អតីតកីឡាករល្បីឈ្មោះ Samuel Eto’o បានជួបគ្រោះថ្នាក់ ចរាចរណ៍ នៅស្រុកកំណើតកាមេរ៉ូន បណ្ដាលឱ្យរងរបួសក្បាលតិចតួច កំពុងសម្រាកនៅមន្ទីរពេទ្យ។ រថយន្ដរបស់ Eto’o បានជួបគ្រោះថ្នាក់ ដោយឡានក្រុង បុកពីមុខពេញទំហឹងតែម្ដង ។ ជាសំណាងល្អ អតីតកីឡាករ Barcelona និង Chelsea រូបនេះ មិនមានរបួសធ្ងន់ទេ ដោយបែកក្បាលបន្តិចបន្តួចប៉ុណ្ណោះ...
Spurs បានធ្វើជោគជ័យនូវជ័យជំនះ៤ប្រកួត ក្នុងលីគ ជាប់គ្នាហើយអរគុណការ ប្រកួតចុងក្រោយ យប់ថ្ងៃអាទិត្យនេះ ដែល១គ្រាប់ រកបាននៅចុងតង់ ដោយខ្សែប្រយុទ្ធ Harry Kane។ Harry Kane បានស៊ុតបញ្ចូលទី គ្រាប់បាល់ទី១៥០គ្រាប់ របស់ខ្លួននៅលីគកំពូលអង់គ្លេស Premier League ក៏ជាគ្រាប់បាល់ជ័យជំនះ លើក្រុម West Brom...
បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅថ្ងៃអាទិត្យបានមានប្រសាសន៍ថា សហរដ្ឋអាមេរិក គឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ និងសំខាន់បំផុត ហើយលោកបន្ថែមថា ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន អាចនឹងធ្វើរឿងខ្លះលើជំនួញ បើទោះជាទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកចរចាដ៏តឹងតែមួយក៏ដោយ ។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៩...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃអាទិត្យបានឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍ធំចំនួន៤របស់ប្រេស៊ីលបាន ប្រកាសបដិសេធមិនចូលរួមកិច្ចប្រជុំជាមួយ នឹងមន្ត្រីជាន់ខ្ពស់របស់អាមេរិកម្នាក់ឡើយតាមការអញ្ជើញ របស់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងSao Paulo។ ប្រភពដដែលបានសរសេរទៀតថា ការធ្វើពហិកាជាមួយនឹងមន្ត្រីជាន់ខ្ពស់អាមេរិក លោក Keith Krach ដែលទទួលបន្ទុកកិច្ចការងារសេដ្ឋកិច្ចថាមពលនិងបរិស្ថាននោះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីមិនទទួលយកការទាមទាររបស់អាមេរិកដើម្បីឲ្យប្រេស៊ីល ក្នុងការដកខ្លួនចេញពីកិច្ចការងារសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei។ ជាការឆ្លើយតបទៅនឹងលិខិតអញ្ជើញ របស់ស្ថានទូតអាមេរិកក្រុមហ៊ុនទាំង៤បាននាំគ្នាបញ្ជាក់ថា គោលបំណងនៃការជួបជុំគ្នាគឺមិនមានភាពគ្រប់គ្រាន់ហើយបញ្ជាក់ថាវាគឺជាការសម្រេចចិត្ត នៅក្នុងទីផ្សារសេរីដូចនេះពួកយើងគួរតែមានការ សម្រេចចិត្តដោយឯករាជ្យខ្លួនឯង៕...
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានឈប់ថតរូបជាមួយកូនក្រមុំនៅខាងក្រៅទីលានវាយកូនហ្គោលរបស់លោក នៅរដ្ឋ Virginia កាលពីថ្ងៃសៅរ៍ភ្លាមៗបន្ទាប់ពីបានដឹងព័ត៌មានអំពីជ័យជំនះប្រធានាធិបតីជាប់ឆ្នោត គឺលោក ចូ បៃដិន ដែលជាគូប្រជែង ។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោកប្រធានាធិបតី ត្រាំ កំពុងលេងកីឡាវាយកូនហ្គោល...
