សៀមរាបៈ អ្នកជំនាញបានមើលឃើញថា សេដ្ឋកិច្ចខេត្តសៀមរាបរងផលប៉ះពាល់ខ្លាំងជាងគេអំឡុងវិបត្តិកូវីដ១៩ ប៉ុន្តែមូលដ្ឋានសេដ្ឋកិច្ចក្នុងខេត្តនេះ នឹងមានភាពរ៉ឹងមាំជាងមុន ដោយសារការធ្វើពិពិធកម្មវិនិយោគ ពីសំណាក់អ្នកវិនិយោគជាតិ អន្តរជាតិ។ អ្នកជំនាញ និងវិភាគអចលនទ្រព្យលំដាប់អន្តរជាតិ អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ កញ្ញាកន្លងមកថា ពីមុនមកខេត្តនេះបានផ្តោតលើវិស័យបដិស ណ្ឋារកិច្ចតែមួយគត់ ប៉ុន្តែបច្ចុប្បន្នមានការវិនិយោគលើលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីៗជាច្រើន ដូចជាខុនដូ អាផាតម៉ិន ដែលធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តនេះមានភាពរ៉ឹងមាំជាងមុន។ អ្នកស្រីបន្តថា “បើមានបញ្ហាសេដ្ឋកិច្ចម្តងទៀត ខេត្តនេះមិនរងផលប៉ះពាល់ខ្លាំងដូចពេលបច្ចុប្បន្នឡើយ”។...
រដូវរងាជិតមកដល់ហើយ ហើយគឺជាពេលដែលអ្នកអាចនឹងកើតជម្ងឺផ្តាសាយ ហៀរសំបោរ តឹងច្រមុះ ពិបាកដកដង្ហើម។ ថ្វីបើប្រេវ៉ាឡង់កើតជម្ងឺខ្ពស់ អ្នកនៅតែអាចបង្ការខ្លួនបានដោយអនុវត្តវិធី៤យ៉ាងខាងក្រោមនេះ។ ១- កុំយកដៃទៅប៉ះមុខតាមធម្មតា ជម្ងឺផ្តាសាយឆ្លងតាមការដកដង្ហើមយកខ្យល់ដែលមានផ្ទុកមេរោគ ក៏ប៉ុន្តែវាងាយនឹងឆ្លងខ្លាំងណាស់កាលណាយើងយកដៃដែលមិនស្អាត មានមេរោគ មកជូតមុខ។ ការសិក្សាមួយរបស់ Clinical Infectious Diseases របស់អាមេរិក នៅក្នុងឆ្នាំ២០១២បានឱ្យដឹងថាយើងយកដៃមកជូតមុខជាមធ្យម៣.៦ដងក្នុង១ម៉ោងៗ ហើយកម្មករដែលតែងតែយកដៃមកជូតច្រមុះឬភ្នែកមានអត្រាកើតជម្ងឺផ្លូវដង្ហើមរហូតដល់ទៅ៤១%។ដូច្នេះ អ្នកត្រូវប្រាកដថាដៃរបស់អ្នកស្អាត បើសិនជាត្រូវយកមកជូតមុខ។ ២-...
Cristiano Ronaldo បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតលើឆាកអន្តរជាតិឱ្យក្រុមជម្រើសជាតិ ដោយមាន១១១គ្រាប់ហើយ ខណៈដែលកំណត់ត្រាអ្នកចាស់មានត្រឹម១១០គ្រាប់ប៉ុណ្ណោះ។ ក្រោយពីជួយក្រុមព័រទុយហ្គាល់វាយបកយកឈ្នះក្រុមសាធារណរដ្ឋអៀរឡង់បានវិញហើយនោះ Ronaldo ក៏បាននិយាយពីរឿងបំបែកកំណត់ត្រារបស់ខ្លួនដែរថា៖ “គ្រប់កំណត់ត្រាដែលខ្ញុំបង្កើតឡើង នេះជាកំណត់ត្រាពិសេសណាស់សម្រាប់ខ្ញុំ និងខ្ញុំក៏មានមោទកភាពចំពោះវាផងដែរ ព្រោះគ្រប់ពេលខ្ញុំលេងឱ្យជម្រើសជាតិសុទ្ធតែពេលពិសេសទាំងអស់”។ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំក៏បានបន្ថែមទៀតថាគ្រាប់បាល់ទាំងអស់នេះ ក៏កើតចេញពីការជួយពីសំណាក់មិត្តរួមក្រុមផងដែរ។ “អរគុណសម្រាប់ការលេងជាក្រុមបានល្អ និងអរគុណដល់ដៃគូប្រកួតផងដែរដែលបានធ្វើឱ្យការប្រកួតកន្លងមកសុទ្ធតែពិសេសនិងមិនអាចបំភ្លេចបាន។ សូមបន្ដជួបគ្នានៅលើទីលានទៀតនៅឆ្នាំមុខ ខ្ញុំមិនទាន់បិទបញ្ចប់ការរកគ្រាប់បាល់ត្រឹមនេះទេ”៕ ប្រភព៖http://sabay
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកកំណត់ត្រារបស់ Ali Daei បានហើយ បន្ទាប់ពីរូបគេរកគ្រាប់បាល់បាន២គ្រាប់ទៀតក្នុងការប្រកួតនៅយប់មិញនេះ។ កំណត់ត្រាអ្នករកគ្រាប់បាល់បានច្រើនបំផុតនៅជម្រើសជាតិដែល Ali Daei កាន់កន្លងមកគឺមានចំនួន១១០គ្រាប់។ ខណៈដែលពេលនេះវាបានធ្លាក់ទៅ Ronaldo ជាអ្នកកាន់កាប់កំណត់ត្រានោះវិញហើយ បន្ទាប់ពីរូបគេរកបាន២គ្រាប់បន្ថែមទៀតនៅយប់មិញ ធ្វើឱ្យចំនួនរកគ្រាប់បាល់សរុបកើនដល់១១១គ្រាប់ទៅហើយ។ ដោយ២គ្រាប់នោះ Ronaldo ធ្វើបាននៅនាទី៨៩និង៩០+៦ ក្នុងការប្រកួតទល់ក្រុមសាធារណរដ្ឋអៀរឡង់។ រំលឹកថា...
ភ្នំពេញ៖កាលល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ កីឡាករជនពិការកម្ពុជា វ៉ាន វ៉ុន ប្រកួតវិញ្ញាសាប្រណាំង រទេះប្រភេទT54 ចម្ងាយ១០០ម៉ែត្រប្រជែងបានចំណាត់ថ្នាក់លេខ៧ នៃវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិកាណ៍ ការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០(2020 Tokyo Paralympic Games)។ កីឡាករកម្ពុជារូបនេះប្រជែងមិនបាន មេដាយមែនតែគេ បានបង្កើតនូវកំណត់ត្រាថ្មី ដោយចម្ងាយ១០០ម៉ែត្រគេប្រើថិរវេលាត្រឹមតែ១៤,២១វិនាទីប៉ុណ្ណោះ ។ ចំពោះមេដាយមាសបានទៅលើកីឡាករថៃឈ្មោះ Athiwat...
កីឡាករខ្សែបម្រើ ស៊ុយអែត Granit Xhaka ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានកូវីដ កាលពីថ្ងៃពុធម្សិលមិញនេះ មុនពេលដែលគាត់ត្រូវត្រៀម ប្រកួតឲ្យក្រុមជម្រើសជាតិប៉ះនឹងក្រុមក្រិក។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយសហព័ន្ធបាល់ទាត់របស់ប្រទេសស៊ុយអែតហើយ កីឡាកររូបនេះក៏ត្រូវបានដកឈ្មោះ ចេញពីបញ្ជីកីឡាករដែលត្រូវប្រកួតប៉ះ ជាមួយនឹងក្រិកផងដែរ បន្ទាប់ពី បានចេញរោគសញ្ញាមួយថ្ងៃមុនការប្រកួត។ ការធ្វើតេស្តដោយឧបករណ៍ PCR Test បានបង្ហាញលទ្ធផលយ៉ាងច្បាស់ថា Xhaka មានវិជ្ជមានកូវីដហើយក្នុងនោះកីឡាករ និងសមាជិកនៃបុគ្គិលកខាងក្រោយរបស់...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ថា យោងតាមកងទ័ពជើងទឹកទី៣របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្លាក់កាលពីរសៀលថ្ងៃអង្គារ នៅឆ្នេរសមុទ្រ San Diego រដ្ឋកាលីហ្វ័រនីញ៉ា ហើយកំពុងស្ថិតក្នុងការស្រាវជ្រាវ និងប្រតិបត្តិការជួយសង្គ្រោះ ដោយកងទ័ពដែនសមុទ្រ និងទ័ពអាកាស ។ មេបញ្ជាការកងទ័ពជើងទឹកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការមួយថា “ឧទ្ធម្ភាគចក្រ MH-60Sមួយគ្រឿង បានចាកចេញដំណើរពីលើនាវា USS...
