the Goal ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា តារាឆ្នើមរបស់ Barcelona កីឡាករ Lionel Messi បានធ្វើការសន្យាចុងក្រោយនេះ ថា លោកនឹងមិនចរចាជាមួយនឹងក្លឹបណាមផ្សេងឡើយ អំពីលទ្ធភាពក្នុងការផ្ទេរ ចេញពីក្លឹបរហូតដល់ រដូវកាលចប់ជាមុនសិន។ បន្ទាប់ពីបរាជ័យ ក្នុងការចាកចេញពី Camp Nou កាលពីរដូវក្តៅកន្លងមក នៅពេលនេះ Messi...
ក្រុងយេរូសាឡិម ៖ អ្នកបុរាណវិទូ បានរកឃើញសំណង ដែលជាកន្លែងសម្រាប់ធ្វើពិធីបុណ្យ ជ្រមុជទឹក ដែលមានអាយុកាលតាំង ពីសម័យព្រះយេស៊ូនៅសួន Gethsemane នៅក្រុងយេរូសាឡិមជាកន្លែង ដែលព្រះគម្ពីរបានចែងថា ព្រះគ្រីស្ទបានចំណាយពេលរបស់ព្រះអង្គនៅយប់ចុងក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ក្រុមអ្នកជំនាញខាងបុរាណវត្ថុអ៊ីស្រាអែល បានរកឃើញសំណង់ បុរាណដែលឈរជាជំហានៗ អាចឈានទៅដល់ទឹកនៅជើងភ្នំ ដើមអូលីវ ។ អ្នកជំនាញជឿជាក់ថា ការជ្រមុនទឹកប្រហែលជាត្រូវបានប្រើ ដើម្បីសម្អាតកម្មករមុនពេលពួកគេបើកម៉ាស៊ីនប្រេង...
កីឡាករខ្សែប្រយុទ្ធ Sadio Mane បានជួយឲ្យ Liverpool នាំមុខមុនតាំងតែពីនាទីទី១២ ក្នុងការ ប្រកួតស្វាគមន៍ ក្រុមភ្ញៀវ West Brom ប៉ុន្តែមិនអាចទប់កីឡាករ Semi Ajayi ក្នុងការរកគ្រាប់បាល់តាមស្មើវិញ ឡើយនៅនាទីទី៨២ទៅហើយ។ ការប្រកួតបញ្ចប់ ទៅក្នុងលទ្ធផល១ទល់នឹង១ មានន័យថាក្រុមទាំងពីរទទួលបាន ១ពិន្ទុម្នាក់ សប្តាហ៍នេះដោយ Liverpool...
ទីក្រុងរ៉ូម ៖ វិហារ Colosseum ដែលស្ថិតនៅទីក្រុងរ៉ូម កំពុងធ្វើការសាងសង់ជាន់ថ្មី ដើម្បីឲ្យអ្នកទេសចរអាចជួបប្រទះ នូវអ្វីដែលជាការរីករាយ សម្រាប់អ្នកឈរជើង នៅកណ្តាលទីលាន មានអាយុកាលជិត ២០០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ បច្ចុប្បន្នអាជ្ញាធរអ៊ីតាលី កំពុងទទួលយកសំណើ សម្រាប់ការរចនា នៃជាន់ថ្មី ដែលត្រូវដាក់ ឲ្យពិនិត្យឡើងវិញ...
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបាន និងកំពុងរៀបចំយុទ្ធសាស្ត្រ ក្នុងការទាញយកផលប្រយោជន៍ឱ្យបានកាន់តែច្រើនបំផុត ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ដែលនឹងចាប់អនុវត្តនៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងារ រៀបចំយុទ្ធសាស្ត្រទាញយកផលប្រយោជន៍ ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាហត្ថលេខី។ លោកបានបន្តថា “ពេលនេះក្រុមការងារសិក្សាស្រាវជ្រាវ...
