ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នំា ២០២០ថា ចំនួននៃអ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាបានកើនឡើងលើស៣.០០០នាក់ គិតត្រឹមថ្ងៃចន្ទ ហើយថ្ងៃនៃការកាន់ទុក្ខចំពោះអ្នកស្លាប់យ៉ាងរង្គាលរបស់ប្រទេសមិនទាន់ប្រព្រឹត្តធ្វើឡើងនៅឡើយទេ ទន្ទឹមនឹងនេះដែរ នៅក្រុងញ៉ូវយ៉ក ទើបបានទទួលគ្រែចំនួន១.០០០គ្រឿង សម្រាប់នាវាពេទ្យ ដែលជាក្តីសង្ឃឹមសម្រាប់ការដាក់ឲ្យនៅដាច់ដោយឡែក ។ សរុបនៃអ្នកស្លាប់ដោយសារវីរុសកំណាចនេះនៅសហរដ្ឋអាមេរិក បានកើនឡើងលើស៣.០០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងអ្នកស្លាប់ចុងក្រោយគិតត្រឹមថ្ងៃចន្ទចំនួន៥៤០នាក់...
ក្លឹបបាល់ទាត់ Manchester City ដែលជាដៃគូសហការពាណិជ្ជកម្ម របស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និង ស្រាបៀរ កម្ពុជា បានប្រគល់ពហុកីឡដ្ឋាន Etihad ជូនរដ្ឋ ដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំង នឹងវីរុសរាលដាលកូវីដ១៩។ តាមសេចក្តីរាយការណ៍ បានបង្ហាញថា ទីធ្លានៃពហុកីឡដ្ឋាន Etihad ដែលមានកៅអីទស្សនា ចំនួន៥៥០០០ រួមជាមួយសាលសន្និសីទ នឹងត្រូវយកទៅប្រើប្រាស់...
សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានឲ្យដឹងនៅថ្ងៃពុធនេះ យន្ដហោះចារកម្មអាមេរិក បានហោះហើរ នៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសកុម្មុយនីស្តមួយនេះ បានបាញ់នូវអ្វីដែលគេជឿជាក់ថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ចូលសមុទ្រខាងកេីត។ យន្ដហោះចារកម្ម EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើមេឃនៅខាងលើ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ។ សហរដ្ឋអាមេរិក ហោះហើរយន្តហោះប្រភេទដូចគ្នា...
បរទេស៖ក្រោយមួយថ្ងៃបន្ទាប់ពីបាញ់ មីស៊ីលផ្លោងវាយប្រហារ ក្នុងចម្ងាយខ្លីពីរគ្រាប់ ចូលទៅក្នុងសមុទ្រមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានទទួលជោគជ័យ ក្នុងការតេស្តសាកល្បង កំពូលប្រព័ន្ធបាញ់រ៉ុកកែតដ៏ធំ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ប្រាប់ថា ការបាញ់តេស្តសាកល្បងនោះ គឺជាមធ្យោបាយបញ្ជា ជាថ្មីម្តងទៀត នូវលក្ខណៈយុទ្ធសាស្ត្រនិងបច្ចេកវិទ្យានៃប្រព័ន្ធបាញ់មីស៊ីល ដែលត្រូវបានបញ្ជូន ទៅឲ្យអង្គភាពកងទ័ពកូរ៉េខាងជើង។ គួរបញ្ជាក់ថា...
បរទេស៖នៅថ្ងៃអង្គារទី៣១ខែមិនានេះ បានឲ្យដឹងថានាវាចម្បាំងមួយគ្រឿង របស់កងនាវាជប៉ុននិងទូកនេសាទរបស់ប្រទេសចិនមួយគ្រឿង ផ្សេងទៀតបាន បុកគ្នានៅត្រង់ចំណុចសមុទ្រចិនភាគខាងកើតកាលពីយប់ថ្ងៃ ចន្ទដោយភាគីខាងជប៉ុន បានបញ្ជាក់ថាគ្មានអ្នករបួសខណៈដែលចិនបានអះអាងថាអ្នក នេសាទជនជាតិចិនម្នាក់របួសក្នុងហេតុការណ៍នេះ។ ចិនបានថែមទាំងប្រកាសបន្ទោសហេតុការណ៍នេះ ទៅខាងភាគីជប៉ុន ផងដែរ។ យោងតាមការបញ្ជាក់អះអាង របស់លោករដ្ឋមន្ត្រីការពារជាតិ ជប៉ុន Taro Kono នៅលើបណ្តាញ Twitter របស់ខ្លួនបានសរសេរថាហេតុការណ៍កើតឡើងនៅត្រង់ចំណុចភាគខាងលិចនៃកោះជប៉ុន Yakushima ប្រមាណជា៦៥០គីឡូម៉ែត្រហើយវា បានធ្វើឲ្យនាវាចម្បាំងជប៉ុនធ្លាយប្រវែងជាង១ម៉ែត្រនៅពីលើកម្រិត...
