កីឡា

Bruno រំពឹងត្រឡប់ ប្រកួតវិញឆាប់ៗ ដើម្បីចាប់ដៃគូ ជាមួយនឹងPogba

The Sunsports ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា កីឡាករចំណូលថ្មី របស់ក្លឹបបិសាចក្រហម Man United សញ្ជាតិប៉ទុយហ្គាល់ Bruno Fernandes បាន
និយាយថាគាត់តែងតែរំពឹងថា ឲ្យមានការប្រកួតតត្រឡប់មកវិញឆាប់ៗនេះ ដើម្បីអាចលេងជាមួយ នឹងPogbaជាលើកដំបូង។

គួរបញ្ជាក់ថា ចាប់តាំងតែពីពេលផ្ទេរ មកដល់ទឹកដី Old Trafford កាលពីខែមករាក្នុងតម្លៃខ្លួន៤៦លានផោន កីឡាករ Brunoនៅមិនទាន់មានឧិកាស បង្ហាញស្នាដៃ
ក្នុងពេលចាប់ដៃគូគ្នាជាមួយ នឹងកំពូលកីឡាករខ្សែបម្រើថ្លៃបំផុត លើលោកPaul Pogba នៅឡើយដោយសារតែកីឡាករ បារាំងរូបនេះបន្តព្យាបាល របួសរហូតមកតាំងតែពីខែ
ធ្នូឆ្នាំទៅ ។

តាមការពិតPogba ស្ទើរតែអាចផ្ទេរចេញ ពីក្លឹបបិសាចក្រហមMan Unitedជាច្រើនមកដងមកហើយហើយនិងរដូវ ក្តៅនេះផងដែរ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ ទើបធ្វើ
ឲ្យដំណើរការនេះមានការយឺតយ៉ាវ នឹងធ្វើឲ្យកីឡាកររូបនេះ នឹងត្រូវបន្តលេងនៅទីនេះ និងអាចចាប់ដៃគូគ្នាជាមួយ នឹងFernandesក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top