កីឡា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចុង​ម៉ោង ​Ronaldo ​ដាក់​២​គ្រាប់ ​បំបែកកំណត់ត្រា​កីឡាករ​អ៊ីរ៉ង់​​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បំបែក​កំណត់ត្រា​របស់ ​Ali Daei ​បាន​ហើយ ​បន្ទាប់​ពី​រូបគេ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ទៀត​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

កំណត់ត្រា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​ជម្រើស​ជាតិ​ដែល Ali Daei ​កាន់​កន្លង​មក​គឺ​មាន​ចំនួន​១១០​គ្រាប់។ ​ខណៈ​​ដែល​ពេល​នេះ​វា​បាន​ធ្លាក់​ទៅ Ronaldo ​ជា​អ្នក​កាន់​កាប់​កំណត់ត្រា​នោះ​វិញ​ហើយ ​បន្ទាប់​ពី​រូបគេ​រក​បាន​២​គ្រាប់​បន្ថែម​ទៀត​នៅ​យប់មិញ ​ធ្វើ​ឱ្យ​ចំនួន​រក​គ្រាប់​បាល់​សរុប​កើន​ដល់​១១១​គ្រាប់​ទៅ​ហើយ។ ​ដោយ​២​គ្រាប់​នោះ ​Ronaldo ​ធ្វើ​បាន​នៅ​នាទី​៨៩​និង​៩០+៦ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​សាធារណរដ្ឋអៀរឡង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រំលឹក​ថា ​ព័រទុយហ្គាល់​បាន​ឈ្នះ​សាធារណរដ្ឋអៀរឡង់​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2022 ​នៅ​យប់មិញ​នេះ៕ប្រភព៖http://sabay

Most Popular

To Top