អាមេរិក ៖ យានអវកាស Perseverance របស់អង្គការអវកាសណាសា ប្តូរពីអ្នកថតរូបពីកន្លែង កើតហេតុទៅជាអ្នកស៊ើបអង្កេត វិទ្យាសាស្ត្រ នៅពេលវាចាប់ផ្តើម សាកល្បង អាងទឹកបុរាណ របស់ភពព្រះអង្គារ សម្រាប់សញ្ញា នៃជីវិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអវកាសអាមេរិក បានបញ្ជាក់ថា យានអវកាស ដែលមានទំហំ SUV បានចាប់ផ្តើមសាកល្បងលើអាងទឹក...
អតីតកីឡាករឆ្នើម របស់ក្លឹប Barcelona លោក Xavi វ័យ៤១ឆ្នាំដែលកំពុងមានភាពជោគជ័យយ៉ាងខ្លាំង ក្នុងនាមជាគ្រូបង្វឹកអាជីពរបស់ក្លឹប នៅប្រទេសកាតា នោះនៅពេលនេះបានបញ្ចប់ព័ត៌មាន ចចាមអារ៉ាមជាផ្លូវការហើយថា មិនអាចផ្ទេរមកក្លឹបចាស់វិញបាននៅឡើយ ។ the Goal សរសេរថាលោក Xavi បានសម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប Al-Sadd រយៈពេល២ឆ្នាំបន្ថែមទៀតបើទោះបីជាមានការណែនាំឲ្យលោកត្រឡប់ ទៅធ្វើការដឹកនាំជាមួយនឹង Barcelona...
អាមេរិក៖ស្ថានីយ៍ប្រេងឥន្ធនៈ នៅរដ្ឋភាគ ខាងកើត របស់សហរដ្ឋអាមេរិក កំពុងចាប់ផ្តើមដំណើរការតិច បន្ទាប់ពីការផ្គត់ផ្គង់ ត្រូវបានវាយប្រហារ ត្រង់តំបន់បំពង់ បង្ហូរប្រេងដ៏ សំខាន់មួយ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ តម្លៃប្រេងឥន្ធនៈ ក៏បានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត ៧ ឆ្នាំ ។ តម្លៃបានឡើងថ្លៃនៅទូទាំង ប្រទេសរួចទៅហើយដោយមានតម្រូវការ កើនឡើងនៅពេលផលប៉ះពាល់...
អ្នកវិភាគលោក Jamie Redknapp បាននិយាយថា ការប្រជែងតំណែង Top4 កំពុងបើកចំហរទូលាយមែនទែន បន្ទាប់ពី Chelsea ចាញ់ Arsenal កាលពីយប់មិញ។ Chelsea ដែលកំពុងត្រូវការពិន្ទុជាចាំបាច់នោះ បានប្រកួតចាញ់ Arsenal ១-០ ក្នុងផ្ទះខ្លួនឯង។ Chelsea បច្ចុប្បន្នស្ថិតនៅចំណាត់ ថ្នាក់លេខ៤ កំពុងប្រទាញប្រទង់ពិន្ទុគ្នា...
តារាសម្ដែងស្រី ដែលមានរាងតូចច្រឡឹងកញ្ញា Stella កំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ពិសេសយុវវ័យ តាមរយៈការសម្ដែងរបស់កញ្ញានៅក្នុង បទ «មនុស្សអរូប» ថតស្ពតពាណ្ជជិកម្មផ្សេងៗ រួមទាំងជាមួយនឹង សមត្ថភាពយ៉ាងប៉ិនប្រសប់ បូកផ្សំនឹងរូបសម្រស់ ស្រស់ស្អាតពី ធម្មជាតិទៀតនោះ ក៏ធ្វើឲ្យកញ្ញាទទួលបានការគ្រាំទ្រ និងកោតសរសើរ កាន់តែខ្លាំងឡើង នាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងភាពល្បីល្បាញរបស់នាង តារាស្រីរូបនេះនៅមានរឿង...
រដ្ឋាភិបាលបានមានប្រសាសន៍ថា ច្បាប់សុវត្ថិភាព តាមប្រព័ន្ធអ៊ីនធើណេតថ្មីរបស់ខ្លួននាពេលបច្ចុប្បន្ននេះនឹងជួយរក្សាសុវត្ថិភាពកុមារ និងប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការរំលោភបំពានផ្សេងៗយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពតាមអ៊ីនធើណេត មាន៦ចំណុចរួមមាន៖ទី១៖ ក្រុមហ៊ុន Ofcom ជានិយតករតាមអ៊ីនធើណេតថ្មីអាច ដាក់ពិន័យក្រុមហ៊ុនរហូតដល់ ១៨ លានផោន ឬ១០ភាគរយនៃចំណូលប្រចាំឆ្នាំរបស់ពួកគេ (ណាមួយខ្ពស់ជាងនេះ) ប្រសិនបើពួកគេមិនព្រមដកមាតិកាដែលបង្កអន្តរាយ។ ទី២៖Ofcom មានអំណាចរារាំងការចូលប្រើគេហទំព័រ។ ចំណែកទី៣៖កាតព្វកិច្ចថ្មីនៃវិធានថែទាំតម្រូវឲ្យក្រុមហ៊ុន បច្ចេកវិទ្យាចាត់វិធានការមិនត្រឹមតែប្រឆាំងនឹងមាតិកាគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងនឹងមាតិកាដែលស្របច្បាប់ផងដែរមានគ្រោះថ្នាក់ដូចជាព័ត៌មានអំពីការធ្វើអត្តឃាត...
