តៃវ៉ាន់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានកោតសរសើរកិច្ចសហប្រតិបត្តិការ យោធាជាមួយក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលលោកស្រី បានបញ្ជូនយន្តហោះប្រយុទ្ធដំបូងបង្អស់ គឺយន្តហោះចម្បាំង F-16 ដែលត្រូវបានធ្វើឱ្យប្រសើរឡើង ជាមួយនឹងជំនួយរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងការការពារកោះក្នុងអំឡុងពេលភាពតានតឹងកើនឡើង...
អតីតតារាឆ្នើមបារាំងលោក Emmanuel Petit នៅសប្តាហ៍នេះ បានធ្វើការអះអាងថាគ្រូបង្វឹកលោក Zinedine Zidane កំពុងតែធ្វើការសិក្សាភាសាអង់គ្លេស ក្នុងពេលដែលព័ត៌មាន អំពីការផ្ទេរទៅចូលរួម ជាមួយនឹងបិសាចក្រហម Man UTDកំពុងតែផ្ទុះខ្លាំង។ មកដល់ពេលនេះបិសាចក្រហម មានទំរង់លេងដ៏យ៉ាប់យ៉ឺន ចាប់តាំងតែពីដើមរដូវកាលមកម្ល៉េះ ក្រោមការដឹកនាំរបស់លោក Ole Solskjare ហើយកំពុងស្ថិតនៅលេខរៀងទី៦ ក្នុងកំពូលតារាងបន្ទាប់ពីការប្រកួត១១លើករួចមក និងមាន៩ពិន្ទុតាមពីក្រោយ...
ប្រេស៊ីល៖ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទិន្នន័យផ្លូវការបង្ហាញថា ការកាប់បំផ្លាញព្រៃឈើ នៅក្នុងព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង១៥ឆ្នាំមកនេះ។ របាយការណ៍មួយ របស់ទីភ្នាក់ងារស្រាវជ្រាវអវកាស របស់ប្រទេសប្រេស៊ីល ហៅកាត់ (Inpe) បានរកឃើញថា ការកាប់បំផ្លាញព្រៃឈើ បានកើនឡើង២២ភាគរយក្នុងមួយឆ្នាំ ។ ប្រទេសប្រេស៊ីល ស្ថិតក្នុងចំណោមប្រទេសមួយចំនួន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសជប៉ុនលោក Yoshimasa Hayashi កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានធ្វើការកត់សំគាល់មួយប្រាប់ទៅកាន់ប្រទេសចិនថា បញ្ហាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ច្រកសមុទ្រនៃកោះតៃវ៉ាន់ គឺជារឿងដ៏សំខាន់បំផុត ហើយជប៉ុនក៏បានបង្ហាញពីក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហាក្រុងហុងកុង និងតំបន់ស៊ីនជាំងផងដែរ។ ចំណងទំនាក់ទំនងរវាងមហាយក្សអាស៊ីទាំងពីរ ជាប្រទេសជិតខាងគ្នានេះ ត្រូវបានគេមើលឃើញថា មានស្ថានភាពមិនស្ថេរភាពឡើយ គិតចាប់តាំងតែពីសម័យសង្គ្រាមលោកទី២ ដ៏ជូរចត់រវាងគ្នា ប៉ុន្តែចាប់តាំងតែពីបានឡើងមកកាន់តំណែង មកលោក Hayashi...
ជាការពិតណាស់ តំបន់អច្ឆរិយៈ នានានៅលើពិភពលោក សព្វថ្ងៃនេះ មានការប្រែប្រួលសភាពខ្លះ មិនដូចកាលពីពេលអតីតកាល នោះទេ។ ប្រិយមិត្តប្រាកដជាចង់ដឹងហើយថា កាលពីពេល ១០០ឆ្នាំមុន តំបន់អច្ឆរិយៈដូចជា ប៉ម Tour Eiffel នៅប្រទេសបារាំង ឫ មហាកំផែង នៅប្រទេសចិន មានលក្ខណៈបែបណា? តើរូបរាងដូចទៅនឹងពេលបច្ចុប្បន្នដែរ ឫ យ៉ាងណា?...
