ភ្នំពេញ៖ ក្រុមបាល់ទាត់ FK Arkadag ទទួលបានសិទ្ធិ ១០០ ភាគរយចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Challenge League កម្រិតទី២ ក្រោយពីក្រុមនេះបានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFC Challenge League ឆ្នាំ២០២៥ បន្ទាប់ពីយកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងវគ្គផ្តាច់ព្រ័ត្រ ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFC Challenge League វគ្គផ្តាច់ព្រ័ត្ររវាងព្រះខ័នរាជស្វាយរៀង ជាមួយក្រុម FK Arkadag នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោ មានទស្សនិកជនចូលរួមផ្ទាល់ជាង ៥ ម៉ឺននាក់ ទោះបីក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងចាញ់ការប្រកួតយប់មិញ នៅតែក្រុមនេះទទួលបានយ៉ាងកក់ក្តៅសំណាកក់អ្នកគាំទ្រកម្ពុជាដដែល។

យោងតាម facebook របស់លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានឲ្យដឹងថា សូមអរគុណ សូមអរគុណណាស់ដល់អ្នកគាំទ្រ ទាំងក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និងទូទាំងប្រទេសដែលបានគាំទ្រក្រុមក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនាយប់មិញ ពួកយើងសន្យា និងប្រឹងប្រែងបន្តបន្ថែមទៀត ដើម្បីឲ្យល្អជាងនេះ៕

