឿងនេះ កើតឡើង កម្មវិធីបវរកញ្ញា Miss Grand International បានផ្លាស់ទៅប្រទេសថៃ នៅថ្ងៃទី 7 ខែតុលា ឆ្នាំ 2024 ដែលសកម្មភាពបានបន្ត ។ ព្រឹត្តិការណ៍ចុងក្រោយគ្រោង ធ្វើនៅថ្ងៃទី 25 ខែតុលា ឆ្នាំ 2024 ។

ដោយ៖ ម៉ាទីន

Most Popular

To Top