សេនហ្វ្រេនស៊ីស្កូ៖សហស្ថាបនិកក្រុមហ៊ុន Apple Inc លោក Steve Wozniak បានចូលរួមនៅក្នុងការជជែកដេញដោលតាមអ៊ីនធ់ណេតជុំវិញការចោទប្រកាន់នៃការរើសអើងភេទតាមរយៈក្បួនដោះស្រាយនៅពីក្រោយកាតឥណទានរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដែលធ្វើឲ្យមានការត្រួតពិនិត្យលើ Apple Card ដែលទើបនឹងបង្កើតថ្មី យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការរិះគន់នេះបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែវិច្ឆិកា បន្ទាប់ពីសហគ្រិន David Heinemeier Hansson បានជេរប្រមាថប្រឆាំងនឹង Apple...
អាឡាស្កា៖ការសិក្សាស្រាវជ្រាវថ្មីមួយបានអះអាងថា ដានជើងដាយណូស័ររាប់រយក្បាលដែលត្រូវបានរកឃើញនៅអាឡាស្កាបានបង្ហាញថា សត្វដាយណូស័រចូលចិត្តនាំគ្នាមករកចំណីនៅលើឆ្នេរខ្សាច់ និងធ្លាប់ជាកន្លែងធម្មតាដូចសត្វគោ ត្រូវដាក់ឈ្មោះថា ‘ការ៉ាប៊ូនៃកោះត្រេស៊ីស្យូស’នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ស្នាមជើងចំនួន៧៥ត្រូវបានគេរកឃើញនៅក្នុងដីល្បាប់ឆ្នេរខ្សាច់នៅក្នុងAniakchak National Monument និងអភិរក្សនៅភាគអាគ្នេយ៍អាឡាស្កាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី PLOS ONE បានបង្ហាញថា ៩៣ ភាគរយនៃស្នាមទាំងនោះជារបស់ហូរ៉ូស័រជាប្រភេទដាយណូស័រស៊ីរុក្ខជាតិ។ ការសិក្សាបាននិយាយថា ស្នាមជើងពីរទៀតជារបស់ដាយណូស័រពាសដែក ខណៈមួយទៀតដាយណូស័រpredatory tyrannosaur...
បច្ចុប្បន្នរថយន្តម៉ាក Toyota Prius កំពុងតែពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់យានយន្ត ព្រោះវាបានផ្ដល់ផលចំណេញយ៉ាងច្រើនដល់ពួកគេ។ អញ្ចឹងតើមូលហេតុអ្វីបានជាមានមនុស្សជាច្រើននិយមទិញរថយន្តម៉ាក Toyota Prius យកមកប្រើដូច្នេះ? ១. សន្សំសំចៃសាំង Toyota Prius ជារថយន្តប្រភេទ Hybrid (ឡានកូនកាត់-ប្រើសាំងក៏បាន និងប្រើអគ្គិសនីក៏បាន)។ បើនិយាយពីការសន្សំសំចៃសាំងវិញ Prius ជាម៉ាករថយន្តដែលត្រូវបានគេជ្រើសរើសមុនគេ ដោយសារវាស៊ីសាំងតិច ត្រឹមតែជាង...
Ivan Rakitic បានចាកចេញពីក្រុមជម្រើសជាតិក្រូអាតមុនគេឯង ដោយត្រូវត្រឡប់មក Barcelona វិញដើម្បីព្យាបាលរបួសកែងជើង។ ខ្សែបម្រើក្លឹបយក្សកាតាឡាន់ពីដំបូងត្រូវគ្រូបង្វឹកលោក Zlatko Dalic កោះហៅដើម្បីធ្វើការប្រកួតជម្រុះ Euro ២០២០ ជុំចុងក្រោយជាមួយ ស្លូវ៉ាគីប៉ុន្តែត្រូវខកខានឱកាសបន្ទាប់ពីមានរបួស។ ក្រូអាតត្រូវការត្រឹមស្មើប៉ុណ្ណោះដើម្បីធានាកៅអីជុំផ្ដាច់ព្រ័ត្រនៅឆ្នាំក្រោយ។ ក្រោយចប់បេសកកម្មថ្ងៃសៅរ៍នេះទៅក្រុមរងជើងឯកពិភពលោកនឹងត្រូវមានកាតព្វកិច្ចប្រកួតកម្ដៅសាច់ដុំមួយទៀតទល់នឹងហ្សកហ្ស៊ីនៅសប្ដាហ៍ក្រោយ ហើយអាចនឹងគ្មានវត្តមានរបស់ Rakitic ដដែល៕ ប្រភព៖Sabay
ពេលបើកអ៊ីនធឺណិតក្នុងទូរសព្ទម្តងៗ អ្នកតែងតែឃើញអក្សរ 2G, 3G, 4G, G, E, H, H+ ជាដើម តែមិនប្រាកដថា ពួកវាមានន័យយ៉ាងម៉េចនោះទេ។ ពេលដែលទៅតំបន់ដាច់ស្រយាល មិនសូវមានសេវា ទូរសព្ទប្រិយមិត្តប្រាកដជាបង្ហាញអក្សរ G ឬ E មិនខាន។ តើសេវា G, E,...
