សេអ៊ូល៖ តុលាការក្នុងតំបន់ បានចាប់ផ្តើមដំណើរការ ដើម្បីធ្វើឱ្យសេចក្តីសម្រេច របស់ខ្លួនមានប្រសិទ្ធិភាពលើការរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនជប៉ុន ដែលជាប់ទាក់ទងនឹង កម្លាំងពលកម្មក្នុងសម័យសង្គ្រាម ខណៈដែលរដ្ឋាភិបាល របស់ប្រទេសនេះ មិនបានប្រគល់ឱ្យ ។ យោងតាមអ្នកតំណាងផ្នែកច្បាប់ សម្រាប់ដើមបណ្តឹងជនជាតិកូរ៉េចំនួន ៤ នាក់កាលពីថ្ងៃពុធ សាខាតុលាការស្រុកដាហ្គូ នៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េ បានសម្រេចចិត្តកាលពីថ្ងៃច័ន្ទ ដើម្បីជូនដំណឹងជាសាធារណៈនូវសេចក្តីសម្រេចរបស់តុលាការ ដែលបានធ្វើឡើងកាលពីឆ្នាំមុន លើការរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុន...
ចិន ៖ ក្រុមហ៊ុនស្មាតហ្វូនយក្ស របស់ប្រទេសចិន Honor បានដាក់បង្ហាញស្មាតហ្វូន ជាមួយឧបករណ៍ អាចវាស់សីតុណ្ហភាព និងដឹងពីធ្លាក់ចុះ សីតុណ្ហភាព រហូតដល់មួយភាគដប់ នៃដឺក្រេនៅពេលពាក់ជាប់ នឹងកដៃ ឬមុខរបស់អ្នកប្រើប្រាស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ យោងតាម XDA Developers ថា ស្មាតហ្វូនប្រភេទនេះ...
The Sunsports ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា កីឡាករចំណូលថ្មី របស់ក្លឹបបិសាចក្រហម Man United សញ្ជាតិប៉ទុយហ្គាល់ Bruno Fernandes បាននិយាយថាគាត់តែងតែរំពឹងថា ឲ្យមានការប្រកួតតត្រឡប់មកវិញឆាប់ៗនេះ ដើម្បីអាចលេងជាមួយ នឹងPogbaជាលើកដំបូង។ គួរបញ្ជាក់ថា ចាប់តាំងតែពីពេលផ្ទេរ មកដល់ទឹកដី Old Trafford កាលពីខែមករាក្នុងតម្លៃខ្លួន៤៦លានផោន កីឡាករ...
បរទេស៖ ប្រទេសចិន បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការផ្តល់ជូន របស់រដ្ឋាភិបាលអង់គ្លេស ដើម្បីអនុញ្ញាតឱ្យពលរដ្ឋ ហុងកុងទាំងអស់ ដែលមានលិខិតឆ្លងដែន សញ្ជាតិអង់គ្លេស (ក្រៅប្រទេស) មានសិទ្ធិចូល និងរស់នៅក្នុង ចក្រភពអង់គ្លេស និងផ្តល់ផ្លូវភាព ជាពលរដ្ឋអង់គ្លេសបាន ។ ចិនចោទប្រកាន់ថា ការផ្តល់ជូននេះ បានរំលោភសេចក្តី ប្រកាសរួម ចិន –...
អាមេរិក ៖ អ្នកជំនាញភាពឯកជន បានរិះគន់ក្រុមហ៊ុន បណ្តាញសង្គមវីដូអូ Zoom ចំពោះការមិនផ្តល់ការ អ៊ីនគ្រីបដល់អ្នកប្រើប្រាស់ ដោយឥតគិតថ្លៃ ដោយមានការ ព្រួយបារម្ភថា ខ្លួននឹងមិនអាចសហការ ជាមួយការអនុវត្តច្បាប់ បានឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លោក Eric Yuan នាយកប្រតិបត្តិក្រុមហ៊ុន បានធ្វើការបញ្ជាក់ថា មានតែអ្នកប្រើប្រាស់...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានប្រមាថដល់រដ្ឋមន្រ្តី ការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញសុន្ទរកថាថ្មីៗ នេះ របស់លោក ដែលអំពាវនាវឱ្យការពារតម្លៃ លោកខាងលិច ពីការគំរាមកំហែង របស់ចិន ដោយបរិហារ ការអំពាវនាវនេះថា មិនសមហេតុសមផល និងសំរាម។ នៅក្នុងបទសម្ភាសន៍ជាមួយ Fox...