បរទេស៖យោងតាមការស្រាវជ្រាវមួយ ដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិក និងត្រូវបានចេញផ្សាយដោយទូរទស្សន៍ BBC បានរកឃើញថាការបំពុលអាកាសនៅក្នុងប្រទេសឥណ្ឌា អាចធ្វើឲ្យពលរដ្ឋរបស់ខ្លួនកាត់បន្ថយ អាយុកាលរស់នៅដល់ទៅ៩ ឆ្នាំក្នុងមនុស្សម្នាក់ៗ។ ការសិក្សាស្រាវជ្រាវនេះក៏បានបញ្ជាក់ដែរថាពលរដ្ឋឥណ្ឌា ប្រមាណជា៤៨០លាននាក់ដែលកំពុងរស់នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសគឺជាអ្នកដែលទទួលរងផល ប៉ះពាល់ដោយការបំពុលអាកាសនេះច្រើនជាងគេបំផុត ហើយក៏កំពុងរីកសាយភាយខ្លាំងទៅកាន់តំបន់ ផ្សេងទៀតផងដែរ។ ទោះបីជាយ៉ាងណាក្តីការស្រាវជ្រាវក៏បានលើកឡើងដែរថាប្រសិនបើ គោលនយោបាយរឹតបន្តឹងការបំពុលខ្យល់អាកាស អាចធ្វើបានឡើងវិញដោយមានប្រសិទ្ធភាពនោះពួកគេនឹងអាចបង្កើនអាយុជាមធ្យម ក្នុងម្នាក់ៗរយៈពេល៥ឆ្នាំមកវិញ៕ គួរឲ្យដឹងដែរថាទីក្រុងនានានៅក្នុងប្រទេសឥណ្ឌា នៅតែបន្តគ្រប់គ្រងតំណែងជាទីក្រុង នៃការបំពុលបរិយាកាសខ្យល់អាកាសអាក្រក់បំផុតលើលោក និងបានសម្លាប់មនុស្សជាងមួយលាននាក់ ជារៀងរាល់ឆ្នាំ៕...
នៅមុននេះ តារាម៉ូដែលល្បីឈ្មោះ នឹងជាអតីតជ័យលាភី Miss Universe Cambodia 2018 ស្រីស្អាត រឿន ណាត ទើបបញ្ចេញរូបភាពត្រជាក់ភ្នែកជាសន្លឹក ក្នុងឈុតរ៉ូបពណ៌ផ្កាឈូកចំហដើមទ្រូងស្អាតទាក់ ភ្នែកតែម្ដង។ ដើម្បជាការអបអរសាទរថ្ងៃខួបកំណើត ដែល១ឆ្នាំមានម្ដងស្រីស្អាតថ្ពាល់ខួច រឿន ណាត រៀបចំខ្លួន បែបសាមញ្ញ ប៉ុន្តែសិចស៊ីមិនធម្មតាទេលេង Style រ៉ូបពណ៌ផ្កាឈូកដិត ជាមួយការ Make up ស្រាលៗ បន្ថែមជាមួយក្រែមពណ៌ផ្កាឈូកលើបបូមាត់ស្ដើងទន់ ស៊ីអារម្មណ៍តែម្ដងដែលធ្វើឱ្យអ្នកគាំទ្រមិនតិច នាក់ទេសម្លឹងមិនចង់ដាក់ភ្នែក ព្រោះតែសម្រស់របស់...
ក្រោយ Tim Cook ឡើងកាន់តំណែងជា CEO នៅ Apple បានរយៈពេល ១០ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១១ មក ក្រុមហ៊ុនបានផ្ដល់រង្វាន់ជាភាគហ៊ុនដល់លោកប្រមាណ ៥លានហ៊ុន ឬស្មើទឹកប្រាក់ ៧៥២លានដុល្លារ (ក្នុង១ហ៊ុនតម្លៃ ១៤៨-១៥០ដុល្លារ) កាលពីចុងខែសីហាកន្លងទៅ។ ប្រាក់រង្វាន់នេះ CEO ដែលមានវ័យ...