មូស្គូ៖ អ្នកឆ្លើយឆ្លងព័ត៌មាន Sputnik បានរាយការណ៍ពីពិធីចុះហត្ថលេខាថា ប្រទេសរុស្ស៊ីនិងប៉ាគីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយសំណង និងកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុទៅវិញទៅមកលើប្រតិបត្តិការរបស់អតីតសហភាពសូវៀត ដោយប៉ាគីស្ថាន នឹងសងសំណងទៅឱ្យរុស្ស៊ីសរុប ៩៣,៥លានដុល្លារអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយភាគីរុស្ស៊ីគឺអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Sergey Storchak ចំណែកភាគីប៉ាគីស្ថាន គឺមានឯកអគ្គរដ្ឋទូត Qazi...
សេអ៊ូល៖ ការិយាល័យរបស់លោកបានឲ្យដឹងថារដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo បានអំពាវនាវនៅថ្ងៃពុធនេះ ដើម្បីរក្សាជំហរការពាររឹងមាំមួយនៅពេល ដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានដោះដូរការគំរាមកំហែងប្រឆាំងនឹងគ្នាទៅវិញទៅមក។ លោកបានធ្វើការអំពាវនាវក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មេបញ្ជាការកំពូលៗ ដែលបានធ្វើឡើងនៅបរិវេណក្រសួងក្នុងទីក្រុងសេអ៊ូល ដោយមាននាយឧត្ដមសេនីយ៍ និងមន្ដ្រីយោធាជាន់ខ្ពស់ប្រហែល ១៥០ នាក់ និងមន្ដ្រីរដ្ឋាភិបាលមកពីទីភ្នាក់ងារពាក់ព័ន្ធបានចូលរួមក្នុងកិច្ចប្រជុំនេះ។ កិច្ចប្រជុំនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានព្រមានដល់សហរដ្ឋអាមេរិក ឱ្យគោរពតាមកាលបរិច្ឆេទកំណត់មួយឆ្នាំ សម្រាប់ការស្នើសុំសំណើចរចាថ្មី ដែលអាចទទួលយកបានដោយក្រុងព្យុងយ៉ាង ដោយនិយាយថាវាអាស្រ័យលើទីក្រុងវ៉ាស៊ីនតោន...
ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាននាំមុខក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីលទ្ធផល៣ទល់០នាទី៦៧ ព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន៕ដោយ៖លី ភីលីព
ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាននាំមុខក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីលទ្ធផល២ទល់០នាទី៦០ ព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន៕ដោយ៖លី ភីលីព
ភ្នំពេញ៖អ្នកប្រដាល់កម្ពុជាឌុម កែវដា ក្លិបម្កុដរាជសីហ៍ប៉ះអ្នកប្រដាល់ជើងខ្លាំងថៃ Pravith ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ខណៈអ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡាប្រដាល់នៃក្រសូងការពារជាតិប្រកួតជា មួយអ្នកប្រដាល់ Khum Phayak ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នារសៀលថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ នៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវនៅលើសង្វៀនSEATV ។ លោក ញាណ សុធី...
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអង្គារទី៣ខែធ្នូនេះបានសរសេរថាគ្រូបង្វឹកបណ្តោះអាសន្នលោកFreddie Ljungbergបានក្លាយទៅជាប្រធានបទគួរឲ្យចាប់អារម្មណ៍នៅពេលដែលលោកបានធ្វើការដឹកនាំក្លឹបជាលើកដំបូងទទួលបានលទ្ធផលត្រឹមស្មើនឹងក្រុមNorwichក្នុងលទ្ធផល២ទល់នឹង២។ ខ្សែប្រយុទ្ធក្លឹបកីឡាករAubameyangគឺជាអ្នករកគ្រាប់បាល់បានទាំង២គ្រាប់ក្នុងប្រកួតនេះហើយក៏ជាមនុស្សដំបូងដែរដែលបានបង្ហាញជំហក្នុងការគាំទ្របេក្ខភាពរបស់លោកLjunbergក្នុងនាមជាគ្រូបង្វឹកពេញសិទ្ធនៅទីនេះ។AubameyangបាននិយាយថាលោកLjunbergនឹងអាចផ្តល់ឲ្យក្លឹបនូវសមត្ថភាពដ៏ពិសេសមួយបាននាពេលខាងមុខ។ គួរបញ្ជាក់ថាទោះបីជាបានបោះបង់ការងារជាគ្រូបង្វឹកក្លឹបឈុត២៣ឆ្នាំក្តីប៉ុន្តែលោកLjunbergគឺកំពុងស្ថិតនៅក្នុងរយៈពេលធ្វើតេស្តប៉ុណ្ណោះដោយក្នុងនោះមានបេក្ខភាពច្រើនណាស់ដែលនឹងអាចមកជំនួសតំណែងនេះដូចជាលោកRodgerនិងលោកPochettinoជាដើម៕ ប្រែសម្រួល:ស៊ុនលី
សេនហ្វ្រេនស៊ីស្កូ៖សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page និង Sergey Brin បានលាឈប់ពីតួនាទីរបស់ខ្លួនជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនមេដែលមានឈ្មោះ Alphabet យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google នឹងស្ថិតនៅក្នុងតួនាទីរបស់លោកហើយក៏ក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនAlphabet ផងដែរ។ លោក Page ធ្លាប់បម្រើការជានាយកប្រតិបត្តិនៃAlphabet ហើយលោក...
ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនស៊ុតបញ្ជូលទីក្រុមបាល់ទាត់ជម្រើសជាតិទីម័រ២ទល់០ នៅនាទីទី២៥ ខណៈសម្រាប់ការប្រកួតចុងក្រោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាស្មើក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីដដែលនៅព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន៕ដោយ៖លី ភីលីព
ទីក្រុង LAUSANNE ៖សហរដ្ឋអាមេរិក និងក្រុមអូឡាំពិកជនភៀសខ្លួននឹងដណ្តើមយកកន្លែងលេចធ្លោជាងនេះទៀតនៅក្នុងក្បួនដង្ហែក្រុមអត្តពលិកមកពីបណ្តាប្រទេសច្រើនចូលរួមនៃពិធីបើកការប្រកួតអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិនិយាយថា ការបញ្ជាក្បួនដង្ហែកំពុងផ្លាស់ប្តូរដើម្បីផ្តល់ភាពលេចធ្លោដល់ក្រុមជាក់លាក់។ ដោយអនុវត្តតាមប្រពៃណីអូឡាំពិកក្រុមរបស់ប្រទេសក្រិកដឹកនាំក្បួនដង្ហែរនៅថ្ងៃទី ២៤ ខែកក្កដា។ បន្ទាប់ពីការសម្រេចចិត្តកាលពីថ្ងៃអង្គារដោយក្រុមប្រឹក្សាប្រតិបត្តិ IOC ឲ្យក្រុមជនភៀសខ្លួននឹងឈរនៅលំដាប់ទី២ ជំនួសប្រទេសទី១ តាមលំដាប់ប្រទេសអាហ្គានីស្ថាន។ IOC ក៏ចង់លើកកម្ពស់ប្រទេសម្ចាស់ផ្ទះអូឡាំពិកនាពេលអនាគតផងដែរដោយដាក់ពួកគេភ្លាមៗ មុនពេលម្ចាស់ផ្ទះបច្ចុប្បន្នដែលបិទក្បួនដង្ហែរជាប្រពៃណី។ នៅទីក្រុងតូក្យូក្រុម៣ចុងក្រោយនឹងត្រូវចូលរួម គឺសហរដ្ឋអាមេរិក ដែលជាម្ចាស់ផ្ទះអូឡាំពិកឆ្នាំ ២០២៨...
ការចំណាយលើការថែទាំរបស់រថយន្ត Bugatti Veyron ដែលក្រុមការងារ Sabay ចេញផ្សាយកាលពីម្សិលមិញនេះ បានផ្ដល់ជាការភ្ញាក់ផ្អើលមួយដោយសារគ្រាន់តែការប្ដូរប្រេងម៉ាស៊ីនធម្មតាក៏ត្រូវចំណាយរហូតដល់ ២៥ ០០០ ដុល្លារឯណោះ។ ការចំណាយដ៏ថ្លៃមហាសាលនេះ ក៏ដោយសារការប្ដូរប្រេងម៉ាស៊ីនរថយន្ត Bugatti Veyron មិនមែនងាយស្រួលដូចរថយន្តដទៃឡើយ។ ការប្ដូរប្រេងម៉ាស៊ីនរថយន្តនេះជាកិច្ចការដ៏លំបាកមួយ ត្រូវចំណាយពេលយូររហូតដល់ ២៧ ម៉ោង។ ដើម្បីប្ដូរប្រេងម៉ាស៊ីនលើរថយន្ត Veyron ត្រូវឆ្លងកាត់ដំណាក់កាលពិបាកៗជាច្រើន...