អង់គ្លេស ៖ ការស្រាវជ្រាវថ្មី បានបង្ហាញថា ប្រជាជនមានវ័យចំណាស់ នៅចក្រភពអង់គ្លេស ប្រឈមនឹងហានិភ័យខ្ពស់ ពីការកើនឡើង នៃតម្លៃប្រើប្រាស់ប្រព័ន្ធ អ៊ីនធើណេត ដោយសារពួកគាត់មិនចង់ប្តូរ ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ សម្រាប់ពួកគាត់ឡើង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ការសិក្សារបស់អ្នកផ្តល់ សេវាអ៊ីនធើណេត នៅចក្រភពអង់គ្លេស Zen បង្ហាញថា ៨៣...
យើងបានដឹងហើយថា កីឡាករខ្សែប្រយុទ្ធ Jandon Sancho សញ្ជាតិអង់គ្លេស របស់ក្លឹប Dortmund មកដល់ពេលនេះគឺជាកីឡាករដ៏ឆ្នើមបំផុត របស់ទ្វីបអ៊ឺរ៉ុប និងកំពុងត្រូវបានលេចលឺព័ត៌មាន កាន់តែខ្លាំងថា នឹងត្រូវផ្ទេរទៅលេង នៅអង់គ្លេសវិញនារដូវក្តៅមកដល់ឆ្នាំនេះ ។ តាមពិតក្លឹបយក្សអេស្បាញ Real Madrid ក៏មានឈ្មោះជាក្លឹប ដែលចង់បានកីឡាកររូបនេះដែរ ប៉ុន្តែដោយសារតែកីឡាករ ក្នុងពេលនេះមានចិត្តត្រឹមផ្ទេរ ទៅលេងនៅប្រទេស...
ភ្នំពេញ៖បន្ទាប់ពីក្រសួងអប់រំ យុវជន នីងកីឡាអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិបើកដំណើរការហាត់ហ្វឹកហ្វឺន នីងការប្រកួតលីគរបស់ខ្លួនឡើងវិញ ជាជំហានៗ ប៉ុន្តែត្រូវមានផែនការអនុវត្តច្បាស់លាស់ ព្រមទាំងគោរពតាមលក្ខខណ្ឌសុវត្ថិភាពសហព័ន្ធខ្មែរហែលទឹកបាន ចុះបាញ់ថ្នាំកម្ចាត់មេរោគ នៅបរិវេនអាងហែលទឹកពហុកីឡដ្ឋានជាតិ និងពិនិត្យសុខភាព។ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកបាននិយាយថា សហព័ន្ធបានចុះបាញ់ថ្នាំកម្ចាត់ មេរោគនៅបរិវេនអាងហែលទឹកពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមឲ្យកីឡាករ-កីឡាការិនីហែលទឹកថ្នាល និងជម្រើសជាតិចូលហ្វឹកហាត់រួមគ្នាឡើងវិញ។ នាព្រឹកនេះយើងឲ្យគ្រូបង្វឹក កីឡាករ-កីឡាការិនី ហែលទឹកថ្នាល និងជម្រើសជាតិ...
តារាចម្រៀង ចិត្ត កញ្ចនា ដែលមហាជនទទួលស្គាល់ថាជាតារា ចម្រៀង Original Song ដោយសារតែស្នាដៃនិពន្ធបទចម្រៀងមិនចំលងពីគេនោះ បានកំពុងតែបញ្ចេញនូវ Albumចម្រៀងថ្មី ដែលមានចំណងជើងថា “អារម្មណ៍”។ Album “អារម្មណ៍” ដែលមានបទចម្រៀងសរុបចំនួន ៨ បទនោះ គឺសុទ្ធតែជាសាច់រឿងពិត អារម្មណ៍ពិត ដែលកញ្ចនា បានធ្វើការសំភាសន៍ផ្ទាល់។ កញ្ញា កញ្ចនាបានលើកឡើងថា Album ថ្មីដែលកញ្ញាបានចំណាយពេល ប្រហែលមួយឆ្នាំដើម្បីផលិត នេះ គឺកញ្ញាបានសំភាន៍សាច់រឿងផ្ទាល់ពីអ្នកគាំទ្រនិង មិត្តជិតស្និតរបស់កញ្ញា ដែលក្នុងនោះមានគ្រប់រស់ជាតិ និង អារម្មណ៍ពិត ទាំងអារម្មណ៍ស្រលាញ់សប្បាយ កើតទុក្ខ និងអារម្មណ៍អណ្តែតអណ្តូងដែលកើតមានលើបុគ្គលម្នាក់ៗ។ ក្នុងនោះកញ្ញាក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមបទទាំង៨បទនេះ កញ្ញានឹងទុកបទចម្រៀង ៣បទ ដើម្បីត្រៀមជ្រើសរើស នូវសាច់រឿងបន្ទាប់ ពីអ្នកគាំទ្ររបស់កញ្ញាតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់កញ្ញា (Facebook Page: Kanhchna Chet-ចិត្ត កញ្ចនា)។ កញ្ញាបានបន្ថែមទៀតថា វាពិតជាមានការលំបាកខ្លាំង បូករួមទាំងការចំណាយពេលវេលា និងថវិការជាច្រើនសម្រាប់ការផលិតAlbumនីមួយៗ ដោយសារតែកញ្ញាជាអ្នកចម្រៀងផង ជាអ្នកនិពន្ធផង និងជាអ្នកសិល្បៈឯករាជ្យម្នាក់ទៀត។ ប៉ុន្តែក្តីស្រមៃរបស់កញ្ញា គឺកញ្ញាមានមហិច្ឆតាចង់ចូលរួមជំរុញអោយវិស័យឧស្សាហ៍កម្មតន្រ្តីរបស់ប្រទេសកម្ពុជា អោយមានការវិឌ្ឍន៍លឿនទៅមុខ ក្នុងកំរិតស្តង់ដារមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងទូទាំងសកលលោកបានផងដែរ។ កញ្ញាបានបន្តទៀតថា ដើម្បីអោយវិស័យឧស្សាហ៍កម្មតន្រ្តីនេះអាចមានការវិឌ្ឍន៍លឿនទៅមុខបាន លុះត្រាតែមានការចូលរួមនិងអោយតម្លៃនូវស្នាដៃនិពន្ធ និង ស្នាដៃច្នៃប្រឌិតថ្មីៗ ពីអ្នកគាំទ្រទាំងអស់គ្នា។ កញ្ចនា រៀបរាប់ប្រាប់ថា៖ “ពួកខ្ញុំជាសិល្បៈករទាំងអស់បានបំពេញភារកិច្ចខិតខំប្រឹងប្រែងបង្កើតនិង អភិវឌ្ឍស្នាដៃសិល្បៈហើយ ការងារបន្ទាប់គឺត្រូវពឹងផ្អែកលើមហាជនដែលជាអ្នកគាំទ្រទាំងអស់ អោយចូលរួមលើកស្ទួយនិងអោយតម្លៃសិល្បៈករក្នុងស្រុក ដូចដែលគាត់គាំទ្រសិល្បៈករបរទេសដែរ នោះវិស័យចម្រៀងយើងនឹងអភិវឌ្ឍទៅមុខលឿនដូចគ្នា” ។ ជាចុងក្រោយ កញ្ញាក៏ឆ្លៀតថ្លែងអំណរគុណដល់ ក្រុមការងារផលិត របស់កញ្ញា អ្នកគាំទ្ររបស់កញ្ញាទាំងអស់ និងហាងកាហ្វេ Luna & Bakery ដែលបានចូលរួមសហការណ៍ ក្នុងការសម្ពោធ Album “អារម្មណ៍” នេះ។ អ្នកនាង ឈុន សុភារ័ត្ន នាយិកា ហាងកាហ្វេLuna & Bakery ក៏បានមានមតិអំពីការគាំទ្រសិល្បៈដែលមិនចំលងពីគេនេះថា៖ “ក្នុងនាម ខ្ញុំជានាយិកា និង ជាអ្នកតំណាងអោយហាងកាហ្វេ Luna & Bakery ទាំងមូល ពួកយើងពិតជាអោយតម្លៃខ្លាំងមែនទែនទៅលើសិល្បៈនៃការបង្កើតថ្មីរបស់សិល្បៈករក្នុងស្រុក ហើយពិតជាមានមោទនភាពណាស់ ដែលពួកយើងបានចូលរួមលើកស្ទួយវិស័យតន្រ្តីនៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ហាងកាហ្វេ Luna & Bakery ពួកយើងផ្តោតសំខាន់ខ្លាំងណាស់ទៅលើ គុណភាព សុខភាព និង អនាម័យជាចំបង ដូចដែល កញ្ចនាផ្តោតសំខាន់ទៅលើគុណភាពនៃសិល្បៈ របស់គាត់ផងដែរ”៕