ព័ត៌មានអន្តរជាតិ

ការស្លាប់អាយុលើស ៦៥ឆ្នាំ នារដូវក្តៅឆ្នាំ២០២២ ដោយរលកកម្ដៅអង់គ្លេស ជាបកត់ត្រាខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០០៤

អង់គ្លេស៖ តួលេខចុងក្រោយបង្ហាញថា ចំនួនអ្នកស្លាប់អាយុលើស ៦៥ ឆ្នាំឡើងទៅត្រូវបានកត់ត្រា ក្នុងកំឡុងរលកកម្ដៅរដូវក្តៅឆ្នាំ ២០២២ គឺខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៤ មក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

នៅពេលកម្ដៅទាំង៥ នៃរដូវក្តៅដ៏ក្តៅខ្លាំងក្នុងឆ្នាំនេះ ការប៉ាន់ប្រមាណការស្លាប់លើស ចំនួនសរុបនៅអង់គ្លេស ដោយមិនរាប់បញ្ចូលអ្នកមកពី COVID-19 បានឈានដល់ ២,៨០៣នាក់ សម្រាប់អ្នកស្ថិតនៅក្រុមអាយុនេះ ។ ទីភ្នាក់ងារសន្តិសុខសុខ ភាពចក្រភពអង់គ្លេសបានព្រមានថា អាកាសធាតុក្តៅមានន័យថា យើងត្រូវសម្របខ្លួនទៅនឹង ការរស់នៅប្រកបដោយសុវត្ថិភាព ជាមួយនឹងរដូវក្តៅកាន់តែ ក្តៅនាពេលអនាគត។

បើតាមទីភ្នាក់ងារ សន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA)ថា នេះជាតួលេខអ្នកស្លាប់ លើសគេបំផុតក្នុងអំឡុងពេល មានជំងឺក្តៅគគុកបានសង្កេតឃើញ ចាប់តាំងពីការដាក់ឲ្យប្រើប្រាស់ផែនការ Heatwave សម្រាប់អង់គ្លេសកាលឆ្នាំ២០០៤ ក្នុងរយៈពេល៥ដែលពួកគេបានវាយតម្លៃ ទាំងការជូនដំណឹងអំពីសុខភាពកម្រិត ៣ កម្ដៅ (HHA) ត្រូវបានចេញ ឬសីតុណ្ហភាពកណ្តាលនៃប្រទេសអង់គ្លេស (CET) លើសពី២០អង្សាសេ។

ខែកក្កដា នៅពេលផ្នែកខ្លះនៃ អង់គ្លេសបានស៊ូទ្រាំនឹងកម្ដៅ ៤០អង្សាសេបំបែកឯតទគ្គកម្ម UKHSA បានចេញការជូនដំណឹងអំពីសុខភាពកម្រិត៤ មិនធ្លាប់មានពីមុនមក ហើយមនុស្សប្រមាណ ១,០១២ នាក់បន្ថែមទៀតបានស្លាប់ចន្លោះពី ១៧ ទៅ ២០ នៃខែនោះ។
អាកាសធាតុក្តៅបានជំរុញឲ្យ មានគ្រោះរាំងស្ងួតរីករាលដាលនៅអង់គ្លេស ភ្លើងឆេះព្រៃដ៏សាហាវជាច្រើន និងការភ័យខ្លាច ចំពោះការប្រមូលផលដំណាំ។ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ UKHSA លោកស្រី Isabel Oliver បាននិយាយថា ការប៉ាន់ស្មានទាំងនេះ បង្ហាញយ៉ាងច្បាស់ថា សីតុណ្ហភាពខ្ពស់អាចនាំឲ្យ មានការស្លាប់មុនអាយុ សម្រាប់អ្នកដែលងាយរងគ្រោះ។
អ្នកស្រីបានបន្ថែមថា ការស្លាប់កើនឡើងខ្ពស់បានកើតឡើង ក្នុងអំឡុងពេលថ្ងៃក្តៅបំផុតនៅឆ្នាំនេះ ហើយអាកាសធាតុក្តៅមានន័យថា យើងត្រូវសម្របខ្លួនទៅនឹង ការរស់នៅប្រកបដោយសុវត្ថិភាព ជាមួយនឹងរដូវក្តៅកាន់តែ ក្តៅនាពេលអនាគត ៕

ដោយ៖ លី ភីលីព

Most Popular

To Top