១គ្រាប់របស់ CR7 គឺមិនអាចធ្វើឲ្យ Juventus គ្រាប់គ្រាន់ក្នុងការយក៣ពិន្ទុនៅសប្តាហ៍នេះឡើយក្រោយពេលដែលក្រុម Lazioតាមពីក្រោយមកវិញ១គ្រាប់ នៅនាទីចុងម៉ោងទៅហើយយកស្មើទាំងប្រផិតប្រផោយ។ កីឡាករ Caicedo គឺជាអ្នកស៊ុតបញ្ចូលទី គ្រាប់បាល់តាមស្មើនៅនាទីទី៩៥ក្នុងការប្រកួតកាលពីយប់ ថ្ងៃអាទិត្យដែលវាបានធ្វើឲ្យអ្នកគាំទ្រJuventus និងជាពិសេស CR7 ខូចចិត្តយ៉ាងខ្លាំង។ គួរបញ្ជាក់ដែរថា CR7 ដែលទើបតែជាសះស្បើយពីកូវីដ១៩នោះគឺអាចស៊ុតបាន២គ្រាប់ កាលពីវិលត្រឡប់ប្រកួតវិញសប្តាហ៍មុន និងក៏ទើបតែរកបានគ្រាប់បាល់ទៅ៦របស់ខ្លួនក្នុងលីគផងដែរប៉ះនឹង Lazio ៕...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យបានសរសេរថាកងកម្លាំងតួកគី បានចាប់ផ្តើមដកទ័ពចេញពីមូលដ្ឋានមួយទៀតនៅក្នុងខេត្តIdlib ភាគពាយ័ព្យប្រទេសស៊ីរីហើយ នៅថ្ងៃដដែលនេះ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា បន្ទាប់ពីរុះរើនូវឧបករណ៍របស់ខ្លួននៅត្រង់ទីតាំងយោធា មួយនៅតំបន់ Mar Hatat នៅភាគខាងត្បូងនៃទីក្រុង Idlib កងកម្លាំងតួកគីបានចាប់ផ្តើម ដកទ័ពរបស់ពួកគេនៅព្រឹកថ្ងៃអាទិត្យដដែលនោះផងដែរ។ កាលពីដើមខែនេះក្រុមឃ្លាំមើល ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា កងកម្លាំងតួកគីកំពុងតែដកខ្លួនចេញពីចំណុចសង្កេត ការណ៍មួយនៅតំបន់ Sher Maghar ក្នុងខេត្ត Hama...
មកដល់ពេលនេះកីឡាករ ខ្សែប្រយុទ្ធជើងចាស់អាហ្សង់ទីន Angel Di Maria បានឈានដល់រដូវកាលចុងក្រោយ នៃកុងត្រាទៅហើយ ប៉ុន្តែហាក់ដូចជា មិនទាន់មានកុងត្រាណា ត្រូវបានពិភាក្សាដើម្បីបន្តឡើយ។ the Goal បានសរសេរថា កីឡាករផ្ទាល់ធ្លាប់បានបង្ហាញ យ៉ាងច្បាស់ហើយថា លោកនឹងមិនផ្លាស់ទៅលេងក្លឹបណាឡើយ ហើយនឹងបញ្ចប់អាជីព របស់ខ្លួននៅពិភព បាល់ទាត់អ៊ឺរ៉ុបជាមួយនឹង PSG តែម្តង។ អ្វីដែលយើងអាចមើលឃើញនៅពេលនេះ...
បរទេស៖ ប្រធានប្រតិបត្តិ នៃក្រុមហ៊ុនអាម៉ាហ្ស៊ូនលោក Jeff Bezos នៅសប្តាហ៍នេះបានបញ្ជាក់ថា ក្រុមហ៊ុនអាវកាសរបស់លោក ដែលមានឈ្មោះថា Blue Origin បាននឹងកំពុងចាប់ផ្តើម ធ្វើការងារទៅលើ ប្រព័ន្ធចុះចតរបស់ខ្លួនរួចហើយ ដើម្បីអាចដឹកជញ្ជូនក្រុមអ្នកអាវកាសយានិក ទៅដល់ភពព្រះច័ន្ទឲ្យបាន នាឆ្នាំ២០២៤។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក Bezos ក៏បានធ្វើការលើកឡើង នូវជម្រើសមួយផងដែរ នៅមុនការងារនេះមកដល់ គឺជាបេសកកម្មដឹកជញ្ជូនទំនិញ...
បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ គ្រោងបន្តដំណើរការនៅសប្ដាហ៍ក្រោយ ដាក់ពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់៤ពាន់លានដុល្លារ ក្នុងដំណើរសងសឹកចំពោះការឧបត្ថម្ភធនរបស់អាមេរិកសម្រាប់ក្រុមហ៊ុនផលិតយន្តហោះ Boeing។ រដ្ឋាភិបាលនៅសហភាពអឺរ៉ុបភាគច្រើន បានធ្វើការគាំទ្រឲ្យដាក់ពន្ធគយដែលគេរំពឹងទុកយ៉ាងខ្លាំង នៅពេលដែលរដ្ឋមន្ត្រីពាណិជ្ជកម្មសហភាពអឺរ៉ុបជួបប្រជុំគ្នានៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ហើយនេះគឺជារបត់ដ៏ថ្មីបំផុត នៅក្នុងភាពចុះទន់ខ្សោយផ្នែកពាណិជ្ជកម្មអន្តរអាត្លង់ទិក មានរយៈពេល១៦ឆ្នាំ។ គួរបញ្ជាក់ថា មន្ត្រីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Robert Lighthizer កាលពីខែមុន បានធ្វើការព្រមានថា ពន្ធគយសហភាពអឺរ៉ុបណាមួយ នឹងបង្ខំឲ្យមានការឆ្លើយតបវិញពីសហរដ្ឋអាមេរិក...