សិល្បៈ និង កម្សាន្ត

តើពិតឬទេ ដែលល្បីតគ្នាថា មានបាតព្រះហស្ថ ព្រះយូឡាយ ដ៏ធំសម្បើមមួយ មើលឃើញពីផ្កាយរណប

បាត​ព្រះហស្ត​ ឬ​និយាយ​ស្រួល​ស្ដាប់​ថា​បាត​ដៃ​ ព្រះ​ពុទ្ធ​ដ៏​ធំ​សម្បើម​មួយ​ ត្រូវ​បាន​ឆ្លុះ​ឃើញ​ពី​ផ្កាយ​រណប​ តាម​រយៈ​កម្មវិធី​ Google Earth លាត​សន្ធឹង​លើ​វាល​លំហ​ដ៏​ធំ​ល្វឹងល្វើយ​។​

បាត​ដៃ​ព្រះ​នេះ​ត្រូវ​បាន​ធ្វើ​ពី​ស្មៅ​ មាន​ទំហំ​៤​ម៉ឺន​ម៉ែត្រ​ការ៉េ​ ឬ​ស្មើ​ហ្នឹង​ទីលាន​បាល់ទាត់ ​៦​បូក​បញ្ចូល​គ្នា។​ ទីនោះ​ស្ថិតនៅ​ក្នុង​ទីក្រុង​ Erenhot ស្ថិត​ក្នុង​តំបន់​ស្វយ័ត​ Inner Mongolia ភាគ​ខាង​ជើង​ប្រទេស​ចិន​។​ បាត​ដៃ​ព្រះ​​គឺជា​ស្នាដៃ​សិល្បៈ ​ដែល​ធ្វើ​ឡើង​សម្រាប់​ការ​ថត​ពី​លើ។​

អ្នក​ទេសចរ​មិន​អាច​មើល​ឃើញ​ ដោយ​ភ្នែក​ទទេ​បាន​ឡើយ​ ដរាប​ណា​ពួកគេ​មិន​ប្រើ​ដ្រូន​បង្ហោះ​ថត​ ឬ​ក៏​បាឡុង​ហោះ​ សម្រាប់​ការ​មើល​ពី​លើ​អាកាស។​ វិធី​មួយ​ទៀត​​គឺ​ អ្នក​មាន​ធនធាន ​អាច​ជួល​ឧទ្ធម្ភាគចក្រ​សម្រាប់​ថត​ មើល​ពី​លើ​ស្នាដៃ​សិល្បៈ​ ដ៏​គួរ​ឲ្យ​ទាក់ទាញ​នេះ​ថា​ តើ​វា​អស្ចារ្យ​ប៉ុនណា​​៕ ​

Most Popular

To Top