ចិន៖យោងតាមក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានប្រាប់ឲ្យដឹងថា ប្រទេសចិនបានបង្កើតការិយាល័យចំនួន២ ដើម្បីអភិវឌ្ឍប្រព័ន្ធ 6G ដោយចាប់ផ្តើមការប្រកួតប្រជែងសម្រាប់សេវាកម្មទិន្នន័យកោសិកាជំនាន់ក្រោយដែលមានបន្ទាប់ពីប្រព័ន្ធ 5G ល្បឿនលឿនយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ក្រសួងបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ការិយាល័យមួយក្នុងចំណោមការិយាល័យមានភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះការធ្វើគោលនយោបាយពាក់ព័ន្ធ។ សេចក្តីរាយការណ៍និយាយថា អ្នកផ្សេងមានអ្នកជំនាញចំនួន ៣៧ នាក់មកពីមហាវិទ្យាល័យ បណ្ឌិត សភាស្រាវជ្រាវ និងសហគ្រាសគេរំពឹងថា នឹងផ្តល់យោបល់ដល់អ្នកធ្វើគោលនយោបាយ។ នៅពេលថ្លែងទៅកាន់ការជួបជុំមួយ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក...
ភ្នំពេញ ៖លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានជួបសំណេះសំណាលជាមួយក្រុមគ្រូបង្វឹក កីឡាករ-កីឡាការិនីប៊ូល និងប៉េតង់កម្ពុជាត្រៀមចូលរួមប្រកួតកីឡាប៊ូល និងប៉េតង់ពិភពលោក យុវជន និងស្ត្រី លើកទី១៧ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ លោក ស សុខាបានមានប្រសាសន៍ថា ការប្រកួតកាន់តែខិតជិតមកដល់ហើយនៅសល់តែប៉ុន្មានថ្ងៃទៀតទេ...
ភ្នំពេញ៖ លោក ម៉ៃឃើល សុវណ្ណ អ្នកតំណាងទឺកបរិសុទ្ធកម្ពុជា បានផ្តល់នូវអំណោយ ទឹកពិសាបរិសុទ្ធចំនួន ៣០០កេស ដល់ ដារ៉ាវីដ តំណាងយុវជនសំរាម កាលពីព្រឹកថ្ងៃទី៧ វិច្ឆិកានេះ សម្រាប់ប្រើប្រាស់ អំឡុងពេលបំពេញបេសកកម្ម ប្រមូលសម្រាម និងថែរក្សាបរិស្ថានក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក។ លោកបានឱ្យដឹងថា៖ « ការឧបត្ថមនេះ គឺដើម្បីជាការចូលរួមចំណែក ក្នុងការថែរក្សារ និង លើកកម្ពស់ស្មារតី បរិស្ថានស្អាត ហើយក៏ដើម្បីលើកទឹកចិត្ត ដល់យុវជន យុវតីដែលបានចូលរួមចំណែក ដោយស្ម័គ្រចិត្តបំពេញ បេសកកម្មមួយ ដ៏មានប្រយោជន៍ ដល់សង្គមធ្វើយ៉ាងណាជួយអោយបរិស្ថាន ជុំវិញបរិវេណអ៊ុំទូក ពោរពេញដោយភាពស្អាត និង អនាម័យ»។ លោក ដារ៉ាវីដ តំណាងយុវជនសំរាម ក៏បានបង្ហាញនូវភាពរីករាយ ដោយនឹកស្មានមិនដល់ថា នឹងបានទទួលបានការឧបត្ថម ទឹកពិសាទាំងអស់នេះ ដោយហេតុ ខ្លួនមិនបានដាក់សំណើរសុំអ្វីទៅកាន់ ក្រុមហ៊ុនសោះឡើយ ដូច្នេះលោកក៏បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ទៅដល់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ នូវសណ្តានចិត្តចូលរួមចំណែកដល់រិស្ថានស្អតនេះ។ ជាទីបញ្ចប់លោក ក៏បានស្នើ ឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមកទស្សនាព្រិត្តការណ៍ ប្រណាំងទូក នៅរាជធានីភ្នំពេញ និង បងៗកីឡាករ ទូកងទាំងអស់ សូមចូលរួមជួយថែរក្សាបរិស្ថានដោយចោលសំរាម ក្នុងធុងសំរាម ដែលនៅជិត ឬ រក្សារទុកសំរាម ឱ្យរបៀបរៀបរយ ដើម្បីជាអនាម័យ និង ធ្វើឱ្យទីក្រុងរបស់យើង មានសណ្តាប់ធ្នាប់ល្អ។ លោកក៏បានជូនពរ ប្រជាជនទាំងអស់ ឱ្យទទួលបានតែសេចក្តីសុខ សប្បាយរីករាយ នៅថ្ងៃបុណ្យអុំទូកទាំងបីថ្ងៃ៕
ភ្នំពេញ ៖ក្រុមប្រតិភូ និងកីឡាករ-កីឡាការិនីថ្នាលកីឡាវ៉ូស៊ូកម្ពុជា៦នាក់នាព្រឹថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញដំណើរពីប្រទេសកម្ពុជាឆ្ពោះទៅចូលរួមប្រកួត The 5th China-ASEAN Wushu Festival នៅទីក្រុងវូចូវ ក្វាងស៊ី ប្រទេសចិន ចាប់ពីថ្ងៃទី០៨ ដលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ កញ្ញាម៉ៅ ច័ន្ទសូរិយា គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវូស៊ូកម្ពុជាបញ្ជូនប្រតិភូ...
កូរ៉េ៖ តារាចម្រៀងរូបស្រស់ Lisa សមាជិកក្រុមចម្រៀងដ៏ល្បីល្បាញ BLACKPINK បានក្លាយម៉ូដែលតំណាងថ្មីរបស់សម្លៀកបំពាក់ប្រេនម៉ាកល្បីរបស់ ហ្វីលីពីន ។ ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះថាតារាចម្រៀង ឆ្នើម Lisa សមាជិកក្រុម BLACKPINK បានបង្ហោះរូបថតក្នុងInstagram ប្រកាសប្រាប់អ្នកគាំទ្រថានាងបានក្លាយជាម៉ូដែលតំណាងថ្មីរបស់សម្លៀកបំពាក់ប្រេនម៉ាកល្បី Penshoppe របស់ហ្វីនលីពីន...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនគេងមិនស្ងប់យូរ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប្រសិនជាកូនញ៉ាំមិនឆ្អែត ឬបៅមិនឆ្អែត នោះកូនអាចនឹងឃ្លានក្នុងពេលយប់។ ជាហេតុដែលធ្វើឲ្យកូនអាចគេងមិនស្ងប់ ហើយតែងក្រោកឡើងយំក្នុងពេលពាក់កណ្តាលយប់។ ដូចនេះ អ្នកម្តាយគួរតែឲ្យកូនញ៉ាំឲ្យឆ្អែត ទើបគេអាចគេងលក់ស្រួលបាន។ អ្នកម្តាយក៏មិនគួរឲ្យកូនញ៉ាំហួសកម្រិតដែរ ព្រោះនៅពេលដែលបរិភោគច្រើនពេក ធ្វើឲ្យក្រពះកូនមិនអាចរំលាយបានល្អ ដោយធ្វើឲ្យកូនមិនអាចគេងស្ងប់ឡើយ ដោយក្រពះអាចធ្វើឲ្យកូនតែងក្រោកឡើងក្នុងពាក់កណ្តាលយប់ផងដែរ។ នៅពេលដែលកូនញ៉ាំត្រជាក់ពេក ក៏អាចធ្វើឲ្យកូនពិបាកគេងលក់ដល់ភ្លឺដែរ ព្រោះក្រពះ និងពោះវៀនកូនអាចនឹងមិនស្រួលក្រោយពេលដែលញ៉ាំរបស់ដែលត្រជាក់។...