កីឡា

Kane រកបាន១គ្រាប់ចុង ម៉ោងជួយឲ្យ Spurs ឡើងលេខរៀងទី១

Spurs បានធ្វើជោគជ័យនូវជ័យជំនះ៤ប្រកួត ក្នុងលីគ ជាប់គ្នាហើយអរគុណការ ប្រកួតចុងក្រោយ យប់ថ្ងៃអាទិត្យនេះ ដែល១គ្រាប់ រកបាននៅចុងតង់ ដោយខ្សែប្រយុទ្ធ Harry Kane។

Harry Kane បានស៊ុតបញ្ចូលទី គ្រាប់បាល់ទី១៥០គ្រាប់ របស់ខ្លួននៅលីគកំពូលអង់គ្លេស Premier League ក៏ជាគ្រាប់បាល់ជ័យជំនះ លើក្រុម West Brom ក្នុងលទ្ធផល១ទល់នឹង០ផងដែរ ។

ខ្សែប្រយុទ្ធជួរមុខ Harry Kane , Son Heung min និង Gareth Bale សុទ្ធតែបានបង្ហាញខ្លួនឈុត១១នាក់ ដំបូង ប៉ុន្តែមិនអាចធ្វើអ្វី West Brom បានឡើយ រហូតដល់នាទីចុងក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top