លោក Cui Tiankai ឯកអគ្គរដ្ឋទូតយូរជាងគេបំផុតរបស់ចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីថ្ងៃអង្គារទី ២២ ខែមិថុនា ឆ្នាំ២០២១ ថាលោកនឹងចាកចេញពីមុខតំណែងរបស់ លោកបន្ទាប់ពីចំណាយរយៈពេល ៨ ឆ្នាំ នៅសហរដ្ឋអាមេរិក។ ការចាកចេញទៅរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ ចំពេលដែលទំនាក់ទំនងមានភាពតានតឹងរវាង ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ នៅលើពិភពលោក។ លោក Cui មានអាយុ ៦៨ ឆ្នាំ...
ឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ គ្រាន់តែទស្សន៍ទាយ ការប្រកួតបាលទាត់ EURO 2020 នៅផេកផ្លូវការ របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ដើម្បីមានឱកាស ឈ្នះរង្វាន់អាវយឺ LG ដ៏ស្រស់ស្អាត នឹងរង្វាន់ផ្សេងៗ ជាច្រើនទៀត ។ មិនតែប៉ុណ្ណោះLG ក៏មានប្រូម៉ូសិនពិសេផងដែល ដែលនឹងមានឱកាសចំណេញ រហូតដល់$600ភ្លាមៗ ពិតជាពិសេសសម្រាប់អតិថិជន ដែលមានបំណងចង់ទិញ គ្រឿងអេឡិចត្រូនិចម៉ាកLG ដែលមានគុណភាពល្អ...
បរទេស៖កងកម្លាំងសន្តិសុខមីយ៉ានម៉ាគាំទ្រដោយរថពាសដែក តាមសេចក្តីរាយការណ៍ បានប៉ះទង្គិចគ្នាជាមួយក្រុមកងជីវពលទើបបង្កើតឡើងថ្មីមួយ នៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតទី២នៅមីយ៉ានម៉ា ជាលទ្ធផលបណ្ដាលឲ្យមានអ្នករងគ្រោះយ៉ាងហោចចំនួនពីរនាក់។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សមាជិកនៃកងជីវពលមួយរូប ដែលមានឈ្មោះ Tun Tauk Naing បាននិយាយតាមទូរស័ព្ទនៅថ្ងៃអង្គារនេះថា “ការប្រយុទ្ធគ្នាបានចាប់ផ្តើម...
Euro ២០២០ ៖ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានយកឈ្នះ លើកក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋឆែក លទ្ធផល១ទល់០ ខណៈក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតក៏ឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេនលទ្ធផល ៣ទល់១ពូលD ដូច្នេះដណ្តើមបាន៣ពិន្ទុរៀងៗខ្លួនពីគូប្រកួតនៃព្រឹត្តិការណ៍ ការប្រកួតបាល់ទាត Euro ២០២០ នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២១៕ ដោយ៖លី ភីលីព
កាលពីពេលថ្មីៗនេះ មានរូបភាពមួយត្រូវបានគេចែករំលែកតៗ គ្នាពេញបណ្តាញទំនាក់ទំនងសង្គមនោះ គឺជាសត្វដំរីមួយក្បាលមានឈ្មោះថា Boonmee បានចូលទៅក្នុងផ្ទះមួយ នៅក្នុងរមណីយដ្ឋានមួយកន្លែង ឈ្មោះ Hua Hin កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយប្រើប្រម៉ោយរបស់វា ដើម្បីស្វែងរកចំណីអាហារក្នុងផ្ទះបាយ។ ម្ចាស់ផ្ទះដែលត្រូវបានសត្វដំរីចូលទៅរកចំណី បាននិយាយថាគ្រួសាររបស់នាងកំពុងគេងលក់ ហើយនាងបានលឺសំឡេងចេញពីផ្ទះបាយ។ នៅពេលនាងនិងប្តីរបស់នាងបានចុះទៅមើលដោយផ្ទាល់ បានឃើញដំរីមួយក្បាលចូលទៅក្នុងផ្ទះបាយ ដែលមានផ្ទុកនូវអាហារជាច្រើន។...
អន្តរជាតិៈ ក្រុមហ៊ុនអចលនទ្រព្យនានាទូទាំងពិភពលោក មានស្ថានភាពប្រសើរឡើងវិញហើយ នៅក្នុងឆ្នាំ២០២១នេះ នៅពេលដែលវិបត្តិឆ្លងរាលដាលវិបត្តិកូវីដ-១៩ ហាក់ថមថយទៅវិញបន្តិច។ ស្របពេលនេះ ទស្សនាវដ្ដី Forbes បានចុះផ្សាយអំពីក្រុមហ៊ុនអចលនទ្រព្យធំបំផុតទាំង១០ ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ដែលសុទ្ធតែទទួលបានកំណើនប្រាក់ចំណូលធៀបនឹងឆ្នាំកន្លងទៅ។ នេះជាឆ្នាំទី៤ ជាប់ៗគ្នាហើយដែលក្រុមហ៊ុន Brookfield Asset Management រក្សាបានដំណែង ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននៃប្រទេសកាណាដា មួយនេះមានទ្រព្យសកម្មដល់ទៅ៦០២ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្រោមការគ្រប់គ្រងរួមមានសំណង់ការិយាល័យ សំណង់លំនៅដ្ឋាន...
បុរសម្នាក់ក្នុងចំណោមប្រាំនាក់ឃើញថាមានបញ្ហាខ្សោយខាងចំណង់ផ្លូវភេទ ដែលជាហេតុធ្វើអោយពួកគេអាចធ្វើអ្វីៗបានទាំងអស់ ប៉ុន្តែអត់តែមួយគឺរួមភេទ។ តើមានឆ្ងល់ទេថា អ្វីខ្លះទៅធ្វើអោយពួកគេមិនចង់រួមភេទបែបនេះ? ដំណោះស្រាយសម្រាប់បុរសខ្សោយផ្លូវភេទមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងទៅនឹងមូលហេតុរបស់វា។ ការចាស់ទៅតាមអាយុគឺជាកត្តាមួយដែលធ្វើអោយចំណង់ផ្លូវភេទបាត់បង់បន្តិចម្តងៗ ប៉ុន្តែវាក៏នៅតែមានហេតុផលផ្សេងៗទៀតដែរ។ ចំណង់ផ្លូវភេទមានការប្រែប្រួលមិនដូចគ្នាទាំងអស់នោះទេ ដោយអ្នកខ្លះញៀននឹងរួមភេទ ហើយអ្នកខ្លះទៀតបែរជាមិនចាប់អារម្មណ៍អំពីការរួមភេទទៅវិញ។ ការព្យាបាលភាពខ្សោយផ្លូវភេទអាស្រ័យទៅតាមមូលហេតុរបស់វា។ ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើអោយចំណង់ផ្លូវភេទចុះខ្សោយ ហើយក៏តែងតែកើតមានជាញឹកញាប់បំផុតដែរ ប៉ុន្តែយើងមានដំណោះស្រាយសម្រាប់មូលហេតុទាំងនេះ។ ជំនួយនៃអ្នកថែទាំសុខភាពសម្រាប់បញ្ហាជំងឺលើរាងកាយ៖ ជំងឺលើរាងកាយដូចជា ធាត់ជ្រុល, លើសសម្ពាធឈាម, កូឡេស្តេរ៉ុលឡើងខ្ពស់, ដំណោះស្រាយនៃអាការៈសក់ជ្រុះ និងការប្រើថ្នាំដូចជា...
Raheem Sterling បាននិយាយថា អង់គ្លេសមិនខ្លាចនឹងប្រឈមមុខជាមួយបារាំង ព័រទុយហ្គាល់ឬអាល្លឺម៉ង់នៅវគ្គ១៦ក្រុមចុងក្រោយពាន Euro ២០២០ ឡើយ បន្ទាប់ពីពួកគេបានឡើងទៅជុំបន្ទាប់។ នុងការប្រកួតកាលពីយប់មិញ អង់គ្លេសបានយកឈ្នះឆេក ១-០ ដែលជាការតែតបញ្ចូលទីរបស់ Sterling នៅនាទីទី១២ ខណៈក្រូអាតបំបាក់ស្កុតឡែន ៣-១។ លទ្ធផលនេះអង់គ្លេសមាន៧ពិន្ទុឈរលេខមួយក្នុងពូល D ឯក្រូអាតនៅលេខពីរ។ តាមការរៀបចំទុកនៅវគ្គ១៦ក្រុមចុងក្រោយ អង់គ្លេសនឹងត្រូវជួបក្រុមលេខ២ប្រចាំពូល...
បរទេស៖អតីតប្រធានាធិបតីអាហ្គានីស្ថានលោក Hamid Karzai នៅសប្តាហ៍នេះបានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដែលត្រៀមនឹងចាកចេញពីប្រទេស របស់លោកនោះនឹងអាចបង្កទៅជា បញ្ហានិងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរជាមិនខានសម្រាប់ សន្តិភាពក្នុងប្រទេសប៉ុន្តែ ក៏បញ្ជាក់ដែរថាវានឹងក្លាយទៅជារឿងដ៏ល្អប្រសើរបំផុត មកឲ្យអាហ្គានីស្ថាន ទៅវិញនោះទេ។ ការសម្រេចចិត្តដកទ័ពចេញក្រោយវត្តមាន នៅទីនេះអស់រយៈពេលជិត២ទសវត្ស បានធ្វើឲ្យលោក Karzai និយាយថាប្រទេសរបស់លោកនឹងរស់នៅក្នុងភាពល្អប្រសើរជាងនេះនៅពេលដែល គ្មានវត្តមានរបស់យោធាបរទេសពីព្រោះថា២០ឆ្នាំមកហើយ ដែលពួកគេមកទីនេះដើម្បីប្រយុទ្ធភេវរកម្ម និងស្តារស្ថេរភាពតែមិនមានលទ្ធផលអ្វីឡើយបែរជាបានត្រឹមភាពបរាជ័យ ហើយពេលនេះ ភេវរកម្មគឺកាន់តែខ្លាំង ក្លាដល់ចំណុចខ្ពស់បំផុត...
បរទេស៖អ្នកនាង គីម យូជុង ជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក បានធ្វើការបកស្រាយខុសចំពោះសញ្ញាថ្មីៗនេះថា ទីក្រុងព្យុងយ៉ាង កំពុងតែស្វះស្វែងរកកិច្ចពិភាក្សាគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណបក្សពលករកូរ៉េ ជាបក្សកាន់អំណាចនៅកូរ៉េខាងជើង កាលពីសប្ដាហ៍មុន លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសកូរ៉េខាងជើង ត្រូវតែត្រៀមខ្លួនទាំងសម្រាប់កិច្ចពិភាក្សាគ្នា និងការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក...