បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពថា ក្រសួងការពារជាតិអាមេរិក បានយល់ព្រមបន្តលទ្ធកម្មយន្តហោះចម្បាំង F-35 ប៉ុន្មានសប្តាហ៍ បន្ទាប់ពីសមាសធាតុផ្សំពីលោហធាតុ ដែលមានប្រភពនៅក្នុងប្រទេសចិន ត្រូវបានរកឃើញនៅក្នុងយន្តហោះចម្បាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពរបស់សភា សភាត្រូវបានប្រាប់កាលពីថ្ងៃសុក្រថា មន្ទីរបញ្ចកោណបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន លើបញ្ហានេះ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែលលោក Benny Gantz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានចេញបញ្ជាក់ដាក់ទ័ព នៅក្នុងកម្រិតត្រៀមខ្លួនបំផុតជាមួយនឹងព្រំដែនរវាងប្រទេសលីបង់ ក្រោយបានបដិសេធមិនព្រមទទួលយកសំណើរសម្របសម្រួល ពីអាមេរិកចំពោះបញ្ហាព្រំដែនរវាងគ្នានិងជាពិសេស ទៅលើព្រំដែននៃប្លុកប្រេងដែលភាគីទាំងពីរបានព្យាយាមកេងចំណេញ លើគ្នាទៅវិញទៅមកនោះ។ បន្ទាប់ពីបានពិភាក្សាជាមួយ នឹងក្រុមការងារគ្រប់ជាន់ថ្នាក់ហើយនោះលោករដ្ឋមន្ត្រី Gantz បានសម្រេចចិត្តដាក់នូវបញ្ជាឲ្យកងកម្លាំងយោធាក្បែរតំបន់ ព្រមដែនត្រៀមរៀបចំខ្លួនរួចជាស្រេចសម្រាប់ករណី បន្ទាន់ណាមួយដែលភាពតានតឹងនៅក្នុងតំបន់ភាគខាងជើង នៃប្រទេសនោះនឹងឈានទៅដល់ការប្រើប្រាស់យោធារវាងគ្នា។ នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន របស់អ៊ីស្រាអ៊ែលលោក Yair Lapid...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ការធ្វើតេស្តមីស៊ីលរបស់ខ្លួន គឺដើម្បីការពារខ្លួនប្រឆាំងនឹងការគម្រាមកំហែង ដោយយោធាផ្ទាល់របស់សហរដ្ឋអាមេរិក ហើយមីស៊ីលទាំងនោះមិនបានប៉ះពាល់ ដល់សុវត្ថិភាពរបស់ប្រទេសជិតខាង និងតំបន់នោះទេ ។ គួររំលឹកថា កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន៦គ្រាប់ក្នុងរយៈពេល១២ថ្ងៃគិតត្រឹមសប្តាហ៍នេះ រួមទាំងការបាញ់មីស៊ីលរយៈចម្ងាយមធ្យមរំលង ពីលើប្រទេសជប៉ុនកាលពីថ្ងៃអង្គារផងដែរ...
ទីក្រុង COPENHAGEN៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កីឡាកររបស់ដាណឺម៉ាកនឹងធ្វើដំណើរទៅ World Cup 2022 ដោយគ្មានគ្រួសារ ដោយសារ Danish FA (DBU) ចង់កាត់បន្ថយសកម្មភាពនៅប្រទេសកាតា គឺជាការតវ៉ាប្រឆាំងនឹងកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេស យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង DBU លោក Jakob Hoyer បានប្រាប់កាសែត Ekstra...
វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា សហរដ្ឋអាមេរិក មិនបានឃើញការចង្អុលបង្ហាញណាមួយ ដែលថារុស្ស៊ី កំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាបន្ទាន់នោះទេ បន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន បានព្រមានពីហានិភ័យ ដែលអាចកើតមាននៃសង្គ្រាមលោក នៅពេលដែលទីក្រុងម៉ូស្គូ បន្តការវាយលុកអាវុធនុយក្លេអ៊ែរ ចំពេលមានសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ នៅពេលសួរថាតើការស៊ើបការណ៍សម្ងាត់ថ្មី បានជំរុញឱ្យប្រធានាធិបតី ផ្តល់ការព្រមានខ្លាំង ឬយ៉ាងណានោះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karine...
