បច្ចេកវិទ្យា

ក្រុមហ៊ុន Netflix ថា ខ្លួនកំពុងចាប់ផ្តើម លុបចោលគណនី អ្នកប្រើប្រាស់ អសកម្ម អស់រយៈពេល មួយឆ្នាំ

រដ្ឋកាលីហ្វ័រញ៉ា៖ក្រុមហ៊ុន យក្សវីដេអូអ៊ីនធើណេត Netflix បាននិយាយថា ក្រុមហ៊ុននឹងបញ្ឈប់ការជាវ របស់អតិថិជនដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកទំាងនោះ មិនបានចូលគណនីរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំហើយ មិនឆ្លើយតបនឹងការទំនាក់ទំនងមកក្រុមហ៊ុនវិញ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីជួយអ្នកប្រើប្រាស់ ដែលមិនបានប្រើប្រាស់សេវាកម្មដើម្បីសន្សំសាច់ប្រាក់ រកចំណូលបានច្រើននោះ ក្រុមហ៊ុន Netflix កំពុងលុបចោលគណនីដែលមិនបានប្រើដែលនៅតែចេញវិក្កយបត្រដល់ អ្នកប្រើប្រាស់។ អ៊ីម៉ែល ឬការជូនដំណឹងពីកម្មវិធី នឹងត្រូវបានផ្ញើទៅអ្នកប្រើប្រាស់ដែលមិនបានមើលអ្វីនៅលើគណនីរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំ ឬច្រើនជាង២ឆ្នាំដោយសួរថា តើពួកគេចង់បន្តជាវឬ។

អ្នកប្រើប្រាស់ Netflix ដែលមិនអើពើនឹងសារ ហើយមិនបញ្ជាក់ថា ពួកគេចង់បន្តប្រើប្រាស់ គណនីរបស់ពួកគេនឹងត្រូវបានលុបចោលការជាវរបស់ពួកគេ ដោយស្វ័យប្រវត្តិ។ ក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា អ៊ីម៉ែលដំបូងនឹងត្រូវបានផ្ញើចេញនៅសប្តាហ៍ នេះនឹងសន្សំប្រាក់សម្រាប់មនុស្សដែល មិនប្រើប្រាស់សេវាកម្ម៕ដោយ៖លី ភីលីព

Most Popular

To Top