កីឡា

Valencia ទុកកន្លែងមួយ សម្រាប់ Kepa ប្រសិនបើចង់ចាកចេញពី Chelsea

អ្នកចាំទីអេស្បាញ Kepa Arriabalaga មកដល់បច្ចុប្បន្ននេះ ត្រូវបានគេជឿជាក់ថា មានក្លឹបមួយ ហើយដែលហ៊ានធានា ផ្តល់កន្លែងសម្រាប់គាត់ ប្រសិនបើក្លឹបតោខៀវ Chelsea ឈានទៅដល់ ការបែកបាក់គ្នានោះ។

កីឡាករវ័យ២៥ឆ្នាំរូបនេះ បានក្លាយទៅជាអ្នក ចាំទីថ្លៃបំផុតលើពិភពលោក ចាប់តាំងតែពីពេល ដែលបានផ្ទេរមកដល់ទឹកដី Stamford Bridge ពីក្លឹប Athletic Bilbao ក្នុងតម្លៃខ្លួនប្រមាណជា ៧១,៤លានផោន កាលពីឆ្នាំ២០១៨ ប៉ុន្តែមកដល់ពេលនេះ ក្រោមការដឹកនាំរបស់លោក Frank Lampard រូបគាត់ហាក់ដូចជា មិនសូវមានឱកាស បង្ហាញសមត្ថភាពឡើយ ហើយតែងតែលេចឮព័ត៌មាន ចាកចេញរហូតមក។

យោងតាមកាសែតអេស្បាញ Mundo Deportivo បានអះអាងថា ក្លឹបValencia បានបង្ហាញបំណង ចង់បានកីឡាកររូបនេះ ដើម្បីជំនួសកីឡាករ អ្នកចាំទីជម្រើសទីJasper Cillessen ដែលត្រៀមនឹងចាកចេញ ទៅលេងនៅAjax។ ទោះបីជាយ៉ាងណា ការដោះដូរនេះ នឹងអាចកើតឡើង ប្រសិនបើអ្នកចាំទីឈុត១១នាក់ដំបូង របស់Ajax គឺកីឡាករOnana នឹងត្រូវChelsea ទិញបានជោគជ័យ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top