តូក្យូ៖ខ្សែការពារជប៉ុន កីឡាករGotoku Sakai បានធ្វើតេស្ត៍វិជ្ជមាន ចំពោះវីរុសកូរ៉ូណា ចំណែកក្លិបរបស់លោក Vissel Kobe បានបញ្ជាក់ថា Sakai ក្លាយជាកីឡាករដំបូងរបស់ J.League ដែលមាន ផ្ទុកវីរុសនេះ យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ប្រទេសជប៉ុនបានរាយការណ៍ថា Sakaiមានលក្ខណៈ គ្រុនក្តៅកាលពីថ្ងៃពុធហើយ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺកូរ៉ូណានៅ ក្នុងមន្ទីរពេទ្យនៅថ្ងៃបន្ទាប់។...
បរទេស៖ ប្រធានអង្គការសុខភាព ពិភពលោក (WHO) បានអំពាវនាវ ឱ្យប្រទេសមានសេដ្ឋកិច្ចខ្លាំង ៗ ជួយប្រទេសដែលមាន ចំណូលទាប និងមធ្យម ដើម្បីឱ្យប្រទេស ទាំងនោះ ជៀសវាងពីការរាតត្បាតដោយផលប៉ះពាល់ នៃវីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន GCTN ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក...
UEFA ត្រូវបានគេជឿជាក់ថា នឹងបើកកិច្ចប្រជុំជាបន្ទាន់មួយ នៅថ្ងៃពុធស្អែកនេះដើម្បីសម្រេចចិត្តថា តើព្រឹត្តិការណ៍ Champion League ដែលស្ថិតដល់វគ្គ ៨ក្រុមចុងក្រោយនោះ នឹងត្រូវប្តូរកាលវិភាគ ឬលប់ចោលហើយកិច្ចប្រជុំនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងបន្ទាប់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលប្រធានគណកម្មការបានប្រកាសថា វានឹងអាចត្រូវបានលប់ចោលជាផ្លូវការតែម្តង។ កូរ៉ូណាកំពុងបន្តរាតត្បាត នៅក្នុងគ្រប់តំបន់ទាំងអស់ ក្នុងតំបន់អ៊ឺរ៉ុបហើយបានធ្វើឲ្យលីក ក្នុងស្រុកជាច្រើនត្រូវបានពន្យាពេល និងកំពុងពិចារណាលប់ចោល រដូវកាលផងដែរ ដោយជឿជាក់ថា...
តៃប៉ិ៖ នៅពេលប្រទេសចិន បើកទ្វារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីការជាប់គាំងអស់ រយៈពេលជាច្រើនខែរោងចក្រ iPhone របស់ក្រុមហ៊ុន Apple Inc កំពុងដំណើរការយ៉ាងខ្លាំង ជាមួយនឹងការឆ្លងរាលដាលនៃ មេរោគកូរ៉ូណាកំពុងរីករាលដាល ពាសពេញពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃ ក្រុមហ៊ុនផ្គត់ផ្គង់កិច្ចសន្យាធំៗរបស់ Apple បាននិយាយថា ការបញ្ជាទិញរបស់ Apple សម្រាប់ត្រីមាសបានបញ្ចប់នៅខែមីនា...
អតីតកីឡាករខ្សែការពារឆ្នើម របស់ក្លឹបបិសាចក្រហម Man Unitedកីឡាករ Rio Ferdinand ចុងក្រោយនេះហាក់បីដូចជាបានតាមដានព័ត៌មាន និងតម្លៃច្បាស់លាស់អំពីកីឡាករខ្សែប្រយុទ្ធគោលដៅ របស់ក្លឹបបិសាចក្រហម Man Unitedចំនួន២រូបយ៉ាងខ្លាំង ដោយក្នុងនោះរូបគាត់បានលើកឡើងយ៉ាងច្បាស់ៗក្នុង ការជម្រុញឲ្យក្លឹបបញ្ចេញលុយ២៣០លានផោនទិញឲ្យបាន។ Harry Kaneកាលពីថ្ងៃចន្ទម្សិលមិញនេះ បានបញ្ជាក់ច្បាស់ហើយដែរថានឹងមិនបដិសេធសំណើរ ណាមួយសម្រាប់ចាកចេញពីSpurs ឡើយដោយរូបគេបាននិយាយថាមិនមានពេលវេលាទៀត ទេដើម្បីតែការកែប្រែទំរង់លេងរបស់ក្លឹបនោះព្រោះថាបាន ចំណាយពេលអស់ច្រើនរដូវកាលមកហើយហើយក៏ជាពេល ដែលត្រូវចាកចេញដើម្បីអភិវឌ្ឍខ្លួនជាកីឡាករល្អបំផុត លើលោកផងដែរ។...