កីឡា

Aubamenyang បង្ហាញបំណងគាំទ្របេក្ខភាព គ្រូបង្វឹកបណ្តោះអាសន្ន ជាគ្រូបង្វឹកពេញសិទ្ធ

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអង្គារទី៣ខែធ្នូនេះបានសរសេរថាគ្រូបង្វឹកបណ្តោះអាសន្នលោកFreddie Ljungbergបានក្លាយទៅជាប្រធានបទគួរឲ្យចាប់អារម្មណ៍នៅពេលដែលលោកបានធ្វើការដឹកនាំក្លឹបជាលើកដំបូងទទួលបានលទ្ធផលត្រឹមស្មើនឹងក្រុមNorwichក្នុងលទ្ធផល២ទល់នឹង២។

ខ្សែប្រយុទ្ធក្លឹបកីឡាករAubameyangគឺជាអ្នករកគ្រាប់បាល់បានទាំង២គ្រាប់ក្នុងប្រកួតនេះហើយក៏ជាមនុស្សដំបូងដែរដែលបានបង្ហាញជំហក្នុងការគាំទ្របេក្ខភាពរបស់លោកLjunbergក្នុងនាមជាគ្រូបង្វឹកពេញសិទ្ធនៅទីនេះ។AubameyangបាននិយាយថាលោកLjunbergនឹងអាចផ្តល់ឲ្យក្លឹបនូវសមត្ថភាពដ៏ពិសេសមួយបាននាពេលខាងមុខ។

គួរបញ្ជាក់ថាទោះបីជាបានបោះបង់ការងារជាគ្រូបង្វឹកក្លឹបឈុត២៣ឆ្នាំក្តីប៉ុន្តែលោកLjunbergគឺកំពុងស្ថិតនៅក្នុងរយៈពេលធ្វើតេស្តប៉ុណ្ណោះដោយក្នុងនោះមានបេក្ខភាពច្រើនណាស់ដែលនឹងអាចមកជំនួសតំណែងនេះដូចជាលោកRodgerនិងលោកPochettinoជាដើម៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top