ក្រុងប៉េកាំង៖ ម្ចាស់ជើងឯកអូឡាំពិករដូវរងារ លើកដំបូងរបស់ប្រទេសចិន អតីតកីឡាការិនី Yang Yang បាននិយាយថា ថ្មីៗនេះលោកស្រីបានដាក់ សំណើទៅស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ ប្រទេសដោយអំពាវនាវឲ្យមាន កន្លែងកីឡាសហគមន៍បន្ថែមទៀតសម្រាប់កុមារយោងតាមការ ចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។ លោកស្រី Yang ជាសមាជិកនៃគណៈកម្មាធិការ ជាតិប្រឹក្សានយោបាយប្រជាជនចិន (CPPCC) បាននិយាយថា ឆ្នាំនេះលោកស្រីបានផ្តោត លើបញ្ហានៃទំហំកីឡា និងកន្លែងមិនគ្រប់គ្រាន់សម្រាប់កុមារ...
ស៊ុយអែត៖ការសិក្សាបង្ហាញថា បក្សីទឹកកកដែលរស់នៅតំបន់ទឹកកកអាក់ទិកអាចមានវិធានការខ្លាំងដើម្បីសន្សំសំចៃថាមពលរបស់ពួកគេនៅពេលចុះខ្សោយ ប្រព័ន្ធភាពស៊ាំរបស់ពួកគេក្នុងកំឡុងខែត្រជាក់បំផុត ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នេះបើយោងតាមក្រុមមកពីសាកលវិទ្យាល័យ Lund បាននិយាយថា សកម្មភាពបែបនេះនឹងធ្វើឲ្យពួកគេ ប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាព ប៉ុន្តែធ្វើឲ្យពួកគេកាន់តែ មានថាមពលដែលអាចជួយបានផងដែរនៅពេល ប្រមាញ់ចំណី។ អ្នកស្រាវជ្រាវស៊ុយអែតបានពិនិត្យភាពខ្លាំង នៃប្រព័ន្ធភាពស៊ាំនៃសត្វឥន្ទ្រី Svalbard Rock រស់នៅឆ្ងាយបំផុត នៅតំបន់អាក់ទិកនៃបក្សីដីណាមួយ សម្រាប់ការសិក្សា។ សមត្ថភាពនេះមើលទៅដូចជា មានសារសំខាន់ជាពិសេសក្នុងរយៈពេល៥ខែត្រជាក់បំផុតនៃឆ្នាំ...
ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន នីងកីឡានាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ជួបសំណេះសំណាល នីងប្រកាសជាផ្លូវការ នៃស្តីអនុញ្ញាត ឲ្យធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន នីងការប្រកួតលីគឡើងវិញ ជាជំហានៗ ជាមួយសហព័ន្ធកីឡាជាតិ ចំនួន៣៤ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា។ លោក...
ZURICH ៖សហព័ន្ធបាល់ទាត់ ពិភពលោក “FIFA”ប្រកាសជាផ្លូវការថា ប្រធានសហព័ន្ធបាល់ទាត់ហៃទី លោក Yves Jean-Bart ត្រូវបានហាមឃាត់ជាបណ្តោះអាសន្នពី រាល់សកម្មភាពទាក់ទងនឹងបាល់ទាត់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាម FIFA ការដាក់ទណ្ឌកម្មនេះ ត្រូវបានដាក់ទាក់ទងនឹងការស៊ើបអង្កេតដែលកំពុងបន្តទាក់ទងនឹង Jean-Bart។ យោងតាមមាត្រា ៨៤ និង ៨៥ នៃក្រមសីលធម៌របស់ FIFA...
NAIROBI ៖ អ្នកប្រដាល់កីឡាសកល Nick Okoth ជាអ្នកឈ្នះជើងឯក ប្រដាល់អាហ្រ្វិក នៅតែសង្ឃឹមថា ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលបានរៀបចំឡើងវិញ នឹង មិនមានរយៈពេល មួយឆ្នាំទេ សម្រាប់លោកកំពុរស់ នៅក្នុងក្តីសុបិន្ត របស់លោកដើម្បីឈ្នះមេដាយមាស នៅទីក្រុងតូក្យូ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ម្ចាស់ជើងឯកអាហ្រ្វិករូបនេះ នឹងមានអាយុ ៣៨...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានពិភាក្សាគ្នាអំពីភាពចលាចល នៅក្នុងប្រទេសលីប៊ី និងប្រទេសស៊ីរី ក៏ដូចជាការបើកឡើងវិញនូវសេដ្ឋកិច្ច នៅជុំវិញពិភពលោក ស្របពេលមានការផ្ទុះឆ្លង នៃមេរោគកូរ៉ូណា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Judd Deere ជាមន្ត្រីនាំពាក្យសេតវិមាន...