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យនារីស្អាតខ្លាំងក្រោយពេលដែលពិសាររួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកគួរតែពិសារពពួកផ្សិតឱ្យបានច្រើន ព្រោះវាអាចការពារមុខអ្នកមិនឱ្យមានស្នាមជ្រួញបាន។ ពពួកសណ្តែក អ្នកក៏ត្រូវបរិភោគដែរ ព្រោះវាជាប្រភពដែលអាចធ្វើឱ្យសម្រស់អ្នកស្ថិតស្ថេរ។ អ្នកក៏ត្រូវញ៉ាំទឹកដោះគោជូរឱ្យបានច្រើនដែរ ព្រោះវាអាចការពារភាពចាស់មុនវ័យរបស់អ្នកបានយ៉ាងងាយ។ ជាពិសេសអ្នកត្រូវពិសារផ្លែឈើឱ្យបានច្រើន ព្រោះវាអាចជួយអ្នកឱ្យមានមុខក្មេងជានិច្ច។ ដូចនេះ អ្នកគួរតែបរិភោគអាហារទាំងនេះ ដើម្បីសម្រស់របស់អ្នក ដោយអាចការពារឲ្យស្អាតបានយូរ៕ ប្រភព៖health
The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការលក់កីឡាករមួយចំនួនចេញពីក្លឹបក្នុងមករាក្នុងនោះមានដូចជា Giroud, Pedro និង Alongso ផងដែរ។ ទាំង៣នាក់សុទ្ធតែជាកីឡាករដែលមានវ័យចំណាស់ជាងគេនៅនឹងក្លឹបហើយជឿជាក់ថាគ្រូបង្វឹកលោក Lampard នឹងមិនមានបំណងរក្សាទុកកីឡាកររូបនេះបន្ថែមពេលវេលានោះទេ។ខ្សែប្រយុទ្ធបារាំងGiroudនិងខ្សែប្រយុទ្ធអេស្បាញ Pedro សុទ្ធតែមានកុងត្រាត្រឹមចុងរដូវកាលនេះប៉ុណ្ណោះដែលមានន័យថាក្នុងខែមករានេះគឺជាពេលដ៏ល្អបំផុតសម្រាប់ប្រមូលលុយបានមកវិញខ្លះពីការលក់។ ក្នុងនោះគេជឿជាក់ដែរថាកីឡាករទាំង៣នាក់ក៏មិនមានបំនងបន្តលេងនៅទីនេះដែរដោយសារតែមិនអាចបានបង្ហាញខ្លួនបានឡើយក្រោយការមកដល់របស់លោកLampardជាក់ស្តែងGiroudលេងបានតែម្តងគត់រដូវកាលនេះ៕ ប្រែសម្រួល:ស៊ុនលី
បទេស៖ ក្រុមអ្នកជំនាញយោធាបាននិយាយកាលពីថ្ងៃពុធថា ទាហានរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅថ្ងៃណាមួយ អាចទទួលបានឈុត (សម្លៀកបំពាក់) ដែក ឬ Iron Man របស់ពួកគេ ដែលមានលក្ខណៈពិសេស មានអាវុធធុនធ្ងន់ មានដែកការពារពិសេស និងសមត្ថភាពហោះបាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...
កាលពីថ្ងៃអង្គារ រដ្ឋបាលសារព័ត៌មាននិងបោះពុម្ពផ្សាយរបស់ចិន បានបញ្ចេញនូវសេចក្ដីណែនាំថ្មីចំនួន ៦ ដែលមានចំណងជើងថា “ប្រកាសអំពីការទប់ស្កាត់អនីតិជនពីការលេងហ្គេមតាមទំនើងចិត្ត”។ ផ្អែកតាមប្រកាសថ្មីនេះ អ្នកប្រើប្រាស់ក្រោមអាយុ ១៨ ឆ្នាំ នឹងត្រូវហាមឃាត់មិនឲ្យលេងហ្គេមនៅចន្លោះម៉ោង ១០ យប់ ដល់ ៨ ព្រឹក ហើយនឹងរឹតត្បិតឲ្យលេងត្រឹម ៩០ នាទីនៅថ្ងៃចន្ទ ដល់ សុក្រ។ ចំណែកអំឡុងថ្ងៃចុងសប្ដាហ៍...