បច្ចេកវិទ្យានៅលើរថយន្ត មានការអភិវឌ្ឍឥតឈប់ឈរ មិនថាទាំងផ្នែកម៉ាស៊ីន ឬគ្រឿងបរិក្ខារខាងក្នុងឡើយ។ ក្នុងនោះផ្នែកចង្កៀងសម្រាប់បំភ្លឺផ្លូវ ក៏មានការវិវត្ត ច្រើន ដែរ ដោយសារ មានការ អភិវឌ្ឍ តាម សម័យ កាល រស់នៅ។ ខាងក្រោមនេះជាចង្កៀងរថយន្តទាំង ៦ ប្រភេទដែលមានប្រើប្រាស់ មកដល់ពេលសព្វថ្ងៃនេះ ដោយវាមានសមត្ថភាពខុសគ្នា ហើយក៏ត្រូវបំពាក់លើរថយន្តប្រភេទខុសគ្នាដែរ៖ ១....
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបា នឲ្យដឹងថាប្រទេសកាណាដា បានប្រកាសភាពអាសន្ន នៅក្នុងខេត្តភាគខាងលិច British Columbia បន្ទាប់ពីព្យុះដ៏ខ្លាំងក្លាយមួយ បានកាត់ផ្តាច់ផ្លូវគោកផ្លូវដែកនៅក្នុងតំបន់។ កងកម្លាំងនៃប្រទេសកាណាដាត្រូវបាន បញ្ជូនទៅដល់ទីកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះដល់ពលរដ្ឋរាប់ពាន់នាក់ ដែលកំពុងជាប់គាំងគិតចាប់តាំង តែពីពេលព្យុះបានវាយប្រហារ តាំងតែពីយប់ថ្ងៃអាទិត្យមកម្ល៉េះ។ មន្ត្រីក្នុងស្រុកបានព្រមានបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ថាការសាងសង់ និងជួសជុលឡើងវិញនូវទំហំបំផ្លិចបំផ្លាញ នឹងអាចកើនឡើងទៅដល់ជាង១ពាន់លានដុល្លារកាណាដា ឬប្រមានជា...
កូរ៉េ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូងបានឲ្យដឹងថា អារម្មណ៍របស់កូរ៉េខាងត្បូង សម្រាប់រឿង “Squid Game” បានបង្ហោះការផ្សាយសរុប ចំនួន១,៦៥ពាន់លានម៉ោង ក្នុងរយៈពេល ៤សប្តាហ៍ដំបូង នៃការចេញផ្សាយបានក្លាយជាមាតិកា Netflix ដែលមានអ្នកមើលច្រើនបំផុត គ្រប់ពេលវេលា។ ក្រុមហ៊ុន Netflix នៅសហរដ្ឋអាមេរិក បានចេញផ្សាយបញ្ជីភាពយន្ត...
ស្នេហាផ្អែមល្ហែម កម្លោះ មេម៉ាយមួយគូ គឺនាយចឺម និងស្រីស្អាត សេង សុខឃីម កំពុងតែរឹតចំណង់ផ្អែមដូចស្ករពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យគ្រប់គ្នាច្រណែនមិនស្ទើទេ ជាមួយសកម្មភាពគូស្នេហ៍តារាមួយគូនេះ។ ជារឿយៗតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ រូបនេះតែងតែបង្ហោះរូបភាព គៀកកើយស្អិតល្មួតជាមួយ មិត្តស្រីជាហូរហែមិនថារូបភាពដំណើរកម្សាន្ដ ឬចូលកម្មវិធីនោះទេ គឺលេចមុខទាំងគូៗ ពោលនាយ ចឺម មិនខ្លាចរអានោះទេ ក្នុងការបង្ហាញមុខគូស្នេហ៍មេម៉ាយសាច់ខ្ចី។ មិនតែប៉ុណ្ណោះ កម្លោះរូបនេះថែមទាំង ហ៊ានពោលភាសាស្នេហ៍ផ្អែមត្រជាក់...
បាតព្រះហស្ត ឬនិយាយស្រួលស្ដាប់ថាបាតដៃ ព្រះពុទ្ធដ៏ធំសម្បើមមួយ ត្រូវបានឆ្លុះឃើញពីផ្កាយរណប តាមរយៈកម្មវិធី Google Earth លាតសន្ធឹងលើវាលលំហដ៏ធំល្វឹងល្វើយ។ បាតដៃព្រះនេះត្រូវបានធ្វើពីស្មៅ មានទំហំ៤ម៉ឺនម៉ែត្រការ៉េ ឬស្មើហ្នឹងទីលានបាល់ទាត់ ៦បូកបញ្ចូលគ្នា។ ទីនោះស្ថិតនៅក្នុងទីក្រុង Erenhot ស្ថិតក្នុងតំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិន។ បាតដៃព្រះគឺជាស្នាដៃសិល្បៈ ដែលធ្វើឡើងសម្រាប់ការថតពីលើ។ អ្នកទេសចរមិនអាចមើលឃើញ ដោយភ្នែកទទេបានឡើយ...