បច្ចេកវិទ្យា

SpaceX ទទួលស្គាល់ Dogecoin ក្នុងការទូទាត់ សម្រាប់ដំណើរទៅភពប្រចន្ទនៅឆ្នាំក្រោយ!

SpaceX នឹងចាប់ផ្តើមដំណើរការ បេសកកម្មឆ្ពោះទៅ ភពព្រះចន្ទ ដែលហៅថា «DOGE-1 Mission to the Moon» នៅត្រីមាសទី១ ឆ្នាំក្រោយ ខណៈដែលក្រុមហ៊ុនកាំជ្រួចរ៉ុកកែតពាណិជ្ជកម្មរបស់លោក Elon Musk នេះទទួលយកកាក់ប្រាក់ ឌីជីថល Dogecoin ជាមធ្យោបាយទូទាត់។

ក្រុមហ៊ុន Geometric Energy Corporation បានប្រកាសពីបេសកកម្មដែលត្រូវបានគាំទ្រមូលនិធិដោយកាក់ប្រាក់ឌីជីថល Dogecoin នេះ កាលពីថ្ងៃអាទិត្យ ប៉ុន្តែ សេចក្តីថ្លែងការណ៍របស់ពួកគេ មិនបានបង្ហាញពីតម្លៃហិរញ្ញវត្ថុសម្រាប់បេសកកម្មមួយនេះឡើយ។

លោក Tom Ochinero អនុប្រធានផ្នែកលក់នៃក្រុមហ៊ុន SpaceX ត្រូវបានដកស្រង់សម្តីក្នុងពេលនិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយ Geometric Energy ថា៖ «យើងពិតជារំភើបណាស់ក្នុងការដំណើរការបេសកកម្ម DOGE-1 to the Moon! បេសកកម្មនេះ នឹងបង្ហាញពីការប្រើប្រាស់កាក់ប្រាក់ឌីជីថល នៅក្រៅភពផែនដី និងបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ពាណិជ្ជកម្មអន្តរភព»

លោក Elon Musk បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter កាលពីខែមេសាថា SpaceX នឹងប្រើប្រាស់និមិត្តសញ្ញា Dogecoin នៅលើនិមិត្តសញ្ញារបស់ព្រះចន្ទ។ Dogecoin បានបាត់បង់តម្លៃរបស់ខ្លួនច្រើនជាង ១ ភាគ ៣ កាលពីថ្ងៃទី ៩ខែ ឧសភាឆ្នាំ២០២១ ក្រោយពីលោក Elon Musk បានចាត់ទុកថា ជាការបោកប្រាស់ អំឡុងពេលការបង្ហាញខ្លួនរបស់លោកក្នុងនាមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីកំប្លែងលើកញ្ចក់ទូរទស្សន៍ Saturday Night Live កន្លងទៅ៕

ប្រភព៖sabay

Most Popular

To Top