ភ្នំពេញ៖ សូមចូលរួមអបអរសាទរ ដល់អតិថិជនមហាសំណាងម្នាក់ទៀតហើយ ដែលបានឈ្នះរង្វាន់ លុយសុទ្ធ $40,000 កាលពីខែមីនា ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។ ដូច្នេះ សែលកាត សូមចូលរួមអបអរសាទរ លោក ង៉ាន ឈឿន មានមុខរបរ ជាជាងសំណង់ រស់នៅក្នុងឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល...
SpaceX នឹងចាប់ផ្តើមដំណើរការ បេសកកម្មឆ្ពោះទៅ ភពព្រះចន្ទ ដែលហៅថា «DOGE-1 Mission to the Moon» នៅត្រីមាសទី១ ឆ្នាំក្រោយ ខណៈដែលក្រុមហ៊ុនកាំជ្រួចរ៉ុកកែតពាណិជ្ជកម្មរបស់លោក Elon Musk នេះទទួលយកកាក់ប្រាក់ ឌីជីថល Dogecoin ជាមធ្យោបាយទូទាត់។ ក្រុមហ៊ុន Geometric Energy...
អតីតកីឡាកររបស់ក្លឹប ហង្សក្រហម Liverpool កីឡាករ Peter Gulacsi ទីបំផុតបានសម្រេចចិត្តក្នុងការបន្តរស់នៅ ជាមួយនឹងក្លឹបចាស់របស់ខ្លួន RB Leipzig ដដែលជាមួយ នឹងកុងត្រាថ្មីដែលមានរយៈពេលវែង ទោះបីជា មានព័ត៌មានអំពីការចាប់អារម្មណ៍ ពីសំណាក់ក្លឹបនៅអាល្លឺម៉ង់និងអង់គ្លេសក្តី។ អ្នកចាំទីឆ្នើមរបស់ RB Leipzig វ័យ៣១ឆ្នាំរូបនេះ ត្រូវបាន the Goal...
តូក្យូ៖ ឯកសារបញ្ជាក់ថា កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធផ្ទុកអាវុធនុយក្លេអ៊ែរយ៉ាងតិច ១៥០ដង នៅអូគីណាវ៉ាក្នុងឆមាសទីមួយនៃឆ្នាំ១៩៥៧ មិនឆ្ងាយពីតំបន់ស៊ីវិលនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ របាយការណ៍ប្រចាំ ឆ្នាំ១៩៥៥-១៩៦៤ ដោយផ្នែកអាកាសទី ៣១៣ បានបង្ហាញថា អូគីណាវ៉ាដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់អាមេរិកនៅពេលនោះ ត្រូវបានប្រើជាមូលដ្ឋានយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់យោធា ដើម្បីត្រៀមសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអាស៊ី ពេលមានសង្គ្រាមត្រជាក់។ យោងតាមរបាយការណ៍ឆ្នាំ១៩៥៧ នៃផ្នែកនេះដែលកំពុងប្រតិបត្តិការមូលដ្ឋាន...
ប្រទេសថៃត្រូវការ ពេលវេលាច្រើនទៀត ដើម្បីអាចចាក់វ៉ាក់សាំងឲ្យប្រជាជនខ្លួន ដែលមានជាង ៦៩លាននាក់នៅទូទាំងប្រទេស បើតាមការគណនាពីសន្ទុះ នៃការចាក់ដ៏យឺតយ៉ាវរបស់អ្នកជំនាញ។ លោក អនុសន ធម្មឆៃ (Anusorn Dhamjai) អតីតគណៈកម្មការគោលនយោបាយ និងទទួលបន្ទុកគ្រប់គ្រងបំណុលសាធារណៈ របស់ក្រសួង ហិរញ្ញវត្ថុ (ថៃ) បានថ្លែងថា ថៃគួរជំរុញឲ្យចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិច ៧០% របស់ប្រជាករក្នុងខែកក្កដា ខាងមុខនេះ។...
ទីបំផុតកីឡាករ ប្រេស៊ីល Neymar បានបញ្ជាក់ច្បាស់ហើយថា គាត់នឹងមិនចាកចេញ ទៅទីណានោះទេ ទោះបីជាមានព័ត៌មាន នៃការត្រឡប់ទៅក្លឹបចាស់ Barcelona វិញក្តី ដោយគាត់បានយល់ព្រម ក្នុងការបន្តកុងត្រាថ្មី រយៈពេលវែងជាមួយនឹង PSG។ កាសែត L’Equipe បានរាយការណ៍ និងអះអាងថា Neymar បានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹង...
បរទេស៖ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យនេះ បានធ្វើការត្រួត មើលពិធីព្យុហយាត្រាយោធា ក្នុងទិវាជ័យជំនះ សង្គ្រាមលោកលើកទី២ របស់ប្រទេសរុស្ស៊ី ដែលជាការបង្ហាញ ពីភាពស្នេហាជាតិ នៃអំណាចយោធា ស្របពេលមានភាពតាន តឹងកើនឡើង ជាមួយប្រទេស លោកខាងលិច នៅក្នុងឆ្នាំនេះ ។ ពិធីព្យុហយាត្រា នៅទីលាន...
ប៉េកាំង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ថា សំណល់ នៃគ្រាប់រ៉ុក្កែតដ៏ធំបំផុត របស់ចិន បានធ្លាក់ចូល ក្នុងមហាសមុទ្រឥណ្ឌា នៅថ្ងៃអាទិត្យនេះ ដោយភាគច្រើននៃសមាសធាតុរបស់វាត្រូវបានបំផ្លាញ នៅពេលដែលចូលក្នុង បរិយាកាសផែនដី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសចិន ដែលបានបញ្ចប់ការព្យាករណ៍ ជាច្រើនថ្ងៃជុំវិញកន្លែង...
ការរចនាបែបចំណាស់ (old-school) និងក្រោយសង្រ្គាមលោក បានបង្កើតនៅជុំវិញម៉ាស៊ីន ដែលអ្នកអាចទុកចិត្តបាន។ ហើយនោះគឺ Classic ដែលជាម៉ាស៊ីន ផ្ដល់នូវភាពរីករាយ ក្នុងការជិះម៉ូតូ ហើយបង្កើនទំនុកចិត្ត ដល់អ្នកក្នុងពេលជិះ គ្រប់ស្ថានភាពផ្លូវ។ នៅក្នុងម៉ូឌែលមួយនេះ បង្ហាញនូវការតំណាងឲ្យប្រពៃណី ជាមួយបច្ចេកវិទ្យាទំនើប ដែលគួរឲ្យចង់គយគន មិនចេះចប់ មិនស៊ាំភ្នែក។ ការដំណើរការ និងដោះស្រាយរបស់មុខងារ Classic...
ការសិក្សាអំពីអដ្ឋិធាតុ របស់បក្សីបានបង្ហាញថា សត្វដាណូស័រ Shuvuuia ជាប្រភេទបក្សីដាយណូស័រតូចរស់ នៅក្នុងវាលខ្សាច់ម៉ុងហ្គោលី កាលពីជាង ៦៥ លានឆ្នាំមុនដោយមានចក្ខុវិស័យ ពេលយប់ដ៏អស្ចារ្យ សម្រាប់ចាប់ចំណីនៅទីងងឹត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកជំនាញនិយាយថា ប្រហែលជាមានទំហំប៉ុនមាន់ ជាប្រភេទដាយណូស័រ ដែលមានរាងដូចបក្សីចម្លែក ស្ថិតក្នុងអំបូល ដាយណូស័រ ឬបក្សីសម័យថ្មី។ Shuvuuia...