ព្រឹត្តិការណ៍

នាវាចម្បាំងជប៉ុន បុកទូក នេសាទចិន របួសមនុស្សម្នាក់ នៅសមុទ្រចិន ភាគខាងកើត

បរទេស៖នៅថ្ងៃអង្គារទី៣១ខែមិនានេះ បានឲ្យដឹងថានាវាចម្បាំងមួយគ្រឿង របស់កងនាវាជប៉ុននិងទូកនេសាទរបស់ប្រទេសចិនមួយគ្រឿង ផ្សេងទៀតបាន បុកគ្នានៅត្រង់ចំណុចសមុទ្រចិនភាគខាងកើតកាលពីយប់ថ្ងៃ ចន្ទដោយភាគីខាងជប៉ុន បានបញ្ជាក់ថាគ្មានអ្នករបួសខណៈដែលចិនបានអះអាងថាអ្នក នេសាទជនជាតិចិនម្នាក់របួសក្នុងហេតុការណ៍នេះ។
ចិនបានថែមទាំងប្រកាសបន្ទោសហេតុការណ៍នេះ ទៅខាងភាគីជប៉ុន ផងដែរ។

យោងតាមការបញ្ជាក់អះអាង របស់លោករដ្ឋមន្ត្រីការពារជាតិ ជប៉ុន Taro Kono នៅលើបណ្តាញ Twitter របស់ខ្លួនបានសរសេរថាហេតុការណ៍កើតឡើងនៅត្រង់ចំណុចភាគខាងលិចនៃកោះជប៉ុន Yakushima ប្រមាណជា៦៥០គីឡូម៉ែត្រហើយវា បានធ្វើឲ្យនាវាចម្បាំងជប៉ុនធ្លាយប្រវែងជាង១ម៉ែត្រនៅពីលើកម្រិត អណ្តែតទឹករបស់នាវា។

ខាងភាគីចិនដោយអ្នកនាំពាក្យ របស់ក្រសួងការបរទេសចិន លោក Hua Chunyingបាននិយាយថាហេតុការណ៍នេះ បានធ្វើឲ្យចិនមានក្តីព្រួយបារម្ភថា សកម្មភាពរបស់ជប៉ុនកំពុងខិតមកជិតដែនទឹក របស់ចិន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top