សុខភាព និង ផ្លូវភេទ

មនុស្ស​ប្រុស​ មាន​ដោះ​ធំ​ដូច​មនុស្ស​ស្រី​មក​ពី​ហេតុអ្វី​?

​ក្មេងប្រុស​ជំទង់​ដែល​មាន​ដោះ​ធំ​គឺ​បង្កឡើង​ដោយ​ការផ្លាស់ប្តូរ​អ័រម៉ូន​នៅពេល​ពេញវ័យ​។​ជា​ធម្មតា​វា​បាត់​វិញ​ក្នុង​រយៈពេល ៦ ខែ​ទៅ​២ ឆ្នាំ​បន្ទាប់ពី​ពេញវ័យ​។​ចំពោះ​បុរស​ពេញវ័យ​វិញ​ការឡើង​ដោះដូ​ចមនុស្ស​ស្រី​ភាគច្រើន​បង្កឡើង​ដោយ​លក្ខខណ្ឌ​មួយចំនួន​ដូច​ជា​ជំងឺ​មហារីក​ថ្លើម ជំងឺមហារីក​សួត​ជំងឺថ្លើម​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ីត​ធ្វើការ​ខ្លាំងឬ​ដោយសារ​មាន​បញ្ហា​អ័រម៉ូន​ដូចជា​ជំងឺមហារីក​ក្រពេញប្រូ​ស្តាតឬ​ជំងឺមហារីកព​ង​ស្វាស​។​ជាតិ​អាល់កុល​កញ្ឆា​ហ្វេ​តា​មីន​និង​ហេ​រ៉ូ​អ៊ីនក៏​អាច​បណ្តាលឱ្យ​មនុស្ស​ប្រុស​ឡើង​ដោះដូ​ចមនុស្ស​ស្រី​ដែរ​។​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​ក៏​អាច​បណ្តាលឱ្យ​មនុស្ស​ប្រុស​ឡើង​ដោះ​ធំ​ដែរ​ដូចជា​៖

  • ថ្នាំ​ស្តេ​រ៉ូ​អ៊ីត​
  • ​ថ្នាំ​សំរាប់​ព្យាបាល​ជំងឺ​ដំបៅ​
  • ​ថ្នាំ​សំរាប់​ព្យាបាល​ជំងឺ​ប្រកាច់​
  • ​ថ្នាំ​បេះដូង​មួយចំនួន​
  • ​ការព្យាបាល​ដោយ​គីមី​នៅក្នុង​ជំងឺមហារីក​
  • ថ្នាំ​វិកលចរិត​មួយចំនួន​៕ប្រភព៖health

Most Popular

To Top