ក្មេងប្រុសជំទង់ដែលមានដោះធំគឺបង្កឡើងដោយការផ្លាស់ប្តូរអ័រម៉ូននៅពេលពេញវ័យ។ជាធម្មតាវាបាត់វិញក្នុងរយៈពេល ៦ ខែទៅ២ ឆ្នាំបន្ទាប់ពីពេញវ័យ។ចំពោះបុរសពេញវ័យវិញការឡើងដោះដូចមនុស្សស្រីភាគច្រើនបង្កឡើងដោយលក្ខខណ្ឌមួយចំនួនដូចជាជំងឺមហារីកថ្លើម ជំងឺមហារីកសួតជំងឺថ្លើមជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំងឬដោយសារមានបញ្ហាអ័រម៉ូនដូចជាជំងឺមហារីកក្រពេញប្រូស្តាតឬជំងឺមហារីកពងស្វាស។ជាតិអាល់កុលកញ្ឆាហ្វេតាមីននិងហេរ៉ូអ៊ីនក៏អាចបណ្តាលឱ្យមនុស្សប្រុសឡើងដោះដូចមនុស្សស្រីដែរ។ការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចបណ្តាលឱ្យមនុស្សប្រុសឡើងដោះធំដែរដូចជា៖ ថ្នាំស្តេរ៉ូអ៊ីត ថ្នាំសំរាប់ព្យាបាលជំងឺដំបៅ ថ្នាំសំរាប់ព្យាបាលជំងឺប្រកាច់ ថ្នាំបេះដូងមួយចំនួន ការព្យាបាលដោយគីមីនៅក្នុងជំងឺមហារីក ថ្នាំវិកលចរិតមួយចំនួន៕ប្រភព៖health
បរទេស៖យោងតាមការចេញផ្សាយរបស់ Daily Beast នៅកាលពីពេលថ្មីលោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើការសិក្សាជាមួយនឹង ប្រឹក្សារបស់គាត់ដើម្បីអាច ពិនិត្យថាតើគាត់ នឹងអាចប្តូរឈ្មោះអាកាសយានដ្ឋាន មួយជាឈ្មោះរបស់គាត់វិញ ឲ្យបានមុនការចាកចេញពី តំណែងក្នុងខែមករាខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថា លោកមកដល់ ពេលនេះបានថែមទាំងបានធ្វើការស្នើសុំជាលក្ខណៈផ្លូវច្បាប់និងកំពុងរត់ឯកសារផ្លុវច្បាប់ មួយចំនួនរួចមកហើយ ប៉ុន្តែជាសេតវិមានបាន បដិសេធមិនព្រមធ្វើការឆ្លើយតប ទៅនឹងបញ្ហានេះនៅឡើយ។ តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់លោក Trump...
ឆែក៖អ្នកបុរាណវិទ្យាបាននិយាយថា ព្រះសារីរិកធាតុមិនអាចកាត់ថ្លៃបាន ត្រូវបានរកឃើញនៅក្នុងបន្ទប់សម្ងាត់នៃព្រះវិហារមួយដែលត្រូវបានគេចោទប្រកាន់ថា ជាកន្លែងដាក់ដែកគោលប្រើប្រាស់សម្រាប់ឆ្កាងព្រះយេស៊ូគ្រីស្ទ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទ្យាដែលធ្វើការនៅក្នុងព្រះវិហារ Milevsko នៅសាធារណរដ្ឋឆែកបានរកឃើញដុំដែកគោលប្រវែង ៦ អ៊ីញនៅខាងក្នុងប្រអប់មួយត្រូវបានគេដំលើឈើឆ្កាងមាស ២១ ការ៉ាត់។ ប្រអប់នេះត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ ២៦០ និង ៤១៦ នៃគ.ស ហើយត្រូវបានចារឹកអក្សរ“ IR” ដែលប្រែថា“ ព្រះយេស៊ូវជាស្តេច” ។...
ភ្នំពេញ៖ តាមរយៈបទពិសោធន៍ និងយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាពប្រកបដោយវិជ្ជាជីវៈ ក្រុមហ៊ុនសច្ចៈប្រផឹធី មានយុទ្ធសាស្រ្តទីផ្សារ ខុសប្លែកពីក្រុមហ៊ុនដ៏ទៃ ដែលជម្រុញដល់ការទិញ លក់ អចលនទ្រព្យអោយកាន់តែ មានប្រសិទ្ធិភាពខ្ពស់ និងធ្វើអោយមាន ការទទួលស្គាល់ ពីសំណាក់អតិថិជន យ៉ាងច្រើនត្រឹមរយៈពេលដ៏ខ្លី ។ ទោះបីជាក្រុមហ៊ុន សច្ចៈប្រផឹធី ទើបតែបើកដំណើរការ នៅក្នុងឆ្នាំ២០១៩...
អាមេរិក៖ បើយោងតាមភស្តុតាងពី DNAបានឲ្យដឹងថា កោះការ៉ាបៀនគឺជាកន្លែងចុងក្រោយបង្អស់ នៅទ្វីបអាមេរិកដែលមានមនុស្សរស់នៅជិត ៦០០០ឆ្នាំមកហើយ ប៉ុន្តែប្រជាជននៅទីនោះត្រូវបានបំផ្លាញដោយការឈ្លានពាន ពីអ្នកដទៃនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ បន្ទាប់ពីការវិភាគហ្សែន ដ៏ធំធេងលើមនុស្សរាប់រយនាក់ អ្នកស្រាវជ្រាវជឿជាក់ថា ប្រជាជនដំបូងនៃតំបន់នេះត្រូវបានបំផ្លាញដោយសាររលកនៃអាណានិគមទី ២ ដែលធ្វើដំណើរមកពីអាមេរិកខាងត្បូងជាង ៣.០០០ ឆ្នាំក្រោយ។ ការបំផ្លាញនេះអាចបណ្តាលមកពីជំងឺ ឬសង្គ្រាមអាចនឹងកើតឡើងរាប់ពាន់ឆ្នាំមុនពេលកូឡុំបឺសទៅដល់Bahamasកាលឆ្នាំ ១៤៩២ ដោយចាប់ផ្តើមការចូលរួមរបស់អឺរ៉ុបនៅអឌ្ឍគោលខាងលិច។ អ្នកតាំងទីលំនៅការ៉ាបៀនដំបូងគេត្រូវបានគេជឿថា បានមកដល់ប្រទេសគុយបាចន្លោះពី...