សេអ៊ូល៖ កាសែតសំខាន់ របស់កូរ៉េខាងជើង បានចុះផ្សាយថា ប្រទេសកូរ៉េខាងជើង បានកំណត់កាលបរិច្ឆេទ បង្កើតស្ថាបនិករបស់ខ្លួន គឺលោកគីម អ៊ីលស៊ុង បង្កើតកម្លាំងទ័ពព្រៃប្រឆាំងជប៉ុន នៅឆ្នាំ ១៩៣២ ក្នុងអំឡុងអាណានិគម នៅប្រទេសកូរ៉េ ជាថ្ងៃឈប់សម្រាកជាតិ។ កាសែត Rodong Sinmun បានចុះផ្សាយថា ក្រឹត្យមួយត្រូវបានប្រកាស ឱ្យប្រើនៅថ្ងៃពុធ ដើម្បីបង្កើតទិវា...
ឡាសវេហ្គាស ៖ អ្នករៀបចំការប្រកួត លោក Bob Arum បាននិយាយថា លោកគ្រោងនឹងរៀបចំការប្រកួត ប្រដាល់ចំនួន៥គូនាថ្ងៃទី ៩ ខែមិថុនាខាងមុខនេះ នៅ MGM Grand ដែលជាការ ប្រកួតដំបូងបង្អស់ ក្នុងរយៈពេល២ខែទៀត នៅសណ្ឋាគារឡាសវេហ្គាស ចំណែកការប្រកួតលើកទី ២ នឹងត្រូវធ្វើឡើង២យប់ ក្រោយមក...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានលេីកឡេីងថារដ្ឋាភិបាលជប៉ុន នឹងបង្កើនកញ្ចប់ សង្គ្រោះបន្ទាន់របស់ខ្លួនស្ទើរតែទ្វេដង ដើម្បីដោះស្រាយការធ្លាក់ចុះ នៃសេដ្ឋកិច្ចពីការរាតត្បាតវីរុសនេះរហូតដល់ ជាង ២០០ ទ្រីលានយ៉េន (១,៨៦ ទ្រីលានលានដុល្លារ) ពីចំនួន ១១៧,១ ទ្រីលានយ៉េននាពេលបច្ចុប្បន្ន។ គណៈរដ្ឋមន្រ្តីនឹងអនុម័តថវិកាបន្ថែម ជាលើកទី ២ សម្រាប់ឆ្នាំ២០២០ ដើម្បីផ្តល់ហិរញ្ញប្បទានដល់វិធានការណ៍ជំរុញសេដ្ឋកិច្ចបន្ថែមទៀត...
រដ្ឋកាលីហ្វ័រញ៉ា៖ក្រុមហ៊ុន យក្សវីដេអូអ៊ីនធើណេត Netflix បាននិយាយថា ក្រុមហ៊ុននឹងបញ្ឈប់ការជាវ របស់អតិថិជនដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកទំាងនោះ មិនបានចូលគណនីរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំហើយ មិនឆ្លើយតបនឹងការទំនាក់ទំនងមកក្រុមហ៊ុនវិញ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីជួយអ្នកប្រើប្រាស់ ដែលមិនបានប្រើប្រាស់សេវាកម្មដើម្បីសន្សំសាច់ប្រាក់ រកចំណូលបានច្រើននោះ ក្រុមហ៊ុន Netflix កំពុងលុបចោលគណនីដែលមិនបានប្រើដែលនៅតែចេញវិក្កយបត្រដល់ អ្នកប្រើប្រាស់។ អ៊ីម៉ែល ឬការជូនដំណឹងពីកម្មវិធី នឹងត្រូវបានផ្ញើទៅអ្នកប្រើប្រាស់ដែលមិនបានមើលអ្វីនៅលើគណនីរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំ ឬច្រើនជាង២ឆ្នាំដោយសួរថា តើពួកគេចង់បន្តជាវឬ។...