បរទេស:ទូរទស្សន៍BBCចេញផ្សាយនៅថ្ងៃអង្គារទី១២ខែវិច្ឆិកានេះបានឲ្យដឹងថានាវាមុជទឹកអាមេរិកមួយគ្រឿងដែលបានបាត់ខ្លួននៅក្នុងសង្គ្រាមលោកលើកទី ២ ត្រូវបានគេរកឃើញនៅបាតសមុទ្រចិនខាងកើត។ នាវាមុជទឹកដែលមានឈ្មោះថា USS Grayback និងសមាជិកនាវិក ៨០ នាក់បានបាត់ខ្លួននៅឆ្នាំ១៩៤៤នៅពេលវាត្រូវបានវាយប្រហារដោយយន្តហោះជប៉ុន។គម្រោងរុករកក្រោមទឹកបានរកឃើញនាវាមុជទឹកនៅឆ្នេរសមុទ្រអូគីណាវ៉ាប្រទេសជប៉ុនបន្ទាប់ពីរកឃើញឯកសារយោធាដែលមានកូអរដោនេត្រឹមត្រូវដើម្បីកំណត់ទីតាំងវា។ មកដល់ពេលនេះក្រុមគ្រួសារនៃសមាជិកនាវិកទាំង៨០នាក់ដែលស្ថិតនៅលើនាវាមុជទឹកត្រូវបានគេជូនដំណឹងអំពីការរកឃើញរបស់វាហើយផងដែរ។ទីតាំងដំបូងដែលក្រុមអ្នកជំនាញអាចកំណត់បានសម្រាប់ខ្មោចនាវាUSS Graybackគឺមានភាពខុសគ្នាពីទីតាំងថ្មីដែលយ៉ាងតិច ១០០ ម៉ាយល៍ឬ១៦០ គីឡូម៉ែត្រ៕ ទន្ទឹមនឹងនេះផងដែរក៏មានការប្រើប្រាស់បច្ចេកវិទ្យាដ្រូនទំនើបផងដែរហើយយោងទៅតាមឯកសារយោធាថ្មីដែលបានរកឃើញមានន័យថាក្រុមនេះអាចកំណត់ទីតាំងនាវាមុជទឹកដែលមានជម្រៅប្រមាណជា១.៤០០ ហ្វីតឬ៤៣០ ម៉ែត្រពីក្រោមផ្ទៃទឹក៕ ប្រែសម្រួល:ស៊ុនលី
បរទេស:The Sunsportsចេញផ្សាយនៅថ្ងៃអង្គារទី១២ខែវិច្ឆិកានេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបកាំភ្លើងធំArsenalលោកUnai Emeryបានចាប់លើកឡើងពីកំហុសឆ្គងមួយដែលបានកំពុងធ្វើឲ្យទំរង់លេងរបស់ក្លឹបក្រោមការដឹកនាំរបស់លោករដូវកាលនេះមានភាពយ៉ាប់យ៉ឺនខ្លាំងបែបនេះ។ លោកEmeryបានបញ្ជាក់ថាលោកពិតជាមានបំណងចង់លក់កីឡាករ៣នាក់ខ្លាំងជាងគេចេញពីក្លឹបពេលមកដល់ទីនេះក្នុងនោះមានដូចជាកីឡាករMesut Ozil, Sead KolasinacនិងកីឡាករGranit Xhakaដែលកំពុងបន្តមានជម្លោះខ្លាំងជាមួយនឹងក្រុមអ្នកគាំទ្រក្លឹបនោះ។ ទោះបីជាយ៉ាងណាក្តីលោកគ្រូបង្វឹកអេស្បាញរូបនេះបានបញ្ជាក់ថាមិនមានការព្រួយបារម្ភអំពីសំពាធនិងតំណែងរបស់ខ្លួននៅជាមួយនឹងក្លឹបនោះទេប៉ុន្តែលោកនៅតែបញ្ជាក់ជំហថាលោកត្រូវការពេលវេលាបន្ថែមដើម្បីផ្លាស់ប្តូរទំរង់លេងរបស់ក្លឹបទៅតាមផែនការរបស់ខ្លួន៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖កងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសគម្រោងធ្វើតេស្តសាកល្បងទំនាក់ទំនង