សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានសម្តែងការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ជប៉ុន ក្នុងការពង្រីកការរឹតត្បិត ការចូលរបស់ខ្លួន សម្រាប់ភ្ញៀវទេសចរកូរ៉េខាងត្បូង ចំពោះមេរោគឆ្លងមេរោគកូវីដ-១៩ ។ នៅមុនថ្ងៃនោះជប៉ុន បានជូនដំណឹងដល់កូរ៉េខាងត្បូង អំពីការសម្រេចរបស់ខ្លួន ក្នុងការពង្រីកការរឹតបន្តឹង រួមទាំងការព្យួរកម្មវិធី លើកលែងទិដ្ឋាការ និងការដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃសម្រាប់ការ មកដល់របស់ប្រទេសនេះ ដោយមួយខែទៀត រហូតដល់ចុងខែមិថុនា ។...
សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងធ្វើកិច្ចចរចាលើកទី ៧ ជាមួយប្រទេសចិន នៅសប្តាហ៍នេះ ដើម្បីពិភាក្សា អំពីការពង្រីកវិសាលភាព នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី (FTA) របស់ប្រទេសទាំងពីរ ដើម្បីគ្របដណ្តប់លើ វិស័យសេវាកម្ម និងការវិនិយោគ។ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ប្រទេសទាំងពីរនឹងចាប់ផ្តើមការ ប្រជុំនិម្មិតរយៈពេល...
គេជឿជាក់ថាសប្តាហ៍នេះ នឹងមានការសម្រេច ចិត្តចុងក្រោយមួយ ដើម្បីវិលត្រឡប់មកវិញ នូវការប្រកួតដែលនៅសេសសល់ របស់លីគកំពូលអង់គ្លេស Premier League រដូវកាល២០១៩_២០២០ ខណៈដែលករណីវិជ្ជមានកូវីដ១៩ មានការកើនឡើង ដល់៨នាក់ហើយក្តី ។ ក្នុងនោះផងដែរ កាលវិភាគការប្រកួតដំបូង ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ ទោះបីមិនទាន់មានពេលវេលាច្បាស់លាស់ នៅឡើយដោយក្លឹបបិសាចក្រហម Man United នឹងត្រូវប៉ះក្លឹបមាន់ខ្នាយមាស Spurs...
ក្លឹបកាំភ្លើងធំArsenal ត្រូវបានគេជឿជាក់ថា បានបើកកិច្ចចរចាគ្នាមួយជាមួយនឹងភ្នាក់ងារកីឡាករ Phillipe Coutinho ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការដោះដូរយកកីឡាករប្រេស៊ីលរូបនេះត្រឡប់មក លេងនៅអង់គ្លេសវិញនៅរដូវក្តៅខាងមុខនេះ។ កីឡាករខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ រូបនេះបានបរាជ័យ មិនអាចសាងកេរ្ត៍ឈ្មោះឡើយ ក្នុងពេលលេង ជាមួយនឹងក្លឹបយក្សអេស្បាញBarcelona ក្រោយពេលដែលបាន ផ្ទេរពីក្លឹបហង្សក្រហមLiverpoolកាលពីឆ្នាំ២០១៨ហើយ ទីបំផុតបានត្រឹមក្លឹបអេស្បាញរុញ ចេញទៅឲ្យលេងលក្ខខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Bayern Munichរហូតមក។ តាមពិតBayern Munich មានជម្រើស២សម្រាប់រក្សាទុកកីឡាករប្រេស៊ីលរូបនេះទី១គឺទិញដាច់...
បរទេស៖ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Robert O’Brien នៅថ្ងៃអាទិត្យ បានបង្កើតការស្នើឲ្យប្រទេសកូរ៉េខាងជើង បោះបង់ចោលកម្មវិធីនុយក្លេអ៊ែ ប្រសិនបើចង់បានសេដ្ឋកិច្ចល្អប្រសើរ ក្រោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រារព្ធធ្វើកិច្ចប្រជុំបក្សដ៏សំខាន់មួយ ដើម្បីពិភាក្សាការជំរុញបង្កើនការទប់ទល់នុយក្លេអ៊ែ។ នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយកម្មវិធី Face the Nation របស់ទីភ្នាក់ងារសារព័ត៌មាន CBS News...