អាមេរិក៖ក្រុមហ៊ុន Amazon បានឈ្នះការប្រយុទ្ធស្របច្បាប់ ជាមួយសហគមន៍អ៊ឺរ៉ុប (EU) ជុំវិញបទបញ្ជាមួយដែលខ្លួនត្រូវបង់ពន្ធជាទឹកប្រាក់ចំនួន ២៥០ លានផោន (២១៤ លានដុល្លារអាមេរិក) ក្នុងការបង់ពន្ធទៅប្រទេសលុចសំបួ “Luxembourg” យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដែលមិនធ្លាប់មានជម្លោះ ជាមួយតុលាការបានប្រឈមនឹងការចោទប្រកាន់ថា ខ្លួនបានទទួលកិច្ចព្រមព្រៀងពន្ធអនុគ្រោះ ពីប្រទេសលុចសំបួក្នុងការបំពានច្បាប់ជំនួយរបស់សហភាពអឺរ៉ុប។ ប៉ុន្តែតុលាការទូទៅរបស់ សហភាពអ៊ឺរ៉ុបបានរកឃើញថា គណៈកម្មការអឺរ៉ុបបានបរាជ័យក្នុងការបង្ហាញពីការកាត់ បន្ថយបន្ទុកពន្ធមិនត្រឹមត្រូវទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធអឺរ៉ុបរបស់ក្រុមហ៊ុន។ ការកាត់ក្តីនេះត្រូវបានគេមើលឃើញថា...
បរទេស៖អតីតមន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានជំរុញក្រសួងការពារជាតិនិងក្រសួងការបរទេសអាមេរិក ឲ្យប្រឹងប្រែងបន្ថែមក្នុងការផ្តល់ទិដ្ឋាការ ដល់ជនជាតិអាហ្វហ្គានីស្ថាន ដែលបានធ្វើការងារឲ្យសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មុនពេលកងកម្លាំងអាមេរិកដកចេញ។ នៅក្នុងលិខិតផ្ញើជូនលោករដ្ឋមន្ត្រីការបរទេស Antony Blinken និងលោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin លោកបាននិយាយថា “ប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក មានពេញទៅដោយឧទាហរណ៍ ដែលយើងមិនយល់ឬក៏រៀបចំត្រៀមខ្លួន ដើម្បីកាត់បន្ថយផលវិបាកដ៏អាក្រក់ ដែលអាចនឹងប្រឈមចំពោះអ្នកទាំងឡាយ ដែលឈរនៅជាមួយយើង...
អាមេរិក៖វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សសហរដ្ឋអាមេរិក Instagram បានបន្ថែមជម្រើសនៃមុខងារសម្រាប់អ្នកប្រើប្រាស់ ដើម្បីបង្ហាញសំឡេង នៅលើទម្រង់របស់ពួកគេយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ ឥឡូវនេះអ្នកប្រើប្រាស់ អាចបង្ហាញអត្តសញ្ញាណសម្គាល់ផ្សេងៗ គ្នារហូតដល់ទៅ៤ពីជម្រើសដែលជ្រើសរើសដោយបណ្តាញ ដែលគ្រប់គ្រងដោយក្រុមហ៊ុន បណ្តាញផ្សព្វផ្សាយសង្គមយក្សសហរដ្ឋអាមេរិក Facebook ។ សេចក្តីថ្លែងការណ៍មួយ បាននិយាយថា ការកំណត់ថ្មីត្រូវបានធ្វើឡើងអាចរកបាននៅក្នុងប្រទេសមួយចំនួន ដែលមានផែនការជាច្រើនទៀត។ ម្ចាស់គណនីក៏អាចជ្រើសរើសសម្រាប់បញ្ចេញ សំឡេងដែលពួកគេចង់បានដើម្បីបង្ហាញសម្រាប់តែអ្នកដើរតាម ចំណែកអ្នកប្រើប្រាស់ក៏អាចស្នើសុំចំណងជើងដែលមិនទាន់មានតាមរយៈទំព័រជំនួយរបស់ Instagram ។...
អតីតបវរកញ្ញាមីយ៉ាន់ម៉ាម្នាក់បានចូលរួម ជាមួយក្រុមឧទ្ទាមជនជាតិភាគតិច ដើម្បីកាន់អាវុធប្រយុទ្ធប្រឆាំងនឹងរបបយោធារបស់ប្រទេសនេះ ដែលបានបំផ្លាញប្រជាធិបតេយ្យ ទម្លាក់រដ្ឋាភិបាលលោកស្រី អង់សាន ស៊ូជី។ មានឈ្មោះថា Htar Htet Htet បានតំណាងឱ្យមីយ៉ាន់ម៉ានៅក្នុងការប្រកួតបវរកញ្ញា Miss Grand Internationalលើកដំបូងនៅប្រទេសថៃក្នុងឆ្នាំ ២០១៣។ កន្លងទៅ៨ឆ្នាំយ៉ាងលឿន ស្ដ្រីវ័យ៣២ឆ្នាំរូបនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងព្រៃ ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច។ នាង បានបង្ហោះរូបភាពមួយសន្លឹកទៅកាន់ទំព័រហ្វេសប៊ុករបស់នាងនៅសប្តាហ៍នេះ ដោយស្លៀកពាក់ឈុតខ្មៅនិងស្ពាយកាំភ្លើងវែង...