ទិន្នន័យសន្តិសុខមួយ រវាងយន្តហោះចម្បាំងបំបាំង កាយ F-22 និង F-35 របស់ខ្លួន តែមិនបានបញ្ជាក់ពី ទីតាំងយន្តហោះនោះទេ។ យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ការតេស្តសាកល្បងដំបូង នៅក្នុងខែធ្នូ គឺជាកត្តាដ៏ចម្បងមួយ នៅក្នុងគោលដៅ យោធាអាមេរិក...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញ អ្នកពីមូលហេតុ ដែលធ្វើឲ្យលាមក កូនស្អុយខ្លាំង។ តើមានអ្វីខ្លះទៅ? តាមពិតទៅមានមូលហេតុច្រើន ដែលធ្វើឲ្យលាមកកូនប្រែ ជាស្អុយខ្លាំង។ ប្រសិនជាកូនដែលបៅទឹកដោះម្តាយ លាមកស្អុយអាចបណ្តាល មកពីអាហារដែលអ្នកម្តាយពិសារ។ នៅពេលដែលអ្នកម្តាយបរិភោគអាហារ ដែលមានផ្ទុកប្រូតេអ៊ីនច្រើន ចូលក្នុងរាងកាយ នោះលាមកកូនក៏អាចប្រែក្លិនស្អុយខ្លាំងដែរ ព្រោះកូនបានបៅទឹកដោះអ្នក។ មូលហេតុផ្សេងទៀត អាចបណ្តាលមកពីក្រពះកូនមិនអាចរំលាយអាហារបានល្អ។ នៅពេលដែលក្រពះកូនមិនរំលាយអាហារ នឹងធ្វើឲ្យអាហារដែលមានក្នុងនោះប្រែជាដុះផ្សិត។ ជាហេតុដែលធ្វើឲ្យកូនបត់ជើងធំចេញមកអាចប្រែជាក្លិនស្អុយជាងមុនខ្លាំង។...
នៅពេលដែលអ្នកស្ថិតនៅដំណាក់ កាលនៃការបំបៅទឹកដោះកូន អ្នកគួរតែកត់សំគាល់នូវលក្ខណៈមួយចំនួនដែលតម្រូវ ឲ្យអ្នកច្របាច់ទឹកដោះចេញ ទើបកូនអាចបៅបានស្រួល។ តើមានអាការៈអ្វីខ្លះទៅ? នៅពេលដែលអ្នកយល់ថា សុដន់អ្នកមានលក្ខណៈតឹងណែន នោះអ្នកអាចច្របាច់ទឹកដោះចេញបន្តិច ដើម្បីឲ្យវាមានលក្ខណៈទន់ ទើបកូនងាយស្រួលបៅ។ នៅពេលដែលអ្នកមានអារម្មណ៍ថា សុដន់មានអាការៈឈឺ អ្នកអាចច្របាច់ទឹកដោះចេញមកបាន នោះវាមិនត្រឹមតែអាចបំបៅទឹកដោះនោះ ដល់កូនបានទាន់ពេលនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកមិនសូវឈឺ ហើយវាក៏មិនអាចបង្អាក់ដំណើរការនៃទឹកដោះចេញមកដែរ វានឹងដំណើរការធម្មតាវិញ។ ទារកដែលទើបនឹងកើតចេញគឺពុំ មានកម្លាំងខ្លាំងក្នុងការជញ្ជក់ទឹកដោះនោះទេ ដូចនេះប្រសិនជាកូនមិនអាចប៊ឺតចេញមក...