សេអ៊ូល៖ អ្នកជំនាញលើកឡើងថា ជំហានដែលអាចកើតមានបំផុត របស់កូរ៉េខាងជើង អាចជាមធ្យោបាយមួយ ក្នុងការជំរុញសមត្ថភាពនុយក្លេអ៊ែរ គឺការបាញ់មីស៊ីលបាញ់ ចេញពីនាវាមុជទឹក និងមីស៊ីលផ្លោងឆ្លងទ្វីបថ្មី (SLBM) ទោះបីជារបបនេះត្រូវបានគេរំពឹងថា នឹងដើរទៅមុខយ៉ាងលំបាក មុនការបោះឆ្នោត ប្រធានាធិបតីអាមេរិកក៏ដោយ។ ទីភ្នាក់ងារព័ត៌មានមជ្ឈិម របស់កូរ៉េខាងជើង បានរាយការណ៍ថា បន្ទាប់ពីអវត្តមាន រយៈពេលមួយសប្តាហ៍ ពីសាធារណៈមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន...
អ្នកចាំទីអេស្បាញ Kepa Arriabalaga មកដល់បច្ចុប្បន្ននេះ ត្រូវបានគេជឿជាក់ថា មានក្លឹបមួយ ហើយដែលហ៊ានធានា ផ្តល់កន្លែងសម្រាប់គាត់ ប្រសិនបើក្លឹបតោខៀវ Chelsea ឈានទៅដល់ ការបែកបាក់គ្នានោះ។ កីឡាករវ័យ២៥ឆ្នាំរូបនេះ បានក្លាយទៅជាអ្នក ចាំទីថ្លៃបំផុតលើពិភពលោក ចាប់តាំងតែពីពេល ដែលបានផ្ទេរមកដល់ទឹកដី Stamford Bridge ពីក្លឹប Athletic Bilbao...
កាលីហ្វញ៉ា៖ក្រុមហ៊ុនបច្ចេកវិទ្យាកំពុង បង្កើតប្រព័ន្ធតាមដានទំនាក់ទំនង ផ្ទាល់ខ្លួន ដើម្បីជួយការពារការផ្ទុះឡើងនៃមេរោគកូរ៉ូណា ក្នុងការិយាល័យរបស់ពួកគេ នៅពេលប្រទេសនានាចាប់ផ្តើមបន្ធូរបន្ថយវិធានការទប់ស្កាត់ និងការវិលត្រឡប់ទៅកន្លែងធ្វើការវិញ កំពុងស្ថិតក្នុងការដោះស្រាយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Jeff Aaron អនុប្រធានក្រុមហ៊ុន Silicon Valleyបាននិយាយថា ក្រុមហ៊ុន Juniper Networks Inc របស់ក្រុមហ៊ុន Silicon Valley...
បរទេស៖នថ្ងៃចន្ទទី២៥ខែឧសភានេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយ របស់ប្រទេសចិនបានបើកការរិះគន់ចំៗ ទលើរដ្ឋបាល របស់លោក Trump ថា ចូលចិត្តធ្វើអាជីវកម្ម បែបនយោបាយ។ ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅបន្ទាប់ពីអាមេរិក បានប្រកាសដាក់ទណ្ឌកម្មនាំចេញទៅលើ សហគ្រាសចិននិងអង្គភាព រដ្ឋាភិបាលនៃប្រទេសចិនចំនួន ៣៣ បន្ថែមទៀត។ វិធានការណ៍ថ្មីដែលបានប្រកាសកាលពី ថ្ងៃសុក្រនេះគឺជាផ្នែកមួយនៃយុទ្ធនាការ របស់ អាមេរិកក្នុងការប្រឆាំងនឹងក្រុមហ៊ុន ទាំងឡាយរបស់ចិន...
ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានព្រមានថា សហរដ្ឋអាមេរិក កំពុងផ្សព្វផ្សាយ “វីរុសនយោបាយ” ដែលកំពុងគំរាមកំហែងដល់ប្រទេសចិន នៅពេលដែលប្រទេសទាំងពីរគួរតែសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា កំពុងព្យាយាមបង្កសង្គ្រាមត្រជាក់ថ្មី។ លោកវ៉ាង យី បានលេីកឡេីងថា “ជាអកុសលក្រៅពីការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ វីរុសនយោបាយ ក៏កំពុងតែរីករាលដាលនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ គ្រប់ឱកាសទាំងអស់មេរោគនយោបាយនេះត្រូវបានប្រើ ដើម្បីវាយប្រហារ និងធ្វើឱ្យខូចខាតដល់ប្រទេសចិន”...