អង់គ្លេស៖ តួលេខចុងក្រោយបង្ហាញថា ចំនួនអ្នកស្លាប់អាយុលើស ៦៥ ឆ្នាំឡើងទៅត្រូវបានកត់ត្រា ក្នុងកំឡុងរលកកម្ដៅរដូវក្តៅឆ្នាំ ២០២២ គឺខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៤ មក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ នៅពេលកម្ដៅទាំង៥ នៃរដូវក្តៅដ៏ក្តៅខ្លាំងក្នុងឆ្នាំនេះ ការប៉ាន់ប្រមាណការស្លាប់លើស ចំនួនសរុបនៅអង់គ្លេស ដោយមិនរាប់បញ្ចូលអ្នកមកពី COVID-19 បានឈានដល់ ២,៨០៣នាក់ សម្រាប់អ្នកស្ថិតនៅក្រុមអាយុនេះ ។...
សេនហ្វ្រេនស៊ីស្កូ៖ ប្រសិនបើការឈ្លោះប្រកែកគ្នា មិនឈប់ឈរលើការដេញថ្លៃ ជាថ្មីរបស់លោក Elon Musk ដើម្បីទិញបណ្តាញសង្គម Twitter អ្នកជំនាញនិយាយថា លោកនៅតែប្រឈមមុខនឹង ឧបសគ្គដ៏ធំមួយក្នុងការ បិទកិច្ចព្រមព្រៀង ៤៤ ពាន់លានដុល្លារ ដោយការរក្សាហិរញ្ញវត្ថុ របស់លោកឲ្យនៅដដែល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កាលពីដើមសប្តាហ៍នេះ លោក Musk បានផ្លាស់ប្តូរទិសដៅ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់ មិនបានបញ្ជូនអាវុធទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែននោះទេ ហើយនឹងមិនធ្វើដូច្នេះ នៅពេលអនាគតឡើយ។ លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុង ការហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីហ្វាំងឡង់ Pekka Haavisto នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងការបរទេសអ៊ីរ៉ង់ នៅលើគេហទំព័រ របស់ខ្លួនកាលពីថ្ងៃសុក្រ ។ លោកបានលើកឡើងថា...
អង់គ្លេស៖ អ្នកអភិរក្សនិយាយថា ចំនួនសត្វមេអំបៅជិត ១00,000 ត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ១៥ ខែកក្កដា និងថ្ងៃទី ៧ ខែសីហា ដោយលទ្ធផលបង្ហាញ ជាមធ្យមចំនួនមេអំបៅក្រោម៩ ក្បាលដែលមានកម្រិតទាបបំផុតក្នុងរយៈពេល ១៣ ឆ្នាំចាប់តាំងពីគម្រោងបានចាប់ផ្តើម យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ ចំនួនមេអំបៅនៅតែ ទាបគួរឲ្យព្រួយបារម្ភ បើទោះបីជាមានភាពកក់ក្តៅ និងមានពន្លឺថ្ងៃដែលនាំឲ្យ មានការមើលឃើញនៃ...
សេអ៊ូល៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កូរ៉េខាងត្បូងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Samsung Electronics រំពឹងថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី៣ នឹងធ្លាក់ចុះ ៣១.៧ ភាគរយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការព្យាករណ៍ចុងក្រោយបំផុត គឺជាការព្យាករលើកដំបូង របស់ក្រុមហ៊ុនអំពីការធ្លាក់ចុះ នៃប្រាក់ចំណេញពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងរយៈពេលជិត ៣ ឆ្នាំ។...